មេដឹកនាំ បក្សប្រឆាំង ប្រកាសជំហរ បន្តតវ៉ា នឹងលទ្ធផល បោះឆ្នោត ដល់សកម្មជន តាមខេត្ត
លោក សម រង្ស៊ី និង លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលដឹកនាំបាតុកម្មនៅថ្ងៃទី២៩ ធ្នូ ២០១៣។
@rfi/channa
ក្រោយពីមាន ការបង្ក្រាប ការជួបជុំ ធ្វើបាតុកម្ម នៅទីលាន ប្រជាធិបតេយ្យ រួចមក នៅព្រឹកថ្ងៃសុក្រ ទី១០ មករានេះ, លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំ គណបក្ស សង្គ្រោះជាតិ បានផ្តើម ដំណើរ ចុះពង្រឹង មូលដ្ឋាន នៅខេត្ត ជុំវិញ បឹងទន្លេសាប។
នៅព្រឹកមិញ ក្នុងខេត្ត សៀមរាប លោក កឹម សុខា បានប្រកាស ពីគោលជំហរ របស់ គណបក្សប្រឆាំង ដែលបន្តតវ៉ា ជំទាស់ នឹងលទ្ធផល បោះឆ្នោត គឺ ទាមទារឲ្យរាប់សន្លឹកឆ្នោត និងស៊ើបអង្កេត ការបោះឆ្នោត ទាមទារ ឲ្យបោះឆ្នោត ឡើងវិញ និងយុទ្ធសាស្ត្រ ចុងក្រោយ ផ្តាច់ព្រ័ត្រ, គឺ ទាមទារ ឲ្យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញ ពីតំណែង។ ចំណែក លោក សម រង្ស៊ី បានប្រកាស ពីនយោបាយ ការបរទេស របស់ គណបក្ស ប្រឆាំង ដែលគាំទ្រចិន ក្នុងជម្លោះ សមុទ្រចិ នខាងត្បូង រវាងចិន និងវៀតណាម។ តាមលោក សម រង្ស៊ី បាន តែចិនទេ ដែលអាច ដើរតួនាទី សម្រុះសម្រួល ជម្លោះ នយោបាយ រវាង គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ។

How much more pressure or honest activity from USA, EU, Australia, Japan.....etc on cpp so the real change in srok Khmer will happen? So far we can only see the words WORK TOGETHER and SOLVE THE PROBLEM PEACEFULLY. How could Khmer solve those problem due to cpp strong grip of POWER under yourn? If you talk to hun yourn sen it is better off you talk to my dog at least she looks into your eye and listen in a very friendly way.
ReplyDelete