អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្រនៅទីស្នាក់ការបក្សនាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤។ (រូបថត RFA / Mom Sophon)
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា មកប្រមូលផ្ដុំគ្នានៅទីស្នាក់ការបក្សនាខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៧ មករា ឆ្នាំ២០១៤ ខណៈលោក កឹម សុខា ជួបជុំអ្នកគាំទ្រនៅទីស្នាក់ការបក្សរបស់ខ្លួនដែរ។ RFA/Saut Sokprathna
លោក កឹម សុខា ថ្លែងសុន្ទរកថាទាំងប្រញាប់ប្រញាល់ នៅកំពង់ធំ
ដោយ សូត សុខប្រាថ្នា / អាស៊ីសេរី | ២៧ មករា ២០១៤
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានចុះជួបអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ធំ តាមការគ្រោងទុកនៅថ្ងៃទី២៧ មករា បន្ទាប់ពីលោកទទួលការគំរាមកំហែងពីអ្នកគាំទ្រគណបក្សប្រជាជន នៅខេត្តកំពង់ចាម កាលពីថ្ងៃទី២៦ មករា រួចមក។ ក៏ប៉ុន្តែលោក កឹម សុខា បានចំណាយពេលប្រហែលតែមួយម៉ោងប៉ុណ្ណោះ ថ្លែងសារនយោបាយទៅកាន់អ្នកគាំទ្ររបស់លោកប្រហែលជិត ១.០០០នាក់ ដែលជួបជុំគ្នានៅក្នុងមន្ទីរបក្សខេត្តកំពង់ធំ រួចត្រឡប់មកភ្នំពេញ វិញបន្ទាន់។
ស្របពេលដែលលោក កឹម សុខា ចុះទៅខេត្តកំពង់ធំនេះដែរ អ្នកគាំទ្របក្សប្រជាជនប្រមាណ ១ពាន់នាក់ បានប្រមូលផ្ដុំនៅមន្ទីរបក្សប្រជាជនខេត្តកំពង់ធំ ស្ថិតនៅចម្ងាយប្រហែល ២០០ម៉ែត្រ ពីទីស្នាក់ការបក្សសង្គ្រោះជាតិ ក៏ប៉ុន្តែមិនមានការរំខានដល់ការជួបជុំដូចនៅខេត្តកំពង់ចាម ទេ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក សូត សុខប្រាថ្នា ពីខេត្តកំពង់ធំ៖
No comments:
Post a Comment