Paris Peace Accords 23 Oct. 1991

Thursday, January 9, 2014

រាជរដ្ឋាភិបាល សម្រេច​ បង្កើត​ ខេត្ត​ត្បូងឃ្មុំ​ មួយទៀត បំបែក​ចេញ ពី​ ខេត្ត​កំពង់ចាម​​

រាជរដ្ឋាភិបាល សម្រេច​ បង្កើត​ ខេត្ត​ត្បូងឃ្មុំ​ មួយទៀត បំបែក​ចេញ ពី​ ខេត្ត​កំពង់ចាម​​

ដោយ៖​ ស៊ុន ណារិន​ / វិទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី9 ខែមករា ឆ្នាំ2014


កម្ពុជា នឹងមានខេត្តមួយទៀត គឺខេត្តត្បូងឃ្មុំ ដែលត្រូវបានបំបែកចេញពីខេត្តកំពង់ចាម/រូបភាពពីwww.cpp.org.kh
ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រាស់​បង្គាប់​បង្កើត​ខេត្ត​ត្បូងឃ្មុំ​មួយទៀត ដែល​ត្រូវបាន​បំបែក​ចេញពី​ខេត្ត​កំពង់ចាម តាម​សំណើរ​របស់​រាជរដ្ឋាភិបាល​។​
​ខេត្ត​ត្បូងឃ្មុំ​នេះ កាត់​យក​ក្រុង​ចំនួន​១ និង​ស្រុក​ចំនួន​៦​ពី​ខេត្ត​កំពង់ចាម គឺ​ក្រុង​សួង ស្រុក​ត្បូងឃ្មុំ ស្រុក​អូររាំងឪ ស្រុក​ក្រូចឆ្មារ ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់​។​
​សេចក្តី​ត្រាស់​បង្គាប់​របស់​ព្រះមហាក្សត្រ ចុះ​ព្រះ​ហត្ថលេខា​នៅ​ថ្ងៃទី​៣១​ខែ​ធ្នូ ឆ្នាំ​២០១៣ បង្ហាញថា ទីតាំង​សាលាខេត្ត​ត្បូង​ឃុំ នឹង​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​តាម​សំណើរ​របស់​ក្រសួងមហាផ្ទៃ​។​ព្រះមហាក្សត្រ​បាន​ត្រាស់​បង្គាប់​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ទទួល​បន្ទុក​អនុត្ត​ព្រះរាជក្រឹត្យ ចាប់ពី​ថ្ងៃ​ឡាយព្រះហស្ថលេខា​នេះ​តទៅ​។​
​ខេត្ត​កំពង់ចាម ជា​ខេត្ត​ធំ​ទី​១១​ក្នុង​ចំណោម​ខេត្ត​ក្រុង​ចំនួន​២៤ ដែល​មាន​ផ្ទៃដី​សរុប​៩៧៩៩​គីឡូម៉ែត្រ​ការ៉េ និង​ប្រជាជន​ប្រមាណ​ជា​១៦៨០៦៩៤(​តាម​ជំរឿន​ឆ្នាំ​២០០៨)​។ ខេត្ត​មួយ​នេះ ជា​ខេត្ត​ដែល​មាន​ប្រជាជន​ច្រើនជាងគេ​។ ខេត្ត​មួយ​នេះ មាន​ក្រុង​សរុប​ចំនួន​២ និង​ស្រុក​ចំនួន​១៥​។​
​កាល​ពី​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​២៨​ខែកក្កដា ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​អាសនៈ​ចំនួន​១០​លើស​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​២ ដែល​ទទួលបាន​តែ​៨​អាសនៈ​។
​កំពង់ចាម មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ត​កំពង់ឆ្នាំង កំពង់ធំ ក្រចេះ ព្រៃវែង កណ្តាល ហើយក៏​ជាប់​នឹង​ប្រទេស​វៀតណាម​នៅ​ភាគ​ខាងកើត​ផងដែរ​៕


1 comment:

  1. Anonymous12:05 PM

    Baby king kong just shut up your mouth and free your hand from signing anything. Your hand need to hold banana put in your mouth only. Your group suck all Khmer money so much already and don't know what's right and what's wrong? Born to be a stupid baby king kong shame on YOU!!! You should drown yourself inside a soup bowl today. I'll pay for your cremation.

    ReplyDelete