Paris Peace Accords 23 Oct. 1991

Friday, January 3, 2014

ពលរដ្ឋ​ បុរី​កីឡា​ ព្រមាន​ហែ​ក្បួន​ ទៅ​ផ្ទះ​លោក​ ស្រី​ស៊ុយ ស៊ីផា​ន​ ដើម្បី​ទារ​សំណង​

ពលរដ្ឋ​ បុរី​កីឡា​ ព្រមាន​ហែ​ក្បួន​ ទៅ​ផ្ទះ​លោក​ ស្រី​ស៊ុយ ស៊ីផា​ន​ ដើម្បី​ទារ​សំណង​

ដោយ៖​ ជន ស្រី​ណុ​ច និង អ៊ឹង ប៊ុនថន​​ / វិទ្យុវីអូឌី | ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014



ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​បុរី​កីឡា អ្នកស្រី ឆាយ គឹម​ហ៊​ន​ នៅតំបន់បុរីឡា ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤​(រូបភាពដោយ ជន ស្រីណុច)
ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ បុរី​កីឡា នៅ​ថ្ងៃ​សុក្រ​នេះ ព្រមាន​ហែ​ក្បួន​ទៅផ្ទះ​លោក​ក​ស្រី ស៊ុយ សុផាន និង​សាលា​រាជធានី ដើម្បី​ជំរុញ ឲ្យ​ដោះស្រាយ​ជម្លោះ​ដី​នេះ​ឲ្យបាន​ឆាប់ៗ តាម​ការសន្យា​របស់​អាជ្ញាធរ និង​ទាមទារ​សំណង​ក្រុមហ៊ុន​ដែល​បណ្តេញ​ពួកគេ​ចេញ​។


ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​បុរី​កីឡា អ្នកស្រី ឆាយ គឹម​ហ៊​ន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ថា ពលរដ្ឋ​នៅ​ទីនោះ​មាន​ទុក្ខ​លំបាក​ខ្លាំង ដោយសារ​តែ​បាត់បង់​ជម្រក​​ចូល​គំរប់​ខួប​ពីរ​ឆ្នាំ​ហើយ ព្រោះតែ​សាលាក្រុង​ខុប​ខិត​ជាមួយ ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ធ្វើ​ការអភិវឌ្ឍ​។ អ្នកស្រី​ថ្លែង​ទាំង​ទឹកភ្នែក នៅ​កន្លែង​គំនរ​សំរាម​ស្អុយរលួយ​នោះ​ថា កូនៗ និង​ក្មេងៗ​នៅ​ទីនោះ បាន​បាត់បង់​ការរៀនសូត្រ រង​នូវ​ការរើសអើង ហើយ​កើត​ជំងឺ​ទាំងចាស់ទាំងក្មេង <<ធ្វើឲ្យ​ពួក​នាង​ខ្ញុំ​រស់នៅ​លំបាក​វេទនា​ខ្លាំងណាស់ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ពួក​ខ្ញុំ​រស់នៅ​លើ​គំន​សម្រាម រស់នៅ​ក្រោម​កាំជណ្ដើរ​គេ ជួល​ផ្ទះ​គេ សុំ​ផ្ទះ​គេ​ស្នាក់នៅ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ពួក​ខ្ញុំ​រស់នៅ​លំបាក ជាង​ស្លាប់​ទៅ​ទៀត ពួក​ខ្ញុំ​លំបាក​ខ្លាំង​ណាស់​រយៈពេល​ពី​ឆ្នាំនេះ បងប្អូន​ជួយ​មើល​ពី​ទិដ្ឋភាព ដោយសារ​ទង្វើ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច  ធ្វើឲ្យ​ពួក​ខ្ញុំរ​ស់​នៅ​ដូច​ឆ្កែ​ដូច​ឆ្មា សូម្បី​តែ​កូនៗ​ខ្ញុំ​ក៏​បាត់​ការសិក្សា​ទាំងស្រុង​ដែរ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កូន​ខ្ញុំ​តូចៗ​មិន​ហ៊ាន​ទៅ​រៀន​ទេ  ដោយសារ​អី ដោយសារ​ទង្វើរ​របស់​គ្រូ​យក​ថវិការ​ពីគ្នា ដល់​ចឹង​ម្នាក់ៗ​គ្មាន​ហ៊ាន​ទៅ​រៀន​ទេ ដោយ​គ្មាន​លុយ​បង់ គឺ​អត់​បាន​សិក្សា​ទាំងអស់>>

