កងកម្លាំងអាជ្ញាធររាជធានីភ្នំពេញ ប៉ះទង្គិចជាមួយក្រុមប្រជាពលរដ្ឋនៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២៦ មករា ឆ្នាំ២០១៤។
មនុស្ស ប្រមាណ១០នាក់ របួស ក្នុងពេល ប៉ះទង្គិចគ្នា នៅទីលានប្រជាធិបតេយ្យ
មកទល់ថ្ងៃត្រង់នេះ ស្ថានភាពបានស្ងប់ស្ងាត់ ដោយកងកម្លាំងសន្តិសុខនៅគ្រប់គ្រងទីលានប្រជាធិបតេយ្យ ហើយក្រុមបាតុករស្ថិតនីខាងកើតបរិវេណទីលានប្រជាធិបតេយ្យនៅឡើយ។
ក្រុមបាតុករចម្រុះ ដែលមានកម្មករ សហជីព អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រវាយប្រតប់គ្នានៅទីលានប្រជាធិបតេយ្យកាលពីព្រឹកដើម្បីដណ្ដើមកាន់កាប់ទីលានប្រជាធិបតេយ្យ នៅរាជធានីភ្នំពេញ។ ក្រុមអ្នកតវ៉ាសរុបរាប់រយនាក់ បានព្យាយាមចូលទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២៦ មករា ដើម្បីយកទីលានធ្វើការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែត្រូវបានកងកម្លាំងសន្តិសុខខណ្ឌដូនពេញ និងកងកម្លាំងប៉េអឹមព្យាយាមបំបែក។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ម៉ម មុនីរតន៍ អំពីព្រឹត្តិការណ៍នេះ៖
សូមរង់ចាំអាននិងស្ដាប់សេចក្ដីរាយការណ៍បច្ចុប្បន្នភាពបន្ថែមទៀត...
No comments:
Post a Comment