ការប៉ះទង្គិចរវាងកម្មករនិងកងកម្លាំង កាលពីដើមខែមករា / RFI-ចាន់ណា
រោងចក្រកាត់ដេរ ជាង២០០ហើយ ដែលបានដាក់ ពាក្យបណ្តឹង
ប្តឹងមេដឹកនាំ សហជីព ចំនួន៦ ដោយបាន ចោទប្រកាន់ ថា, ពួកគេ បានញុះញង់
ឲ្យកើតមាន បាតុកម្ម។ មន្ត្រីស មាគមរោងចក្រ កាត់ដេរ ថ្លែងថា,
មានពាក្យបណ្តឹង មួយចំនួនទៀត ត្រូវ និយោជក រោងចក្រ
ត្រៀមដាក់ ទៅកាន់តុលាការ ជាបន្តបន្ទាប់។
មន្ត្រីសមាគម រោងចក្រ កាត់ដេរ នៅកម្ពុជា បានថ្លែង នៅថ្ងៃព្រហស្បតិ៍
នេះថា, មានរោងចក្រ កាត់ដេរ ចំនួនជាង ២០០
រោងចក្រហើយ ដែលបាន ដាក់ពាក្យប្តឹង មេដឹកនាំ សហជីព ចំនួន៦ ដែលសង្ស័យ ថា បានជាប់ពាក់ព័ន្ធ ទៅនឹងការតវ៉ា ដែលនាំ ឲ្យមានការ
ខាតបង់។
មន្ត្រីដោះស្រាយវិវាទសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ជាតិ ខេមរា ឲ្យដឹងថា
បន្ថែមលើពាក្យបណ្តឹងទាំងនេះ នៅមានរោងចក្រមួយចំនួនទៀតកំពុងរៀបចំឯកសារប្តឹងទៅ
តុលាការដូចគ្នានេះដែរ។ ការប្តឹងទៅកាន់តុលាការជាមួយនឹងដើមបណ្តឹងដ៏ច្រើនសន្ធឹកសន្ធាប់ ដូច្នេះ បានធ្វើឡើងបន្ទាប់ពីមានការប៉ះទង្គិចចដ៏ហឹង្សារមួយរវាង កម្មករដែលធ្វើការតវ៉ាតម្លើងប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារ និងក្រុមអាជ្ញាធរមានសមត្ថកិច្ច កាលពី
សប្តាហ៍មុន។
ក៏ប៉ុន្តែ លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាជាមេដឹកនាំសហជីព ម្នាក់ក្នុងចំណោមមេដឹកនាំសហជីពសំខាន់ៗដែលរងនូវពាក្យបណ្តឹងនោះ បានប្រតិកម្មតបតវិញថា លោកស្វាគមន៍ចំពោះការប្តឹងផ្តល់របស់រោងចក្រទៅតាមប្រព័ន្ធតុលាការ ក៏ប៉ុន្តែលោកជា មុនី បញ្ជាក់ថា សូមឲ្យប្រព័ន្ធតុលាការខ្មែរឯករាជ្យ ពោលគឺតុលាការត្រូវដាក់ទោស ដល់សមត្ថកិច្ចដែលបានបាញ់សម្លាប់កម្មករជាមុនសិន។ទោះជាមានការបិទ គ្រប់ច្រកយ៉ាងណាក៏ដោយ ក៏មេដឹកនាំសហជីពរូបនេះមិនមានការភ័យខ្លាច និងបន្តការតស៊ូរបស់ខ្លួនជាបន្តទៅទៀត។
ការប្តឹងទៅកាន់តុលាការរបស់ក្រុមអ្នកវិនិយោគលើវិស័យឧស្សាហកម្ម កាត់ដេរនៅពេលនេះ បានធ្វើឡើងបន្ទាប់ពីមានការផ្ទុះបាតុកម្មកាលពីសប្តាហ៍មុន ដែលនាំទៅរកការ បង្ក្រាបដ៏ហឹង្សារ ធ្វើឲ្យមនុស្សស្លាប់ប្រមាណជា ៤នាក់និងរបួសជាច្រើននាក់ផ្សេងទៀត។
សូមបញ្ជាក់ថាបន្ទាប់ពីមានការធ្វើបាតុកម្មរបស់កម្មករកាត់ដេរ និងដេរស្បែកជើង ជាទូទៅ
ដែលបណ្តាលឲ្យរោងចក្រជាច្រើនបិទទ្វារ ហើយកម្មករជាច្រើនមិនបានធ្វើការ ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក វ៉ាន៉ ស៊ូអៀង បានប្រកាសថា ឧស្សាហកម្ម ដែល
ជាឆ្អឹងខ្នងប្រទេសមួយនេះបានខាតបង់រហូតដល់ ២០០ លានដុល្លារ៕

No comments:
Post a Comment