កម្ពុជា ប្រគល់មេដាយកិត្តិយស ដល់មេធាវី ការពារក្ដី រឿងប្រាសាទព្រះវិហារ
ក្នុងចំណោមក្រុមអ្នកច្បាប់ទាំង ៤នាក់នោះ មានតែ លោក ហ្សង់ ម៉ាក់ សូរ៉ែល ទេដែលបានចូលរួម និងទទួលគ្រឿងឥស្សរិយយសនោះដោយផ្ទាល់ ក្រៅពីនោះអវត្តមាន ដោយសារមានធុរៈចាំបាច់។
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង ដែលជាអធិបតីក្នុងពិធីនោះ មានប្រសាសន៍ថា ក្រុមអ្នកច្បាប់ទាំងនោះបានចូលរួមការពារក្តីឲ្យកម្ពុជា បានទទួលជោគជ័យ ប៉ុន្តែភាគីថៃ ពុំទាន់បានអនុវត្តនៅឡើយ ដោយប្រទេសនេះកំពុងមានវិបត្តិនយោបាយផ្ទៃក្នុង។
តែទោះយ៉ាងណា លោកបានថ្លែងអំណរគុណដល់ក្រុមមេធាវីទាំងនោះ ដែលបានខិតខំក្នុងកិច្ចការនោះយ៉ាងពេញទំហឹង និងម៉ត់ចត់រហូតទទួលបានជោគជ័យ។
សូមរង់ចាំស្ដាប់ និងអានព័ត៌មានបន្ថែម...
No comments:
Post a Comment