កងកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាល កំពុងព្យាយាមទប់ស្កាត់ពលរដ្ឋមិនឱ្យចូលទៅទីលានប្រជាធិបតេយ្យ។
@RFI/ siv channa
ការចេញ ប្រឆាំងគ្នា របស់ អ្នកគាំទ្រ បក្សនយោយបាយ និងការចល័តទ័ព ក្នុងក្រុង មិនគួរមានទេ
ម្សិលមិញ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានចេញប្រឈមគ្នា ជាលើកទី២ នៅក្រុងកំពង់ចាម បន្ទាប់ពីការប្រឈមគ្នាលើកទី១បានកើតឡើងនៅក្នុងស្រុកស្អាង ខេត្តកណ្តាល។ ថ្វីបើការប្រឈមទាំងពីរលើកតែងតែត្រូវបានបញ្ចប់ ដោយសម្បទានរបស់គណបក្សប្រឆាំងក៏ដោយ ក៏មន្ត្រីគណបក្សប្រជាជនកម្ពុជា និងមន្ត្រីសិទ្ធិមនុស្ស យល់ស្របគ្នាថា មិនគួរបន្តឱ្យមានការប្រឈមមុខគ្នាបែបនេះទៀតទេ ដ្បិតការចរចានៅតែអាចបន្តបាន ហើយការប្រឆាំងគ្នាក្នុងចំណោមអ្នកគាំទ្រ និងការចល័តទ័ពនៅក្នុងក្រុងអាចបណ្តាលឱ្យកម្ពុជាធ្លាក់ទៅក្នុងរបបគ្រប់គ្រងដោយយោធា។
No comments:
Post a Comment