រូបភាពទាក់ទងនឹងការហែក្បួន របស់អ្នកបឹងកក់ដើម្បីដាក់ញត្តិទៅស្ថានទូតនានា
ដោយ៖ វីអូឌី | ថ្ងៃសុក្រ ទី17 ខែមករា ឆ្នាំ2014
ប្រជាសហគមន៍បឹងកក់ និងសមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រមាណ៥០នាក់ នៅព្រឹកថ្ងៃសុក្រនេះ បានចេញដាក់ញត្តិនៅស្ថានទូតបរទេសប្រចាំនៅកម្ពុជាចំនួន៥ ដើម្បីឲ្យមន្ត្រីស្ថានទូតទាំងនោះនេះ ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស សហជីព និងសកម្មជនដីធ្លី ទាំង២៣រូប ដែលសមត្ថកិច្ចចាប់ឃុំ កាលពីថ្ងៃទី០២ និងទី០៣ ខែមករា។
ខាងក្រោមនេះជារូបភាពសកម្មភាពនៃការហែក្បួនរបស់អ្នកបឹងកក់ និងមន្រ្តីសហគមន៍ IDEA ដើម្បីនាំយកញត្តិទៅជូនស្ថានទូតនានា ក្នុងរាជធានីភ្នំពេញ។
(រូបភាពដោយ តាត ឧត្តម)
No comments:
Post a Comment