Paris Peace Accords 23 Oct. 1991

Friday, January 10, 2014

សមត្ថ​​កិច្ច ​​បំ​​បែក​​យុវ​​ជន ​​បក្ស​​សង្គ្រោះ​​ជាតិ ​​ដែល​​ជួបជុំ​​ នៅ​​ទី​លាន​​ ប្រ​ជា​ធិប​តេយ្យ​


កម្លាំងសមត្ថិកិច្ចកំពុងបណ្តេញបាតុករ និងព្រះសង្ឃចេញពីទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី ០៤ មករា ឆ្នាំ ២០១៤។
កម្លាំងសមត្ថិកិច្ចកំពុងបណ្តេញបាតុករ និងព្រះសង្ឃចេញពីទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី ០៤ មករា ឆ្នាំ ២០១៤។ RFI/ siv channa

សមត្ថ​​កិច្ច ​​បំ​​បែក​​យុវ​​ជន ​​បក្ស​​សង្គ្រោះ​​ជាតិ ​​ដែល​​ជួបជុំ​​ នៅ​​ទី​លាន​​ ប្រ​ជា​ធិប​តេយ្យ​

យុវ​ជន ​គណ​បក្ស​ សង្គ្រោះ​ជាតិ ​មួយ​ក្រុម​ ដែល​មាន​គ្នា ៩​នាក់​ បាន​ប៉ុន​ប៉ង​ ជួប​ជុំ​គ្នា​ នៅ​ទីលាន ​ប្រ​ជា​ធិប​តេយ្យ ​នៅ​ព្រឹក​ថ្ងៃ​ព្រ​ ហស្បតិ៍​នេះ ​ដើម្បី ​ទាម​ទារ​ រក​យុត្តិ​ធម៌​ ជូន​ជន​រង​គ្រោះ ​ដែល​បាន​ស្លាប់​ ក្នុង​អំ​ពើ​ហិង្សា​ កាល​ពី​ថ្ងៃ ​ទី​៣​មករា។  ប៉ុន្តែ ពួក​គេ​ ត្រូវ​ បានកម្លាំង​ សមត្ថិ​កិច្ច​ បំបែក។  អង្គ​ការ​សិទ្ធិ​មនុស្ស អះ​អាង​ថា​ គ្មាន​ទី​កន្លែង​ សម្រាប់​បញ្ចេញ​មតិ ​ទៀត​ទេ។  ប៉ុន្តែ មន្ត្រី​ អាជ្ញា​ធរ​ បញ្ជាក់​ថា, ការ​ជួប​ជុំ​ ធ្វើ​បាតុ​កម្ម ​នឹង​បើក​ ឲ្យ​ធ្វើ​ ឡើងវិញ ​នៅ​ពេល​ណា​ ដែល​ស្ថាន​ការណ៍​ វិល​ទៅ​ រក​ភាព​ប្រ​ក្រតី​ ឡើង​វិញ​។

សេចក្តីរាយការណ៍ របស់ ប្រាក់ ធីតា
RFI | 09/01/2014 

យុវជន​គណ​បក្ស​សង្គ្រោះ​ជាតិ​មួយ​ក្រុម​ដែល​មាន​គ្នា​តែ​៩​នាក់​ ប៉ុណ្ណោះ​បាន​មក​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យ​នៅ​ព្រឹក​ថ្ងៃ​ ព្រហស្បតិ៍​ទី០៩មករា​នេះ​ដើម្បី​សម្តែង​មតិ​តវ៉ា។ ប៉ុន្តែ ពួកគេ​ត្រូវបាន​សមត្ថកិច្ច​បំបែកភ្លាម។ ក្រុមអ្នកកាសែត និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​តាម​ដាប​បញ្ហា​នេះ​ក៏​ត្រូវបាន​ សមត្ថកិច្ច​ប​ណ្តេ​ញ​ដែរ។​


កញ្ញា លីម គីម​ស័​រ តំណាង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ជំនួយការ​របស់​អ្នកស្រី មួរ សុខ​ហួរ បាន​ប្រាប់​វិទ្យុ​បារាំង​ថា បានជា​ក្រុមយុវជន​គណបក្ស​សង្គ្រោះ​ជាតិ៩នាក់​បានមក​ជុំគ្នា​នៅលើ​ទីលាន​ ប្រជា​ជា​ធិបតេយ្យ​ពីព្រោះ​អាជ្ញាធរ​បាន​ហាម​មិន​ឲ្យ​មានការ​ជួបជុំគ្នា​ ចាប់​ពី១០នាក់​ឡើងទៅ។

ក្រុមយុវជន​ទាំងនោះ​មានបំណង​ជួបជុំគ្នា​សម្តែង​មតិ​ស្វែងរក​យុត្តិធម៌​ជូន​ ជនរងគ្រោះ​ដែល​ត្រូវបាន​ស្លាប់​និង​រងរបួស​ក្នុងការ​ប៉ះទង្គិច​គ្នា និង​ទាមទា​ឲ្យ​មានការ​បោះឆ្នោត​សារ​ឡើងវិញ។ បន្ទាប់ពី​ការ​បំបែក​នោះ ក្រុមយុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ធ្វើដំណើរ​ទៅ​អង្គការ​លី​កា​ដូ ដើម្បី​រក្សា​សុវត្ថិ​ភាពជា​បណ្តោះអាសន្ន​ពីព្រោះ​ពួកគេ​យល់ថា សមត្ថកិច្ច​បាន​តាមដាន​ពួក​គេ​ពីក្រោយ។ នេះ​បើ​យោងតាម​កញ្ញា លីម គីម​ស័​រ ។

ប៉ុន្តែ លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​របស់​សាលា​រាជធានី​ភ្នំពេញ​បដិសេធថា អាជ្ញាធរ​មិន​បាន​​ចេញ​បម្រាម​មិន​ឲ្យ​មានការ​ជួបជុំ​មនុស្ស១០នាក់​ដូច​ ការលើកឡើង​របស់​យុវជន​គណ​បក្សប្រឆាំង​ទេ។ លោក​បញ្ជាក់ថា ការ​បំបែក​ក្រុមយុវជន​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅលើ​ទីលាន​ប្រជាធិបតេយ្យ ​គឺ ដោយសារតែ​ពួកគាត់​មិនបាន​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​មុននឹង​ប្រមូល​ ផ្តុំគ្នា។

លោក ឡុង ឌី​ម៉​ង់ បាន​អះអាងថា សាលាក្រុង​ភ្នំពេញ​និង​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ និង​ធ្វើ​បាតុកម្ម​វិញ នៅពេលណា​ដែល​ស្ថានការណ៍​នៅក្នុង​សង្គម វិល​មករក​ភាពប្រក្រតី​ឡើងវិញ។

ភ្លាមៗនោះដែរ អង្គការ​អាដហុក បានចេញ​សេចក្តីថ្លែងការណ៍​មួយ​រិះគន់​ការ​បំបិទ​សិទ្ធិ​សេរី​ភាព​សម្តែង​ មតិ។ អាដហុក​ក៏បាន​រម្លឹក​ដល់​រដ្ឋាភិបាល​កម្ពុជា​ថា​សិទ្ធ​ក្នុង​ការប្រមូល​ ផ្តុំគ្នា​ដោយ​​​សេរី គឺជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​របស់​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវបាន​ទទួលស្គាល់ ទាំង​ច្បាប់​នៅក្នុង​ស្រុក និង​អន្តរជាតិ៕





No comments:

Post a Comment