Paris Peace Accords 23 Oct. 1991

Wednesday, January 22, 2014

មន្ត្រី​ សាលាក្រុង​៖ លោក​ ជា មុនី រំលោភ ច្បាប់​បាតុកម្ម និង​កិច្ចព្រមព្រៀង ជាមួយ​អាជ្ញាធរ​

ថ្ងៃទី 22 មករា 2014 | ដោយ: រតនា / CEN
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​ម្នាក់ នៃ​សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៤ នេះ​ថា  ប្រធាន​សហជីព​សេរី​កម្មករ បាន​កំពុង​បំពាន​ច្បាប់​បាតុកម្ម និង​រំលោភ​លើ​សេចក្តីសម្រេច របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ពុំ​អនុញ្ញាត​ឲ្យ​ធ្វើ​ការហែក្បួន​នោះឡើយ​។​
 
​នៅថ្ងៃនេះ លោក​ឃួ​ង ស្រេង អភិបាលរង​សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​តាម​ទូរស័ព្ទ​ថា លោក​ជា មុនី បាន​កំពុង​បំពាន​ច្បាប់​បាតុកម្ម និង​រំលោភ​លើ​សេចក្តីសម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ពុំ​អនុញ្ញាត​ឲ្យ​ធ្វ​ការហែក្បួន​នោះឡើយ ប៉ុន្តែ​ចំពោះ​ការសុំច្បាប់​ធ្វើ​ពិធី​សាសនា យ​កម្រងផ្កា មក​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​កន្លែង​រូបសំណាក​នោះ សាលា​រាជធានី​ភ្នំពេញ ពុំបាន​ហាមឃាត់​ទេ គឺ​អនុញ្ញាត​ឲ្យ​ធ្វើ​ពិធី​សាសនា​។ ចំពោះ​ការបំពានច្បាប់​បែបនេះ នៅពេល​មាន​បញ្ហា​អសន្តិសុខ គឺ​លោក ជា មុនី និង​មន្ត្រី​សហជីព ជា​អ្នកទទួលខុសត្រូវ​ខ្លួនឯង តាមផ្លូវ​ច្បាប់​។​

​ក្រុម​មេដឹកនាំ​សហជីព​សេរី​កម្មករ នៃ​ព្រះ​ណា​ចក្រ​កម្ពុជា និង​លោក​សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង ប្រមាណ​ជាង ៣០០ នាក់ បាន​ដើរ​ហែ​កម្រងផ្កា ចេញពី​ទីស្នាក់ការ​សហជីព នៅ​ព្រឹក​ថ្ងៃទី​២២ ខែមករា​នេះ មកកាន់​ទីតាំង​រូបសំណាក​លោក ជា វិជ្ជា នៅ​សួនច្បារ​ច្រមុះជ្រូក ខាងលិច​វិមានឯករាជ្យ ដែលជា​ខួប​គម្រប់ ១០ ឆ្នាំ នៃ​ការបាញ់សម្លាប់​លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​នេះ​។​

​ការ​ដង្ហែ​ក្បួន​យក​កម្រងផ្កា មក​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ជា វិជ្ជា នៅ​ទីនោះ គឺ​ពុំ​ត្រូវបាន​រំខាន ឬ​រារាំង​ពី​សំណាក់​កងកម្លាំង​សមត្ថកិច្ច​ឡើយ ទោះបីជា​សាលា​រាជធានី​ភ្នំពេញ គ្មាន​ការអនុញ្ញាត​ក៏ដោយ​។ 
​ក្រុម​មេដឹកនាំ​សហជីព និង​មន្ត្រី​គណបក្សប្រឆាំង នៅតែ​បំពាន​ច្បាប់ ដឹកនាំ​ការហែក្បួន​តាម​ដងផ្លូវ ដើម្បី​កេងចំណេញ​នយោបាយ​រប​ស់​ខ្លួន​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ បន្តធ្វើ​ការស៊ើបអង្កេត ចាប់​ឃាត​កពិត បាញ់សម្លាប់​លោក ជា វិជ្ជា មេដឹកនាំ​សហជីព កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៤ និង​មេខ្លោង ដែលជា​អ្នកបញ្ជា មក​កាត់ទោស​តាមច្បាប់ និង​អំពាវនាវ​ឲ្យ​សមត្ថកិច្ច បញ្ឈប់​ការប្រើ​អំពើហិង្សា​លើក​ម្មករ និង​មេដឹកនាំ​សហជីព​។​

​ទាក់ទង​នឹង​ការបាញ់សម្លាប់​លោក ជា វិជ្ជា តាំងពី​ឆ្នាំ​២០០៤ មក​នោះ មន្ត្រី​ក្រសួងមហាផ្ទៃ ធ្លាប់ បាន​បញ្ជាក់ថា អាជ្ញាធរ នៅតែ​បន្ត​ការស៊ើបអង្កេត ករណី​ឃាតកម្ម លើ​រូបលោក​ជា វិជ្ជា​។ សំណុំរឿង​ឃាតកម្ម​មួយ​នេះ នៅ​ពុំទាន់​បានបញ្ចប់ ឬ​បិទ​ការស៊ើបអង្កេត​នៅឡើយ​ទេ​៕


No comments:

Post a Comment