គណបក្ស សង្គ្រោះជាតិ ផ្អាកបាតុកម្ម តាមផ្លួវ តែ បន្តនៅទីលាន ប្រជាធិបតេយ្យ
ភ្នំពេញ — គណបក្ស សង្គ្រោះជាតិ នៅថ្ងៃច័ន្ទនេះ បាន ផ្អាកការ ដើរហែក្បួន នៅតាមផ្លូវ សាធារណៈ នានា ក្នុងទីក្រុង ភ្នំពេញ ក៏ ប៉ុន្តែ បានអំពាវនាវ ឲ្យ ប្រជាពលរដ្ឋមកចូលរួម ធ្វើមហាបាតុកម្ម នៅទីលាន ប្រជាធិបតេយ្យ ជារៀងរាល់ថ្ងៃវិញ និងបានប្រកាស ដើរហែក្បួន លក្ខណៈ ទ្រង់ទ្រាយ ធំជារៀងរាល់ ថ្ងៃអាទិត្យខាងមុខនេះ។
មានក្រុមបាតុករជាច្រើនរាប់ពាន់នាក់បានមកចូលរួមស្តាប់សេចក្តីថ្លែងការណ៍របស់មន្ត្រីគណបក្សសង្គ្រោះជាតិ និងលោកសម រង្ស៊ី។ ក៏ប៉ុន្តែលោកកឹម សុខាអនុប្រធានគណបក្សមិនមានវត្តមាននៅទីលានប្រជាធិបតេយ្យទេ។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសប្រាប់ក្រុមបាតុករថា ចាប់ពីថ្ងៃច័ន្ទនេះតទៅរហូតដល់ថ្ងៃសៅរ៍ការជួបប្រជុំរបស់ក្រុមបាតុករនឹងធ្វើនៅទីលានប្រជាធិបតេយ្យដដែល តែមិនដើរហែក្បួនទេ។ លោកបានប្រកាសថា នៅថ្ងៃអាទិត្យខាងមុខនេះ គណបក្សសង្គ្រោះជាតិនឹងដើរហែក្បួនដោយសន្តិវិធីលក្ខណៈទ្រង់ទ្រាយធំជាងពេលមុនៗដើម្បីទាមទារឲ្យបោះឆ្នោតឡើងវិញ និងផ្លាស់ប្តូរមេដឹកនាំបច្ចុប្បន្នចេញ។
លោកនិយាយថា៖ «យើង រាល់ថ្ងៃយើងជួបជុំគ្នាពីម៉ោងបួនកន្លះទៅដល់ម៉ោង៦គឺម៉ោងហ្នឹងគឺខ្មែរអ្នកស្នេហាជាតិ ខ្មែរដែលចង់សង្គ្រោះជាតិទាំងអស់គ្នាដែលតំណាងខ្មែរទាំងអស់នោះ មកជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ»។
គណបក្សសង្គ្រោះជាតិបានដឹកនាំធ្វើមហាបាតុកម្មដោយសន្តិវិធី និងបានដើរហែក្បួនតាមផ្លូវសាធារណៈនានារយៈពេលពីរសប្តាហ៍ប៉ុណ្ណោះ។ ក្រោយមកបានប្រកាសផ្អាកដើរហែក្បួនតាមផ្លូវក្នុងទីក្រុងភ្នំពេញមកធ្វើការជួបជុំនៅទីលានប្រជាធិបតេយ្យវិញ។
ចំនួនមនុស្សដែលបានចូលរួមធ្វើមហាបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិកន្លងមកបានកើនឡើងជារៀងរាល់ថ្ងៃរហូតដល់ជិតមួយលាននាក់កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់លោកសម រង្ស៊ី។
ក្រុមបាតុករខ្លះបានធ្វើដំណើរចេញទៅខេត្តរបស់ខ្លួនវិញ ក៏ប៉ុន្តែនៅមានបាតុករជាច្រើនបានបន្តស្នាក់នៅទីលានប្រជាធិបតេយ្យដើម្បីចូលរួមមហាបាតុកម្មនៅនឹងកន្លែងរបស់គណបក្សសង្គ្រោះជាតិ។
កំពុងអង្គុយជជែកគ្នានៅក្រោមសំពត់តង់កៅស៊ូមួយកណ្តាលទីលានប្រជាធិបតេយ្យ។ កញ្ញាស្រី ស្រស់ អាយុ២៣ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់តាមបណ្តោយផ្លូវជាតិលេខ៥ បាននិយាយថា កញ្ញាមិនចង់ឲ្យគណបក្សសង្គ្រោះជាតិផ្អាកដើរហែក្បួនទេ។ កញ្ញាបាននិយាយថា យើងចង់ឲ្យដើរហែក្បួនជារៀងរាល់ថ្ងៃរហូតដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនចុះចេញពីមុខតំណែង។
កញ្ញារូបនោះនិយាយថា៖«ចង់ឲ្យដើរ ឲ្យឃើញថា កម្លាំងប្រជារាស្ត្រ ប្រទេសខ្មែរចង់ឲ្យហ៊ុន សែនចុះចេញ»។
ការប្រកាសដើរហែក្បួនតាមផ្លូវនានានៅក្នុងទីក្រុងភ្នំពេញបានកើតឡើងក្រោយពេលមួយថ្ងៃបន្ទាប់ពីគណបក្សសង្គ្រោះជាតិបានរៀបចំសន្និសីទកាសែតមួយកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ ដោយបង្ហាញពីឆន្ទៈចង់ចូលរួមតុចរចាជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីបញ្ជៀសវិបត្តិមហាបាតុកម្ម។
ក្រោយពីបញ្ចប់ការថ្លែងសាររបស់លោកទៅក្រុមបាតុករ លោកសម រង្ស៊ីបានផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកកាសែតថា គណបក្សរបស់លោកនៅតែបើកចំហសម្រាប់ការចរចាជាមួយនឹងគណបក្សប្រជាជនកម្ពុជា តែត្រូវឈរលើការទាមទារឲ្យបោះឆ្នោតឡើងវិញ។
លោកសម រង្ស៊ីមិនបានកំណត់ថា តើការចរចារវាងគណបក្សគូជម្លោះទាំងពីរ នឹងធ្វើឡើងនៅពេលណាទេ។
លោកនិយាយថា៖«អាចមើលរឿងសន្តិសុខ រឿងស្អីហ្នឹង យើងសហការណ៍គ្នា ជាមួយឡុង រី ជាមួយហូរ វ៉ាន់។ ដូចខ្ញុំនិយាយអំបាញ់មិញនៅលើឆាកគឺគ្រប់កម្រិត យើងរក្សាទំនាក់ទំនងគ្នាដើម្បីចៀសវាងអំពើហិង្សា»។
លោកឈាង វ៉ុន អ្នកតំណាងរាស្ត្រខាងគណបក្សប្រជាជនកម្ពុជា បានប្រាប់ក្រុមអ្នកកាសែតនៅឯមន្ទីររដ្ឋសភានៅថ្ងៃច័ន្ទនេះថា គណបក្សប្រជាជនកម្ពុជាចង់បានឲ្យមានការចរចាគ្នាដើម្បីដោះស្រាយបញ្ហាដែលមាន ហើយបើសិនជាយើងចាប់ផ្តើមឆ្នាំថ្មីដោយការចរចាគ្នា ហើយដំណើរការរលូនល្អ នេះគឺជាការដូរធំណាស់សម្រាប់ប្រជាពលរដ្ឋ៕

HUN SEN must be removed by Nuclear Bombs, otherwise Cambodia will be controlled by Vietnamese colonialism forever
ReplyDelete