Paris Peace Accords 23 Oct. 1991

Wednesday, December 25, 2013

ការបង្កើត​ គោលនយោបាយ និង​យន្តការ​ពិសេស​ ដើម្បី​បង្កើន​ចំនួន ​ស្ត្រី​ដឹកនាំ​ ក្នុង​វិស័យ​នយោបាយ​ នៅ​គ្រប់លំដាប់​ថ្នាក់

ការបង្កើត​ គោលនយោបាយ និង​យន្តការ​ពិសេស​ ដើម្បី​បង្កើន​ចំនួន ​ស្ត្រី​ដឹកនាំ​ ក្នុង​វិស័យ​នយោបាយ​ នៅ​គ្រប់លំដាប់​ថ្នាក់




 ដោយ: រតនា/ CEN | ថ្ងៃទី ២៥ ធ្នូ ២០១៣

ភ្នំពេញ: នៅ​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៣​នេះ​នៅ​សណ្ឋាគារ​សាន់វេ មានការ​រៀបចំ​វេទិកា​ពិភាក្សា​ស្តីអំពី ការបង្កើត​គោលនយោបាយ និង​យន្តការ​ពិសេស​ដើម្បី​បង្កើន​ចំនួន​ស្ត្រី​ដឹកនាំ​ក្នុង​វិស័យ​នយោបាយ​នៅ​គ្រប់លំដាប់​ថ្នាក់​ដែលមាន​ស្ត្រី​មកពី​អង្គការក្រៅរដ្ឋាភិបាល​ប្រមាណ​១០០​នាក់​ចូលរួម​ពិភាក្សា​។​

​ក្នុងឱកាស​ពិភាក្សា​នោះដែរ​លោកស្រី​រស់​សុភាព​អនុប្រធាន​គណៈកម្មាធិកា​រដឹក​នាំ​គ​.​ស​.​ន​មានប្រសាសន៍ថា​៖​ស្ត្រី​និង​បុរស​មាន​សិទ្ធិ​ស្មើគ្នា​ក្នុងការ​ធ្វើ​សេចក្តីសំរេច​នានា​វេទិកា​នៅពេលនេះ​ដើម្បី​ពង្រឹង​នូវ​ការយល់ដឹង​សមត្ថភាព​និង​ការសម្រេចចិត្ត​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​និង កិច្ចការ​សង្គម​សំខាន់ៗ​បង្កើន​ចំនួន​ស្ត្រី ឲ្យ​កាន់តែច្រើន​ថែមទៀត​នៅ​ថ្នាក់ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​ស្ថាប័ន នានា ព្រមទាំង​ជំរុញ​ឲ្យ​គណបក្សនយោបាយ​ដាក់​បេក្ខភាព​ស្ត្រី​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​១​នៅក្នុង​វិស័យ​នយោបាយ​ដែលជា​ការ​ឆ្លើ​ត​តប ទៅនឹង​គោលដៅ​នៃ​ការជំរុញ​ស្ត្រី ចូលរួម​ក្នុង​វិស័យ​នយោបាយ​ឲ្យ​ទទួលបាន​ជោគជ័យ​។​


 លោកស្រី​រស់​សុភាព បានបញ្ជាក់​បន្តទៀតថា​៖​វេទិកា​នេះ​ក៏​ជំរុញ​ឲ្យ​ស្ត្រី​ទាំងអស់​ចងក្រង​ជា​បណ្តាញ​ស្ត្រី ដើម្បី​ជួ​ស្ត្រី​ដោះស្រាយ​រាល់​បញ្ហា​ដោយ​មិន​ប្រកាន់​និន្នាការ​គណបក្សនយោបាយ ។​សព្វថ្ងៃ​ច​ចំនួន​ស្ត្រី នៅក្នុង​វិស័យ​នយោបាយ​និង​សង្គម​នៅមានកំរិត​នៅឡើយ ដែល​ស្ត្រី​ភាគច្រើន​នៅតែ​យល់ថា​កិច្ច​នយោបាយ និង​ការធ្វើ​សេចក្តីសំរេចចិត្ត សំខាន់​នានា​គឺជា​បុរស​ដែល​ស្ត្រី​ត្រូ​នៅ​ឲ្យ​ឆ្ងាយ​ពី​នយោបាយ​។​

