យឹម សុវណ្ណ៖ គណបក្ស ប្រឆាំង មិនលើកយកបញ្ហា បែងចែកអំណាច ទៅចរចា ជាមួយ CPPទេ
ដោយ៖ ថុល ស្រីលក្ខណ៍ / វិទ្យុ វីអូឌី | ថ្ងៃចន្ទ ទី30 ខែធ្នូ ឆ្នាំ2013
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ កាលពីកន្លងទៅ/ញឹម សុខន
មន្រ្តីគណបក្សសង្រ្គោះជាតិ នៅថ្ងៃចន្ទនេះ បញ្ជាក់ថា ការចរចាថ្មីនៅពេលខាងមុខ នឹងមិនលើកយកបញ្ហាចាស់មកពិភាក្សាទេ គឺលើកយកតែបញ្ហាថ្មីៗតែប៉ុណ្ណោះ។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា បញ្ហាពីរដែលនឹងត្រូវលើកយកទៅចរចាជាមួយគណបក្សប្រជាជនកម្ពុជា គឺការកែទម្រង់ប្រព័ន្ធបោះឆ្នោត និងការបោះឆ្នោតឡើងវិញ។ លោកបញ្ជាក់ថា នឹងមិនមានការជជែកពីការបែងចែកសម្រាប់អំណាចនៅរដ្ឋសភា ដែលគណបក្សប្រឆាំង ធ្លាប់បានទាមទារកាលពីការចរចាលើកមុនទេ។
ការពីការចរចាមុនៗ គណបក្សសង្រ្គោះជាតិ សុំឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យ ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត។
គណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ធ្លាប់ជួបចរចាគ្នាមួយចំនួនរួចមកហើយ តែជំនួបនោះ មិនទាន់បានដោះស្រាយវិបត្តនយោបាយនៅកម្ពុជាទេ។
កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍ជាលក្ខណៈផ្ញើសារទៅកាន់គណបក្សប្រជាជនកម្ពុជា ជាពិសេសទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោកស្នើឲ្យមានការជួបជុំគ្នាជាទ្រង់ទ្រាយធំ ដោយនាំមកនូវគំនិតថ្មី ដើម្បីរកដំណោះស្រាយទៅលើបញ្ហាដែលកំពុងកើតឡើងនៅកម្ពុជា។លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ ចង់ឲ្យមានការជជែកគ្នាជាទ្រង់ទ្រាយធំមួយ ដែលមានការចូលរួមពីគណបក្សនយោបាយ សហជីព សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីជជែកពីបញ្ហាប្រទេស ដោយយកប្រយោជន៍ជាតិជាធំ ប្រកបដោយឆន្ទៈក្នុងស្មារតីស្ថាបនាវិជ្ជមាន។
អ្នកវិភាគសង្គម លោក អ៊ូ វីរៈ មានប្រសាសន៍ថា លោក ព្រួយបារម្ភថា ការបោះឆ្នោតឡើងវិញ អាចប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ ដែលសារវាអាចទៅជាទម្លាប់ ឬគោលការណ៍សម្រាប់អ្នកចាញ់ ការបោះឆ្នោតហើយ តែទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។ លោកបន្ថែមថាដំណោះស្រាយនៅពេលនេះ អាចមាន គឺការចរចាទាមទារតំណែងរដ្ឋសភា ដូចដែលគណបក្សសង្គ្រោះជាតិ ធ្លាប់បានទាមទារ។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា ស្នើឲ្យមានការកែទម្រង់ការបោះឆ្នោត និងការបោះឆ្នោតឡើងវិញ ដើម្បីឲ្យការឈ្នះចាញ់ល្អមើល និងអ្នកដែលឈ្នះមានភាពស្របច្បាប់។ លោកបញ្ជាក់ថា៖«ដំណោះស្រាយនយោបាយ មានតែរឿងណ្នឹង[ការបោះឆ្នោតឡើងវិញ] តែបើសិនយើងចង់ងាកទៅរឿងមុន[រឿងចែកអំណាច] អាចហួសពេលតិចហើយ ស្ទើរតែចង់ផុតហើយ»។
លោក គល់ បញ្ញា ឲ្យដឹងទៀថា ការបោះឆ្នោតឡើងវិញ អាចត្រូវការពេលយ៉ាងតិច១ឆ្នាំ៕
ចុចអានកឹម សុខា អង្វរហ៊ុន សែនចរចាចែកអំណាច ក្បត់ឆន្ទៈរាស្ត្រដែលចង់ដេញចោរក្បត់ជាតិចេញពីដំណែង
ReplyDeleteចុចអានសំ រ៉ាងស៊ី សុំចរចាក្បត់សម្តីខ្លួន និងប្រជាជាតិខ្មែរ ហើយឱ្យហ៊ុន សែននិងយួនបន្តរំលាយជាតិសាសន៍ទៀត
ចុចអានសហគមន៍អន្តរជាតិមិនគាំទ្រ សម រង្ស៊ី ព្រោះ សម រង្ស៊ី គាំទ្រ ហ៊ុន សែន និងពួកកុម្មុយនិស្ត យួន និងចិន
ចុចអានសម រង្សី ជូនពរ សម្តេច ហ៊ុន សែន បន្ទាប់ពី គាត់ត្រឡប់មកពីចាក់ថ្នាំ ហើយសុំចរចារ ព្រោះហ៊ុន សែន មានគំនិតថ្មីៗ មកពីយួនកុម្មុយនិស្ត
ចុចអានតើពេលណាទើបខ្មែរភ្ញាក់ខ្លួនដឹងថា សម រង្ស៊ី បោកប្រាស់ដូច សី ហនុ និងហ៊ុន សែនដែរ?
"អ្នកវិភាគសង្គម លោក អ៊ូ វីរៈ មានប្រសាសន៍ថា លោក ព្រួយបារម្ភថា ការបោះឆ្នោតឡើងវិញ អាចប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ ដែលសារវាអាចទៅជាទម្លាប់ ឬគោលការណ៍សម្រាប់អ្នកចាញ់ ការបោះឆ្នោតហើយ តែទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។"
ReplyDelete=AH AH AH Ou Virak is a jackass! Well if AH HUN SEN is the real winner in the election and why AH HUN SEN refused to have independent inquiry into voter fraud? The fact is AH HUN SEN is the real loser! I will buy your stupid analysis for one cent!