Paris Peace Accords 23 Oct. 1991

Wednesday, December 25, 2013

តួ​ក​គី និង​ឆែក បើក​ ស្ថានទូត​ នៅ​កម្ពុជា







តួ​ក​គី និង​ឆែក បើក​ ស្ថានទូត​ នៅ​កម្ពុជា



ដោយ: ​នរិន្ទ​ / CEN | ថ្ងៃទី ២៥ ធ្នូ ២០១៣
ភ្នំពេញ: ​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​អះអាង នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៣​នេះ​ថា ប្រទេស​ចំនួន ពីរ​គឺ សាធារណរដ្ឋ​តួ​ក​គី និង​សាធារណរដ្ឋ​ឆែក បានសម្រេច​បើក​ស្ថាន​ឯកអគ្គរដ្ឋទូត​អចិន្ត្រៃយ៍​របស់ខ្លួន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់ថា​" ការសម្រេច​បើក​ស្ថាន​ឯកអគ្គរដ្ឋទូត​អចិន្ត្រៃយ៍​របស់ខ្លួន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ គឺ​ដើម្បី​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​រឹងមាំ និង​ទូលំទូលាយ​បន្ថែមទៀត "​។​

​លោក​បាន​បញ្ជាក់ទៀតថា " ស្ថាន​ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​តួ​ក​គី បាន​ដំណើការ ការងារ​ការទូត កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៣​។ ស្ថាន​ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ឆែក បាន​ដំណើការ ការងារ​ការទូត កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៣ "៕

No comments:

Post a Comment