សមត្ថកិច្ច ប្រកាស ដាក់ផ្លូវវេងស្រេង ជាតំបន់ គ្រោះថ្នាក់!
ដោយ៖ តាំង វីដា | ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
សមត្ថកិច្ច ប្រកាសដាក់តំបន់បណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោម ខណ្ឌដង្កោ ជាតំបន់គ្រោះថ្នាក់ ដែលអ្នកធ្វើដំណើរត្រូវជៀសវាងឆ្លងកាត់ ខណៈដែលកម្មកររោងចក្រ និងកម្លាំងប្រដាប់អាវុធ បន្តប៉ះទង្គិចគ្នា។
ការប្រកាសនេះ ជាការឆ្លើយតបទៅនឹងអ្នកដំណើរ ដែលអះអាង ពួកគេរងការគំរាមបាញ់សម្លាប់ ពីសំណាក់សមត្ថកិច្ចខណៈធ្វើដំណើរតាមបណ្តោយផ្លូវនោះនៅរសៀលថ្ងៃសុក្រនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់VODថា ខណៈភាពតានតឹងរវាងកម្មករ និងកម្លាំងសមត្ថកិច្ច កំពុងតែប្រឈមដាក់គ្នានោះ ធ្វើឲ្យមានផលវិបាក សម្រាប់សមត្ថកិច្ច ក្នុងការបែងចែកប្រជាពលរដ្ឋជាអ្នកដំណើរ និងបាតុករដែលបង្កហិង្សាក្នុងបាតុកម្ម។ ហេតុដូចនេះ លោក អំពាវនវា ឲ្យអ្នកដំណើរ ជៀសវាងឆ្លងកាត់តំបន់នោះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ យ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ អះអាងថា សមត្ថកិច្ចនៅមិនទាន់មានចំណាត់ការយ៉ាងណា ដើម្បីរក្សាទប់ស្កាត់ស្ថានការណ៍នៅឡើយទេ។

បើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ នៅម៉ោងជាង ២រសៀលនេះ បាតុករប្រមាណ ៤នាក់បានស្លាប់ និងជាង៣០នាក់រងរបួសធ្ងន់ ហើយជាង១០ត្រូវបានចាប់ខ្លួន បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថភ្នំពេញ៕
No comments:
Post a Comment