មគ្គុទេសក៍ ទេសចរ ប្រតិកម្ម ចំពោះ អ្នកសុំទាន ជនជាតិវៀតណាម នៅបឹងទន្លេសាប ខេត្ដសៀមរាប
ដោយ៖ បូ សាវី / វីអូឌី | ថ្ងៃចន្ទ ទី27 ខែមករា ឆ្នាំ2014
មគ្គុទេសក៍ទេសចរមួយចំនួន នៅខេត្ដសៀមរាប ប្រតិកម្មចំពោះ ក្រុមអ្នកសុំទានជនជាតិវៀតណាម ដែលជិះទូកតាមសុំលុយពីភ្ញៀវទេសចរ ក្នុងបឹងទន្លេសាប ក្នុងសង្កាត់ចុងឃ្នៀស ខេត្ដសៀមរាប ដែលធ្វើឲ្យភ្ញៀវទេសចរមិនសប្បាយចិត្ដ និងប៉ះពាល់សណ្ដាប់ធ្នាប់ តំបន់ទេសចរណ៍ធម្មជាតិ។
មគ្គុទេសក៍ទេសចរ ភាសាជប៉ុន និងជាអនុប្រធាន សមាគមទ្រទ្រង់ក្ដីសង្ឃឹម មគ្គុទេសក៍ទេសចរណ៍ លោក ព្រហ្ម សុវណ្ណ ប្រាប់VODនៅថ្ងៃចន្ទនេះថា ក្រុមអ្នកសុំទានជនជាតិវៀតណាមទាំងនោះមាន កុមារ និងមនុស្សចាស់ បានជិះទូកចាប់ពី៤០គ្រឿងទៅ៥០គ្រឿង តាមសុំលុយពីភ្ញៀវទេសចរ ដែលទៅកំសាន្ដនៅតំបន់ទេសចរណ៍ធម្មជាតិ ក្នុងបឹងទន្លេសាប។ លោកបន្ដថា ពួកគេប្រើកាណូត ដោះស៊ីមាំងឮសំឡេងខ្លាំង បើកលឿន ខ្ចាយទឹកទៅលើភ្ញៀវ ធ្វើឲ្យទេសចរមិនសប្បាយចិត្តចំពោះរឿងនេះ។ លោកបន្ថែមថា កន្លងមកក្រុមសមត្ថកិច្ចបានចុះទៅណែនាំ ដល់ពួកអ្នកសុំទានជនជាតិវៀតណាមទាំងនោះ កុំឲ្យធ្វើអ្វីដែលជាការរំខានដល់ភ្ញៀវទេសចរ ប៉ុន្ដែមិនមានប្រសិទ្ធភាព «កាណូតបំពាក់ដល់ម៉ាស៊ីន ហើយគាត់មិនប្រើស៊ីមាំងទេ គាត់កាត់ស៊ីម៉ាំងចេញអស់ហើយ គឺថ្លង់មែនទែន ហើយនិយាយស្តាប់គ្នាមិនបានទេ សូម្បីតែពួកខ្ញុំជាមគ្គុទេសក៍ប្រាប់គាត់ថា សុំឲ្យគាត់ផ្អាកសិន ព្រោះខ្ញុំត្រូវការនិយាយ ប៉ុន្តែគាត់មិនដែលស្តាប់ពួកខ្ញុំទេ គាត់នៅតែរឡេរឡូពេញតែទូកនោះ ហើយភ្ញៀវមានការត្អូញត្អែរហើយ គឺថាមានការរំខានគាត់ គាត់មកដើម្បីសប្បាយប៉ុន្តែគាត់ទៅជាថា មិនបានសប្បាយដោយសារក្មេងៗហ្នឹងសុំលុយច្រើនពេក»។
មគ្គុទេសក៍ភាសារអង់គ្លេសមួយរូបទៀត ដែលសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ក្មេងអ្នកសុំទានជនជាតិវៀតណាម បានប្រើវិធីសាស្ដ្រឲ្យភ្ញៀវចាប់អារម្មណ៍ ដោយដាក់សត្វពស់នៅនឹងក ដើម្បីសុំលុយពីភ្ញៀវ ប៉ុន្ដែភ្ញៀវទេសចរមិនពេញចិត្ដ។ មគ្គុទេសក៍រូបនេះបន្ដថា នៅពេលភ្ញៀវមិនឲ្យលុយ ក្រុមអ្នកសុំទានជនជាតិវៀតណាមទាំងនោះ បានជិះទូកប្រដេញតាមភ្ញៀវ ធ្វើឲ្យភ្ញៀវខ្លះសម្រេចចិត្តចាកចេញ ពីតំបន់ទេសចរណ៍ធម្មជាតិនោះភ្លាម។ លោកសំណូមពរថា អាជ្ញាធរគួររៀបចំភូមិពលរដ្ឋវៀតណាម ឲ្យបានសណ្ដាប់ធ្នាប់ល្អ ដើម្បីកុំឲ្យប៉ះពាល់តំបន់ទេសចរធម្មជាតិ «ហួសពីតំបន់ភូមិបណ្តែតទឹកនេះទៅ ទៅដល់ក្នុងបឹងហ្មង គឺសុំតែម្តង មានអ្នកចាំទូកគេបណ្តេញ សុំនៅទីនោះហ្មង។ ពេលខ្លះក៏បណ្តេញទៅ ភ្ញៀវក៏មិនបានឲ្យលុយកាក វាដេញតាមទូកទេសចរណ៍ ក៏លាន់ម៉ាស៊ីន ក៏មកពីរបីទូក ក៏លាន់ម៉ាស៊ីនថ្លង់ ពេលខ្លះក៏ស្រែកថាឲ្យ ពេលខ្លះក៏អត់ទៅ ធ្វើម៉េចវាជាទម្លាប់ទៅហើយកន្លែងហ្នឹង»។
អភិបាលស្ដីទី ក្រុងសៀមរាប លោក ស៊ូ ប្លាតុង មានប្រសាសន៍ថា សមត្ថកិច្ចតែងចុះពិនិត្យ និងអន្ដរាគមន៍ជាបន្ដបន្ទាប់ ប៉ុន្ដែលោកថា ជាមុខរបររបស់ពួកគេ «ខ្ញុំបានធ្វើជាប្រចាំដែរ ប៉ុន្តែបន្តិចទៀត គឺយើងមានវិធានការក្តៅពីខាងលើមក យើងនឹងរៀបចំចុះទៅម្តងទៀត។ ជារួមគឺយើងត្រូវមើលមគ្គុទេសក៍ ជួនកាលគាត់ចេះតែមកថា ប៉ុន្តែយើងបានដាក់កម្លាំង យើងចុះទៅមើល ពេលឃើញយើងដេញ»។
តំបន់ទេសចរណ៍ធម្មជាតិបឹងទន្លេសាប ស្ថិតនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាបដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីខេត្ដសៀមរាប ។
បើតាមអាជ្ញាធរឲ្យដឹងថា នៅតំបន់បឹងទន្លេសាប ក្នុងសង្កាត់ចុងឃ្នៀស មានពលរដ្ឋវៀតណាម រស់នៅជិត៣០០គ្រួសារ ស្មើនឹងជាងមួយពាន់នាក់ ហើយថា ករណីជនជាតិវៀតណាមជិះទូកសុំលុយនេះ កើតឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្ដែសមត្ថកិច្ចអសតម្ថភាព៕
Hun Sen police and PM are too busy killing innocent Cambodians and are fearful of Vietnamese who live on Tonle Sap because those Vietnamese indeed control Hun Sen, their puppet! Ah Kwack Euy Ah Kwack!
ReplyDelete