Paris Peace Accords 23 Oct. 1991

Wednesday, January 8, 2014

មន្ត្រី​ សិទ្ធិ​មនុស្ស​ ទៅ​ជួប​ អ្នក​ជាប់​ឃុំ​ នៅ​ត្រពាំងផ្លុង

មន្ត្រី​ សិទ្ធិ​មនុស្ស​ ទៅ​ជួប​ អ្នក​ជាប់​ឃុំ​ នៅ​ត្រពាំងផ្លុង

មន្ត្រី​​​ អង្គការ​សិទ្ធិ​មនុស្ស​ ក្នុង​ស្រុក​មួយ​ចំនួន នៅ​ថ្ងៃ​ទី​៨ មករា បាន​ធ្វើ​ដំណើរ​ ទៅ​កាន់​ ពន្ធនាគារ​ ត្រពាំងផ្លុង ក្នុង​ខេត្ត​កំពង់ចាម ដើម្បី​ស្វែង​រក​ ជន​ជាប់​ចោទ​ ដែល​អាជ្ញាធរ​ ចាប់​ខ្លួន​ ក្នុង​អំឡុង​ កម្លាំង​ប្រដាប់​អាវុធ​ បង្ក្រាប​បាតុកម្ម​ កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា កន្លង​ទៅ។
ដោយ​ សូត សុខប្រាថ្នា / វិទ្យុអាស៊ីសេរី | ០៨ មករា ២០១៤
ប៉ូលិស វ៉េងស្រេង ៦១០
ប៉ូលិស​ប្រោះ​ទឹក​លើ​បាតុករ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​បង្ក្រាប​ការ​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
RFA/Sek Bandith














មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ពុធ ទី​៨ កមរា ចៅក្រម​បាន​ប្រាប់​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ថា ក្រុម​លោក វន់ ពៅ ប្រមាណ ១០​នាក់ កំពុង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​កំពង់ចាម។
នៅ​ថ្ងៃ​ដដែល​នេះ​មន្ត្រី​ពន្ធនាគារ​បាន​អនុញ្ញាត​ឲ្យ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ចូល​ក្នុង​ពន្ធនាគារ​នោះ ប៉ុន្តែ​មិន​ទាន់​ប្រាកដ​ថា​ពួកគេ​នឹង​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជនសង្ស័យ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។
ចំណែក​ក្រុម​កម្មករ​ប្រមាណ​ជាង ១០​នាក់​ផ្សេង​ទៀត មិន​ទាន់​ដឹង​ថា នៅ​ពន្ធនាគារ​ណា​មួយ​នោះ​ទេ ប៉ុន្តែ​មាន​ព័ត៌មាន​ខ្លះ​ថា ពួកគេ​សង្ស័យ​ថា​កំពុង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ តែ​ពុំ​មាន​ការ​បញ្ជាក់​ពី​មន្ត្រី​ពន្ធនាគារ​នៅ​ទី​នោះ​ទេ។
សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​នេះ​ពិស្ដារ...


1 comment:

  1. Anonymous2:51 AM

    ម៉េចបានជាគេបញ្ជូនទៅទីនោះ​ប្រហែលចង់បញ្ជូនទៅឲ្យយួនសម្លាប់ទេដឹង ឬបំបិទមិនចង់ឲ្យពួកនោះមកនៅជិតទីតវ៉ា?

    ReplyDelete