អ្នកស្រី​សំណូមពរ​ឲ្យ​សាលា​រាជធានី ផ្តល់​ជំរក​ឲ្យ​ពួកគេ​ឲ្យ​បាន​ឆាប់រហ័ស បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​ហែ​ក្បួន​ទៅ​សាលា​រាជធានី និង ផ្ទះ​លោក​ស្រី ស៊ុយ សុផាន ដើម្បី​ទាមទារ​ដំណោះស្រាយ ។
ពលរដ្ឋ​រងគ្រោះ​មួយទៀត អ្នកស្រី ​ប្រាក់​ ស៊ី​ថា បាន​យំ​រៀបរាប់ថា បន្ទាប់ពី​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​ចូល​ទៅ​ធ្វើ​ការអភិវឌ្ឍ ធ្វើឲ្យ​ពួកគាត់​បាត់បង់​ទីជំរក និង​មុខរបរ ហើយ​បាន​ធ្វើ​ឲ្យ​កូន​ប្រុស​​គាត់​ម្នាក់​ស្លាប់​ដោយសារ​ធ្វើ​ចំណាកស្រុក​រកលុយ​ជួយ​គ្រួសារ​ <<ដល់​រហូត​ពេលនេះ​កូន​ខ្ញុំ​ធ្វើ​ចំណាក់ស្រុក​ដល់​ប្រទេស​ថៃ រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​តែ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច  ដែល​បាន​មក​ឈូស​កំទិច​ផ្ទះ​ពួក​ខ្ញុំ ម្លោះ​ហើយ​ពួក​ខ្ញុំ​វេទនាណាស់ កូន​ខ្ញុំ​បាន​ចាកចេញ​ទៅ​រកស៊ី​នៅ​ប្រទេស​ថៃ គឺ​ខ្ញុំ​វេទនាណាស់ កូន​ក៏​ឈឺ ប្ដី​ក៏​ស្លាប់​ចោល​ទៀត>> 
ការ​ទទួចជា​ថ្មី​ទៀត​របស់​ពលរដ្ឋ​បុរី​កីឡា​នេះ បន្ទាប់ពី​ពួកគេ អះអាង​ថា​សាលា​រាជធានី​បាន​សន្យា​កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៣​ថា រយៈពេល​ពីរ​ខែ​ទៀត​នឹង​បញ្ចប់​ជម្លោះ​នៅ​បុរី​កីឡា និង​បឹងកក់ មិនឲ្យ​មាន​ការតវ៉ា​បន្តទៅ​ទៀត​ទេ​។ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ មិន​ខ្វល់​នឹង​ការព្រមាន​របស់​អ្នក​បុរី​កីឡា​ទេ តែ​លោក​ថា សូម​ឲ្យ​ទង្វើ​របស់​ពួកគាត់ ធ្វើឡើង​ស្រប​តាម​ច្បាប់។  លោក​បន្តថា សាលា​រាជធានី​បាន​នឹង​កំពុង​គិត​គួរ​ដោះស្រាយ​បញ្ហា​នេះ តែ​សូម​ទុក​ពេល​បន្តិចទៀត <<សូម​ធ្វើ​ការយោគយល់ ពួក​យើង​នឹង​ធ្វើ​ដោះស្រាយ​ជា​រួម ជា​កញ្ចប់​តែ​ម្ដង រឿង​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​បុរី​កីឡា​ហ្នឹង បាន​ជួប​ជា​នឹង ឯកឧត្ដម អភិបាល​រួចហើយ គាត់​បាន​ជួបគ្នា​ហើយ​តើ ហើយ​គាត់​បាន​យោគយល់​ហើយ យល់​នូវ​អ្វី​ដែល​យើង​សូម​ណូម​ព​រទៅរដ្ឋាភិបាល ហើយ​សូមឲ្យ​មាន​ការអត់ធ្ម​ត់ ទុក​ពេល​បន្ដិច ឲ្យ​អាជ្ញាធរ​យើង​ធ្វើ ដោយ​រាល់ថ្ងៃ​ហ្នឹង យើង​ឃើញស្រាប់​ហើយ​ថា ស្ថានភាព​នៅ​រាជធានី​ភ្នំពេញ​ក្រោយ​ថ្ងៃ​បោះឆ្នោត​តើ​វា​យ៉ាងណា​?  បាទ​ហើយ​សុទ្ធតែ​ជា​ការងារ​ស្នូល​ធំៗ​ណាស់>>

នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា អាជ្ញាធរ​គួរតែ ជួយ​អន្តរាគមន៍​ពួកគាត់ ឲ្យមាន​ទីលំនៅ​ត្រឹមត្រូវ ដោយសារតែ​ការបណ្តេញ​ចេញ​នេះ​ឲ្យបាន​ឆាប់ ទើប​អាច​ទប់ស្កាត់​ការតវ៉ា​ធំ​។

ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច របស់​លោកស្រី ស៊ុយ សុផាន បាន​បណ្តេញ​ពលរដ្ឋ​សហគមន៍​បុរី​កីឡា​ចេញ​តាំងពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១២ ហើយ​បច្ចុប្បន្ន ពលរដ្ឋ​ដែល​នៅ មិនទាន់​ទទួ​ល​បា​ន​សំណង ចំនួន ១១៧​គ្រួសារ​៕


No comments:

Post a Comment