Paris Peace Accords 23 Oct. 1991

Saturday, January 11, 2014

សមា​​គមន៍​ ចំនួន​​៧​​ គម្រាម​​ ធ្វើ​​បាតុ​​កម្ម​​ ឱ្យ​​រដ្ឋា​​ភិបាល​​ ដោះ​​លែង​​ លោក​​ វ៉ន​​ ពៅ​

សមា​​គមន៍​​ចំនួន​​៧​​ គម្រាម​​ ធ្វើ​​បាតុ​​កម្ម​​ ឱ្យ​​រដ្ឋា​​ភិបាល​​ ដោះ​​លែង​​ លោក​​ វ៉ន​​ ពៅ​

លោក វន់ ពៅសកម្មជន​ការពារ​សិទ្ធិកម្មករ
លោក វន់ ពៅសកម្មជន​ការពារ​សិទ្ធិកម្មករ

 ស៊ុន មេសា \ វិទ្យុបារាំង | 10​​​​​ មករា 2014
សមា​គមន៍​ សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ របស់​ លោក វ៉ន ពៅ រួម​ទាំង​ សមា​គមន៍​ចំនួន​៦​ ផ្សេង​ទៀត​ បាន​គម្រាម​ ធ្វើបាតុ​កម្ម​ ទ្រង់​ទ្រាយ​ធំ នៅ​ចុង​ខែ​មករា​នេះ ដើម្បី​ ស្នើ​ឱ្យ​រដ្ឋា​ភិបាល ដោះ​លែង លោក វ៉ន ពៅ​ប្រធាន​ សមាគមន៍​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ រួម​ទាំង​ សកម្មជន​ ផ្សេង​ទៀត សរុប​២៣​នាក់។ ក្នុង​សន្និ​សីទ​សារព័ត៌​ មាន​ព្រឹក​នេះ សមា​គមន៍​ទាំង​៧ ក៏​ប្រកាស​ទាម​ទារ​ ឱ្យ​រដ្ឋា​ភិបាល​ ដាក់​ទោស​ទណ្ឌ​ ជន​ប្រ​ព្រឹត្ត​ អំពើ​ហិង្សា និង​ ស្នើ​ដំឡើង​ ប្រាក់​ឈ្នួល​គោល​ ១៦០​ដុលារ​សម្រាប់​ កម្មករ​ គ្រប់​វិស័យ​ ផង​ដែរ។


អង្គការ​សមា​គមន៍​ចំនួន​៧ ដែល​រួម​មាន​សមា​គមន៍​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​របស់​លោក វ៉ន ពៅ ផង​ដែរ បាន​គម្រាម​ធ្វើ​បាតុ​កម្ម​ទ្រង់​ទ្រាយ​ធំ​នៅ​ចុង​ខែ​មករា​នេះ​ប្រសិន​បើ​រដ្ឋា​ភិបាល មិន​ដោះ​លែង​មនុស្ស​ចំនួន​២៣​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​អំឡុង​ពេល​ផ្ទុះ​បាតុ​កម្ម​ហិង្សា កាល​ពី​ដើម​ខែ​មករា​នេះ​ទេ។

ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​ដែល​មាន​មនុស្ស​ចូល​រួម​ប្រមាណ​ជា​១០០​នាក់ ក្នុង​សង្កាត់ ទឹក​ថ្លា​នៅ​ព្រឹក​នេះ លោក ស ម៉ូរ៉ា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវា​កម្ម​កម្ពុជា អះ​អាង​ថា​អង្គការ​សមាគមន៍​ទាំង​៧ ដែល​មាន​សមាជិក​ប្រមាណ​៦​ម៉ឺន​នាក់ នឹង​ផ្តើម​យុទ្ធ​នា​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុ​កម្ម​នៅ​ចុងខែ​មករា​នេះ។ ជា​បាតុ​កម្ម​ដែល​លោក​អះ​អាង​ថា ទាម​ទារ​បី​ចំនុច​គឺ​ទី១ ការ​ដោះ​លែង​លោក វ៉ន ពៅ ប្រធាន​សមាគមន៍​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ រួម​ទាំង​មនុស្ស​ចំនួន​២២​នាក់​ផ្សេង​ទៀត ទី​២ ទាម​ទារ​ឱ្យ​ដាក់ទោស​ទណ្ឌ​ដល់​អ្នក​ប្រ​ព្រឹត្ត​អំពើ​ហិង្សា​បង្ក​ឱ្យ​កម្មករ​ស្លាប់ និង​របួស និង​ទី៣ គឺ​ទាម​ទារ​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ​សម្រាប់​កម្មករ​គ្រប់​វិស័យ។ លោក​ស ម៉ូរា បាន​អះ​អាង​ថា មិន​ខ្វល់​ពី​ការ​ទប់​ស្កាត់ និង​រា​រាំង​ពី​សំណាក់​ពី​អាជ្ញា​ធរ​ឡើយ។

ក្រោយ​បញ្ចប់​សន្និ​សីទ​សារ​ព័ត៌​មាន អង្គ​ពិធី​ដែល​មាន​ចូល​រួម​ជា​១០០​នាក់ បាន​ធ្វើ​ពិធី​បង្សុ​កុល​ឧទិស​កុសល​ជូន​ជន​រង​គ្រោះ​ដែល​បាន​បាត់​បង​ជីវិត​ក្នុង​អំឡុង​បាតុ​កម្ម និង​ព្រលែង​ប៉ោង​ប៉ោង​ផង​ដែរ​។

សូម រំលឹក​ថា ក្រោយ​បាតុ​កម្ម​ហិង្សា​រវាង​កម្លាំង​រដ្ឋាភិបាល និង ក្រុម​កម្មករ​រោងចក្រ​កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣​មករា​មក មាន​មនុស្ស​ចំនួន​២៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន រួម​មាន​លោក វ៉ន ពៅ លោក ខេង សាវឿន និង លោក​ចាន់ ពិទ្ធ​សក្តិ រួម​ទាំង​កម្មករ​ផ្សេង​ៗ​ទៀត។ អ្នក​ទាំង​២៣​នាក់​ត្រូវ​បាន​រដ្ឋា​ភិ​បាល​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នា​គារ​ម៣ ត្រពាំង​ផ្លុង ក្នុង​ខេត្ត​កំពង់​ចាម​។

លោក អ៊ុំ សំ​អាត​មន្ត្រី​ជាន់​ខ្ពស់​អង្គ​កា​លី​កា​ដូ បាន​ថ្លែង​បញ្ជាក់​ថា ក្រុម​មេ​ធាវី​ដែល​មក​ពី​អង្គ​កា​អាដ​ហុក និង​លី​កា​ដូ​ជា​ដើម នោះ​បាន​ដាក់​សំ​ណើ​ឱ្យ​លោក វ៉ន ពៅ នៅ​ក្រៅ​ឃុំ​រួច​ហើយ កាល​ពី​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ ដោយ​ឡែក​អ្នក​ទាំង​២២​នាក់​ផ្សេង​ទៀត​ក្រុម​មេធាវី​នឹង​បញ្ជូន​ពាក្យ​ស្នើ​សុំ​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​សប្តាហ៍​ក្រោយ។ យ៉ាង​ណា​ក៏ដោយ លោក ចាន់​សុ​វ៉េត មន្ត្រី​ជាន់​ខ្ពស់​អង្គ​កា​អាដ​ហុក​បាន​អះ​អាង​ថា មន្ត្រី​ពន្ធ​នា​គារ​ហាក់​ដូច​ជា​មិន​ផ្តល់​ភាព​ងាយ​ស្រួល​ដើម្បី​ឱ្យ​ក្រុម​មេ​ធាវី និង​ក្រុម​គ្រូ​ពេទ្យ រួម​ទាំង​ក្រុមគ្រួសារ​ចូល​ជួប​កូន​ក្តី​និង​សាច់​ជាតិ​នោះ​ទេ​៕

No comments:

Post a Comment