​តាម​របាយការណ៍​ស្រាវជ្រាវ​អង្គការ​ខុមហ្វ្រែល​ខែវិច្ឆិកា​ឆ្នាំ​២០១៣ បង្ហាញថា​៖​រាជ​រដ្ឋា​ភិ បាល នីតិកាល​ទី​៥​នេះ​បានតែងតាំង​ស្ត្រី ធ្វើជា​រដ្ឋលេខាធិការ​ចំនួន​១​នាក់ និង​ស្ត្រី​១​នាក់​យ៉ាងតិច ជា​អនុ​រដ្ឋ លេខាធិការ​នៅ​គ្រប់​ក្រសួង​និង​ស្ថាប័ន​នីមួយៗ​នៅក្នុង​ចំណោម​២៧​ក្រសួង​និង​១​រដ្ឋ លេខាធិការដ្ឋាន​។ រាប់​ចាប់ពី​តំ ណែ​ង ឧបនាយករដ្ឋមន្ត្រី រហូតដល់​អនុរដ្ឋលេខាធិកា​រ ស្ត្រី​មាម​ចំនួន ៧៥​នាក់ ស្មើនឹង ១៦,៦៧%​នៃ​ចំនួន​សរុប​សមាជិក​រាជរដ្ឋាភិបាល​ចំនួន​៤៥០​នាក់​នៃ​នីតិកាល​ទី​៥​នៃ​រដ្ឋសភា ។​ក្នុងនោះ មាន​ឧ​នាយករដ្ឋមន្ត្រី​ជា​ស្ត្រី​១​នាក់​(​ក្នុងចំណោម​ឧបនាយករដ្ឋមន្ត្រី​៩​នាក់​) និង​ស្ត្រី​ជា​រដ្ឋមន្ត្រី​ចំនួន​៣ នាក់ (​ក្នុង​ចំ ណោម​រដ្ឋមន្ត្រី​២៧​នាក់​) ,​រដ្ឋលេខាធិការ​ជា​ស្ត្រី គ្រប់​ក្រសួង​មាន​ចំនួន​២៧​នាក់ (​ក្នុង​ចំ ណោម​រដ្ឋលេខា ធិ​ការ​ចំនួន​១៧៩​នាក់​)​ស្មើ​១៥,០៨%​និង​ក្នុងចំណោម​អនុរដ្ឋលេខាធិការ ទាំង​២៣៥ នាក់ មាន​ស្ត្រី​ជា អនុរដ្ឋលេខាធិការ​ចំនួន​៤៤​នាក់​ស្មើ​១៨,៧២%​ផ្ទុយទៅវិញ ពុំមាន​ស្ត្រី​ណា​ម្នាក់​ត្រូវ បានទទួល​តំណែង​ជា​ទេសរដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ឡើយ​។​

​របាយការណ៍​ដដែល​បាន​សរសេរ​ទៀតថា​៖​ដោយឡែក​នៅ​ថ្នាក់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រាជ រដ្ឋាភិបាល​ពុំទាន់​បានបង្ហាញ​ពី​ការ​បេ្ត​ជ្ញា​ចិត្ត​ក្នុងការ​តែងតាំង​ស្ត្រី ជា​អភិបាលខេត្ត រាជធានី​នៅឡើយ​។ បើទោះបី ចំនួន​ស្ត្រី ក្នុង​រាជរដ្ឋាភិបាល អាណត្តិ​ថ្មី កើន​បាន​ចំនួន​៥,៧០%(២៦​នាក់​)​បើ​ធៀប​នឹង​រាជ​រដ្ឋា ភិ​បាល​អាណត្តិ​ទី​៤ មាន​ចំនួន​ស្ត្រី​សរុប​តែ​៤៩​នាក់​ស្មើ​១០,៩៨%​ក៏ដោយ ៕

No comments:

Post a Comment