Paris Peace Accords 23 Oct. 1991

Sunday, December 29, 2013

GMAC ដាក់បន្ទុក​ ឲ្យ​សហជីព​ ចំនួន​៦ ទទួលខុសត្រូវ​ រាល់​ ការ​ខាត​បង់​ ដោយសារ កម្មករ​តវ៉ា​​

GMAC ដាក់បន្ទុក​ ឲ្យ​សហជីព​ ចំនួន​៦ ទទួលខុសត្រូវ​ រាល់​ ការ​ខាត​បង់​ ដោយសារ កម្មករ​តវ៉ា​​

ដោយ៖​ ស៊ុន ណារិន​ / វិទ្យុ វីអូឌី | ថ្ងៃអាទិត្យ ទី29 ខែធ្នូ ឆ្នាំ2013

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) នៅ​ថ្ងៃ​អាទិត្យ​នេះ ប្រកាស​ក្នុង​លិខិត​ចំហ​មួយ ឲ្យ​សហជីព​ចំនួន​៦ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់​ប្រាក់​ឈ្នួល ការបាត់បង់​ការងារ និង​វិនិយោគ​នៅ​កម្ពុជា ដោយសារ​កម្មករ​រោងចក្រ ចេញមុខ​តវ៉ា​រឿង​ដំឡើង​ប្រាក់​ឈ្នួល​ដល់​ទៅ​១៦០​ដុល្លារ​ក្នុង​មួយខែ​។​
​សហជីព​ទាំង​៦​នោះ រួមមាន សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ របស់លោក អាត់ ធន់ ទី​២ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា​របស់លោក ជា មុន្នី ទី​៣ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ទី​៤ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ទី​៥ សហព័ន្ធ​សហជីព​ជាតិ នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ​កម្ពុជា​របស់​លោក​ស្រី ម៉ម ញឹម និង​ទី​៦ សហព័ន្ធ​សហជីព​កម្ពុជា របស់​លោកស្រី យ៉ាង សោភ័ណ្ឌ​។​

​លិខិត​ចំហ​របស់​GMAC ឲ្យដឹងថា សមាគម​ចង់ឲ្យ​សហជីព​ការងារ​ទាំង​៦ និង​ក្រសួង​ការ ធានា​សុវត្ថិភាព​កម្មករ ដែល​ចង់​ធ្វើការ ដើម្បី​ធានា និង​ការពារ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​។ លិខិត​បន្តថា នៅពេល​ដែល​លក្ខខណ្ឌ​នេះ ត្រូវបាន​បំពេញ GMAC នឹង​រីករាយ​ក្នុង​ការទទួល​លិខិតអញ្ជើញ​សម្រាប់​សមាជិក​បន្ត​ការងា​រ​ផលិតកម្ម ហើយ​បន្ទាប់មក​យើង​នឹង​អាច​បន្ត​ចូលរួម​ការពិភាក្សា​ទៅលើ​បញ្ហា​ដំឡើង​ប្រាក់​ឈ្នួល​ជា​បន្ត​។​
GMAC បន្តថា ដោយសារ​ការឈប់​ធ្វើការ​របស់​កម្មករ និង​ការបិទ​រោងចក្រ​ចាប់តាំងពី​ថ្ងៃ​ទី​២៥​ខែ​ធ្នូ សមាជិក​GMAC ទង​អស់ មិន​អាច​បំពេញ​តម្រូវកា​រ​ផលិត​តាម​កាលកំណត់ ដូច្នេះ​ក្រុមហ៊ុន​ជាច្រើន នឹងត្រូវ ពិន័យ និង​រង​ការពិន័យ​ជា​ប្រាក់​ពី​អ្នកទិញ​។ GMAC បន្តថា អ្វី​ដែល​សំខាន់​គឺ រោងចក្រ នឹង​មិន​ទទួលបាន​លុយ​ពី​អ្នកទិញ​ដោយសារ​ការ​មិន​បញ្ជូន​ផលិតផល​ទៅ​។ ជា​លទ្ធផល​រោងចក្រ​ភាគច្រើន ប្រហែលជា​មិន​មាន​លទ្ធភាព​ក្នុង​ការចំណាយ​ប្រាក់​ឈ្នួល​ដល់​កម្មករ​ប្រចាំថ្ងៃ​។​
​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ របស់លោក អាត់ ធន់ មានប្រសាសន៍ថា នេះ​ជា​ការចោទប្រកាន់​របស់​GMAC ដោយសារ​កម្មករ​ចេញ​មុខ​តវ៉ា​ដោយ​ខ្លួនឯង​។ លោក​បន្តថា GMAC តែងតែ​រុញ​ស្ថានការណ៍​បែបនេះ ហើយ​មិន​ដែល​ចេញមុខ​ដោះ ស្រាយ​ដោយ​ស្មោះត្រង់​ទេ​។
​ក្រសួង​ការងារ​នៅ​ថ្ងៃ​ចន្ទ នឹង​បើក​កិច្ច​ពិភាក្សា​ជាមួយ​សហជីព​ទាំង​៦ ដោយ​មាន​ការចូលរួម​ពី​ដៃគូរ​ពាក់ព័ន្ធ​នានា តាម​ការគ្រោងទុក​នៅ​ថ្ងៃ​ចន្ទ ទី​៣០ ខែ​ធ្នូ​នេះ បើ​ទោះបីជា​មិន​មាន​ភាគី​និយោជក និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)​ចូលរួ​មក្តី​។​
​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​នេះ ឲ្យដឹងថា ក្រសួង សោកស្តាយ​ចំពោះ​ការ ប្រកាស​មិន​ចូលរួម​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ កម្ពុជា ក្នុង​កិច្ចប្រជុំ​ប្រាក់​ឈ្នួល​កម្មករ ការខូចខាត រួម​នឹង​ផលប៉ះពាល់​ដែល​បង្ក ឡើង​ដោយ​ការធ្វើ​បាតុកម្ម ហិង្សា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។​
​យ៉ាងណាក៏ដោយ លិខិត​ក្រសួង​ការងារ សង្ឃឹមថា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នឹង​ពិចារណា​ឡើងវិញ ចូលរួម​កិច្ច​ភា​ក្សានៅ​ថ្ងៃ ស្អែ​កនេះ ដើម្បី​បញ្ចប់​បាតុកម្ម​តវ៉ា ស្ថាន​សភាពការណ៍​វិល​មករក​ភាពប្រក្រតី​វិញ ដើម្បី​ធានា​ដំណើរការ​អាជីវកម្មរ​បស់​អ្នកវិនិយោគ និង​រក្សា​ផលប្រយោជន៍​របស់​កម្ម​ក​រ​។​
​ក្រសួង​ការងារ នឹង​បន្ត​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ អង្គការ​សហជីព អង្គការ​និយោជក និង​ដៃគូ​ពាក់ព័ន្ធ​នានា ដើម្បី​ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ ទប់ស្កាត់​រាល់​សកម្មភាព​ញុះញង់​បង្ក​អស្ថិរភាព​នៅ​តាម​តំបន់​រោងចក្រ​សហគ្រាស​នានា​៕


1 comment:

  1. Anonymous9:21 AM

    What the hell the GMAC is threatening dirt poor Cambodian garment workers? The issue of the living wage has been an on going issue for the past 10 years! Nobody want deal with the living wage issue. Modern slavery is over and this is the end of the garment business in Cambodia!

    ReplyDelete