Paris Peace Accords 23 Oct. 1991

Monday, January 13, 2014

លោក ស៊ូ​ប៊ែ​ឌី សន្យា ​នឹង​យក​បញ្ហា​ សុំ​ដោះលែង​ ជនជាប់ចោទ​ ទាំង​២៣​នាក់ ​ទៅ​ជជែក ​ជាមួយ ​មន្ត្រី​រដ្ឋាភិបាល​



លោក ស៊ូ​ប៊ែ​ឌី សន្យា​ នឹង​យក​បញ្ហា​ សុំ​ដោះលែង​ ជនជាប់ចោទ​ ទាំង​២៣​នាក់ ​ទៅ​ជជែក​ ជាមួយ​ មន្ត្រី​រដ្ឋាភិបាល​

VOD | 13 Jan. 2014

អ្នករាយការណ៍​ ពិសេស ​របស់ ​អង្គការ សហប្រជាជាតិ ​ទទួលបន្ទុក​ សិទ្ធិមនុស្ស​ ប្រចាំ​កម្ពុជា លោក សុរិយា ប្រាសាទ​ ស៊ូ​ប៊ែ​ឌី នៅ​ព្រឹក ​ថ្ងៃ​ចន្ទ​នេះ សន្យាថា ​នឹង​យក​បញ្ហា​ សុំឲ្យ​ដោះលែង​ ជនជាប់ចោ​ទ ទាំង​២៣​រូប ទៅ​ជជែក​ ជាមួយ ​មន្ត្រី​រដ្ឋាភិបាល​ កម្ពុជា ​នៅ​ថ្ងៃ​ខាង​មុខ​។


សហជីព​ពហុ​វិស័យ ដែល​មាន​សង្គម​ស៊ីវិល​ចំនួន​៧ រួមទាំង​អ្នក​បឹងកក់ និង​បុរី​កីឡា​ផង​នោះ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បានដាក់​ញត្តិ​ទៅកាន់​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការ​សហប្រជា​ជាតិ​ប្រចាំ ​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះលែង សកម្មជន​សិទ្ធិមនុស្ស និង​កម្មករ​ទាំង​២៣​នាក់ ព្រមទាំង​បញ្ឈប់​ការប្រើ​ហិង្សា​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច ទៅលើ​បាតុករ​អហិង្សា​។

លោក សុរិយា ស៊ូ​ប៊ែ​ឌី បាន​ចេញ​មក​ទទួល​ញត្តិ ដោយ​សន្យាថា នឹង​យក​បញ្ហា​ដែល​បាន​សរសេរ​ក្នុង​ញត្តិ​នោះ ទៅ​ជជែក​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​។

លោក សុរិយា ស៊ូ​ប៊ែ​ឌី កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី ១២ ដល់​ទី ១៨ ខែ​មករា ឆ្នាំ ២០១៤​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក នឹង​គ្រោង​ជួប​ជា​មួយ​​ថ្នាក់​ដឹក​នា​រាជរដ្ឋាភិបាល​-​រដ្ឋសភា ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង និង​អង្គការ សង្គម​ស៊ីវិល​មួយចំនួន​ផង​ដែរ​។

លេខាធិការ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ហេង សំអ៊ន ឲ្យដឹងថា ញត្តិ​ដែល​ដាក់​ជូន​លោក​ ស៊ូ​ប៊ែ​ឌី មាន​គោលដៅ​ទាមទារ​រដ្ឋាភិបាល ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​កម្មករ​ទាំង​២៣​នាក់ ដែល​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច កាលពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា ក្រោម​ហេតុផល​ថា ជន​ទាំងនោះ គ្រាន់តែ​ជា​អ្នក​ឃ្លាំ​មើល​ការគោរព​សិទ្ធិមនុស្ស និង​ជា​អ្នកសម្របសម្រួល​ការទា​ម​ទារ​តែប៉ុណ្ណោះ មិនមែន​ជា​អ្នក​ញុះញង់​ឲ្យ​កើត​មាន​ហិង្សា ដូច​ការចោទប្រកាន់​នោះ​ទេ​។

កាលពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា សមត្ថកិច្ច​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ២៣​នាក់ ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ជាមួយ​កម្លាំង​ទ័ព​ឆ័ត្រយោង​៩១១ នៅ​មុខ​រោងចក្រ​យ៉ាក​ជីន ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ និង​នៅខាងមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ ខណៈ​កម្មករ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​១៦០​ដុល្លារ ក្នុងនោះ​មាន លោក វ​ន់ ពៅ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេង សាវឿន សកម្មជន​សហជីព លោក ចាន់ ពុទ្ធិ​ស័ក្កិ ជា​សកម្មជន​ដីធ្លី រួម​នឹង​កម្មករ​២០​នាក់​ផ្សេង​ទៀត​៕







No comments:

Post a Comment