Paris Peace Accords 23 Oct. 1991

Thursday, January 9, 2014

ជប៉ុន​ បារម្ភ​ខ្លាំង​ ពី​ការប៉ះទង្គិច​ រវាង​ កម្ម​ករ​ និង​សមត្ថកិច្ច​កម្ពុជា​​

ជប៉ុន​ បារម្ភ​ខ្លាំង​ ពី​ការប៉ះទង្គិច​ រវាង​ កម្ម​ករ​ និង​សមត្ថកិច្ច​កម្ពុជា​​

ដោយ៖​ អ៊ឹង ប៊ុនថន / វិទ្យុ វីអូឌី​ | ថ្ងៃព្រហស្បតិ៍ ទី9 ខែមករា ឆ្នាំ2014


ការប្រឈមដាក់គ្នារវាងសមត្ថកិច្ច និងកម្មករ​នៅមុខទីស្ដីការគណៈរដ្ឋមន្ដ្រី​ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣​(រូបភាពដោយ តាំង វីដា)
ជប៉ុន​បាន​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ការប៉ះទង្គិច​គ្នា រវាង​កម្មករ និង​សមត្ថកិច្ច​កម្ពុជា កន្លងមកនេះ ដែល​បណ្តាលឲ្យ​មាន​អ្នកស្លាប់ និង​របួស​ជាច្រើន​នាក់​។​
​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេសជ​ប៉ុន កាលពី​ថ្ងៃ​ទី​៨ ខែ​មករា​នេះ បាន​លើកឡើង​បី​ចំណុច​ទាក់ទង​នឹង​ស្ថាន ការណ៍​​នៅ​ប្រទេស​កម្ពុជា​។​
សេចក្តីថ្លែងការណ៍ បានបញ្ជាក់​ថា ជប៉ុន​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានការណ៍​នៅ​កម្ពុជា ដោយ​កម្លាំង​សន្តិសុខ និង​បាតុករ បាន​ប៉ះ ទង្គិច​គ្នា ក្នុង​វិវាទ​ការងារ កាលពី​ថ្ងៃ​ទី​៣ ​ខែ​មករា ដែល​បណ្តាលឲ្យ​មាន​អ្នកស្លាប់ និង​របួស​ជាច្រើន​នាក់​។
ជប៉ុន​ក៏​បាន​លើកទឹកចិត្ត​ទៅដល់​គ្រប់ភាគី ឲ្យ​ជៀសវាង ការប្រើ​ហិង្សា ហើយ​បន្ត​ដោះស្រាយ​ដោយ​សន្តិវិធី​។ ប្រទេស​ជប៉ុន ​ក៏​សង្ឈឹមថា កិច្ច​​ពិភាក្សា​រវាង គណបក្សកាន់អំណាច និង​បក្សប្រឆាំង​អំពី​វិវាទ​លទ្ធផល​បោះឆ្នោត កាលពី​ខែ​កក្កដាឆ្នាំ២០១៣ នឹង​ត្រូវ​ធ្វើឡើង​ទាន់​ពេល ដើម្បី​ធ្វើឲ្យ​ស្ថានការណ៍​មាន​ប្រក្រតី​ឡើងវិញ​។​
​ចុង​ក្រោយ​ជប៉ុន អះអាងថា ខ្លួន​នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​ស្ថានការណ៍​ប្រទេស​កម្ពុជា ដោយ​រួមមាន​ទស្សនៈ​វិស័យ​ក្នុង​​ការធានា​សុវត្ថិភាព​នៃ​ក្រុមហ៊ុន​ជប៉ុន និង​ប្រជាជន​ជប៉ុន​។​
​ក្រោយ​ពី​ការបាញ់សម្លាប់​បាតុករ យ៉ាងតិច​៥​នាក់ និង​របួស​ជិត​៤០​នាក់ កាលពី​ថ្ងៃ​ទី​៣​ ខែ​មករា​នេះ សហគមន៍​អន្តរជាតិ បានចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស ចំពោះ​ទង្វើ​ហិង្សា​នេះ ហើយ​ជំរុញ​ឲ្យប្រញាប់​ដោះស្រាយ​ជាបន្ទាន់​៕


1 comment:

  1. Anonymous12:30 PM

    Japon worry and concern because their benefit with hun sen. Japon knew what Khmer people need but because of their investment which way they should go? Khmer wake up only Khmer can help Khmer.

    ReplyDelete