Paris Peace Accords 23 Oct. 1991

Sunday, January 26, 2014

លោក កឹម សុខា រក្សា​គម្រោង​ វេទិកា​ជួបជុំ​ ពលរដ្ឋ​ ក្នុង​ខេត្ត​កំពង់ចាម បើ​ទោះ​ រង​ការរំខាន​


សមត្ថកិច្ច​កំពុងការពារ​សន្ដិសុខ​នៅមុខទីស្នាក់ការ​គណបក្សសង្គ្រោះជាតិ​នៅទីក្រុងកំពង់ចាម​ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤​(រូបភាពដោយ ញឹម សុខន)

លោក កឹម សុខា រក្សា​គម្រោង​ វេទិកា​ជួបជុំ​ ពលរដ្ឋ​ ក្នុង​ខេត្ត​កំពង់ចាម បើ​ទោះ​ រង​ការរំខាន​


ដោយ៖​ តាំង វីដា​ និងញឹម សុខន​ | ថ្ងៃអាទិត្យ ទី26 ខែមករា ឆ្នាំ2014

ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​តែ​រក្សា​គម្រោង​វេទិកា​សំ​ណេះ​សំ​ណា​ល​ជា​មួយ​អ្នកគាំទ្រ​របស់ខ្លួន នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​ខេត្ត​កំពង់ចាម បើទោះបីជា​ទី​ស្នាក់​កា​រគ​ណ​បក្ស​ខេត្ត កំពុង​រង​ការរំខាន​ពី​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏ដោយ​។​
​លោក​ថ្លែង​បែបនេះ បន្ទាប់​ពី​កម្លាំង​នគរបាល​កងរាជអាវុធហត្ថ និង​យោធា​រាប់រយ​នាក់ ប្រដាប់​ដោយ​កាំ​ភ្លើង​យន្ត ត្រូវបាន​ដាក់ពង្រាយ​នៅក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តកំពង់ចាម ខណៈ​ដែល​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រមាណ ​១ ០០០​នាក់ ត្រូវបាន​ដឹក​តាម​ទ្បាន​មក​ដាក់​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។​
លោក កឹម សុខា ឲ្យដឹងថា កម្លាំង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​រាប់រយ​ឡាន​ដែល​មាន​គ្នា​ជាង ១ ០០០​នាក់​នោះ ត្រូវបាន​បញ្ជូន​មកកាន់​បរិវេណ​ជុំវិញ​ទីស្នាក់ការ​បក្ស​នេះ តាំង​ពី​​យប់​ម្ល៉េះ ហើយ​ការ​ប្រមូលផ្តុំ​របស់​អ្នកគាំទ្រ​ទាំងនោះ គឺ​មិនមែន​ជា​វេទិកា​សាធារណៈ​នោះ​ទេ តែ​ជា​ការប្រមូលផ្តុំ​ដើម្បី​រំខាន​ពិធី ជួបជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​
​លោក កឹម សុខា ចាត់ទុកថា ទង្វើ​នេះ ជាការ​គំរាម​ដល់​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ និង​រូបលោក​ផ្ទាល់​។​
VOD មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ចំពោះ​ការចោទប្រកាន់​នេះ បាន​នៅឡើយ​ទេ​៕


No comments:

Post a Comment