ក្រុមអ្នកតវ៉ាលើកបដាទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស និងកម្មករ ២៣នាក់ នៅខាងមុខការិយាល័យ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស នារាជធានីភ្នំពេញ នៅថ្ងៃ១៣ មករា ឆ្នាំ២០១៤។ |
ពលរដ្ឋ តវ៉ា មុខការិយាល័យ អ.ស.ប. ទាមទារ ឲ្យដោះលែង អ្នកជាប់ឃុំ ២៣នាក់
RFI | 13 Jan. 2014
អ្នកតវ៉ាទាំងនោះមានតំណាងសហជីពនានា រួមទាំងប្រជាពលរដ្ឋរងគ្រោះដោយសារការរឹបអូសយកដីធ្លីនៅបឹងកក់ និងបុរីកីឡា បានស្រែកទាមទារនៅមុខការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ហើយបានដាក់ញត្តិទាមទារឲ្យដោះលែងអ្នកជាប់ឃុំចំនួន ២៣នាក់ នៅគុកត្រពាំងផ្លុង។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បានចេញមកទទួលញត្តិហើយបានប្រាប់ក្រុមអ្នកតវ៉ាថា នឹងយកសំណើនេះទៅពិភាក្សាជាមួយភាគីពាក់ព័ន្ធ។
No comments:
Post a Comment