Paris Peace Accords 23 Oct. 1991

Tuesday, January 14, 2014

សម រង្ស៊ី បង្ហើប ពីការលើកឡើង «ច្បាប់ លើកលែងទោស» ក្នុងកិច្ចប្រជុំ ជាមួយលោក ហ៊ុន សែន

Photo: សម រង្ស៊ី បង្ហើបពីការលើកឡើង«ច្បាប់លើកលែងទោស»ក្នុងកិច្ចប្រជុំជាមួយលោក ហ៊ុន សែន
...............................
ដោយ៖ ថុល ស្រីលក្ខណ៍ និងស៊ុន ណារិន | ថ្ងៃចន្ទ ទី13 ខែមករា ឆ្នាំ2014, ម៉ោង 04:47 PM VOD
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីកន្លងទៅ(រូបភាពដោយ តាំង វីដា)
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហើបចំណុចមួយគឺ«ច្បាប់លើកលែងទោស» ដែលលោក បានពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីកិច្ចជំនួបរវាងថ្នាក់ដឹកនាំកំពូលរបស់គណបក្សទាំងពីរ ថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០១៣។

ការលើកឡើងរបស់លោក សម រង្ស៊ី ធ្វើឡើងបន្ទាប់ពីសារព័ត៌មានជាភាសាបារាំងមួយ(www.liberation.fr) បានចុះផ្សាយតាមរយៈការដកស្រង់សម្តីរបស់លោកថា ក្នុងជំនួបកាលពីថ្ងៃទី១៦ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យគាត់រៀបចំច្បាប់លើក លែងទោស សម្រាប់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បំផុតបីរូប។ សារព័ត៌មាននេះ បានដកស្រង់សម្តីរបស់លោក សម រង្ស៊ី បន្តថា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានគាំទ្រ ប្រសិនបើគណបក្សប្រឆាំង មានគំនិតក្នុងការបង្កើតច្បាប់នេះ។

លោក សម រង្ស៊ី ប្រាប់VODនៅថ្ងៃចន្ទនេះថា ពិតជាមានការលើកឡើងពី«ច្បាប់លើកលែងទោស»នេះមែន តែចំណុចនេះ មិនមែនជារបៀបវារៈក្នុងកិច្ចប្រជុំនោះទេ គឺគ្រាន់តែជជែកគ្នាជាទូទៅ ដើម្បីធ្វើឲ្យកិច្ចជំនួបរលូន និងឆ្ពោះទៅរកលទ្ធិប្រជាធិតេយ្យតែប៉ុណ្ណោះ។ លោកថា ក្នុងនោះ លោកបានលើកយកបទពិសោធន៍ពីប្រទេសនានា ដែលមានការការផ្លាស់ប្តូរពីរបបមួយទៅរបបមួយទៀត ដោយសន្តិវិធី។

លោក សម រង្ស៊ី មិនបានបញ្ជាក់លម្អិតពីការលើកឡើងនៃកិច្ចពិភាក្សាលើ«ច្បាប់លើកលែងទោស»នេះទេ ហើយក៏មិនបានបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បំផុតបីរូប ដូចដែលបានចុះផ្សាយដោយសារព័ត៌មានរបស់បារាំងនោះទេ។

VOD បានព្យាយាមទាក់ទងមន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមកិច្ចជំនួបកាលពីថ្ងៃទី១៦ ខែកញ្ញា តែមិនទាន់អាចសុំការអត្ថាធិប្បាយបាននៅឡើយទេ។ មន្ត្រីទាំងនោះ រួមមានអនុប្រធានទី១ព្រឹទ្ធសភា លោក សាយ ឈុំ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ប្រាក់ សុខុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា នាយករងខុទ្ទកាល័យ គណបក្សជាជនកម្ពុជាលោក សោម សឿន និងលោក ឈាង វុន។

ក្នុងជំនួបរយៈពេលជិត៥ម៉ោង កាលពីថ្ងៃទី១៦ ខែកញ្ញា ភាគីទាំងពីរ លើកឡើងថា មានការឯកភាពគ្នា បង្កើតយន្តការមួយកែទម្រង់ការបោះឆ្នោតនៅពេលខាងមុខ។ តែមិនបានបានបញ្ជាក់ពីការលើកឡើងនៃការពិភាក្សាច្បាប់លើកលែងទោសនេះទេ។

នៅប្រទេសថៃ រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ បានរៀបចំសេចក្តីព្រាងច្បាប់លើកលែងទោសអ្នកនយោបាយ ដោយលោកស្រី បានអំពាវនាវឲ្យសាធារណជន មានការយោគយល់ចំពោះការរៀបចំបង្កើតច្បាប់លោកលែងទោសដល់អ្នកនយោបាយ ព្រោះលោកស្រីថា ច្បាប់នោះ ធ្វើឡើងដើម្បីបង្រួបបង្រួមជាតិ។ តែក្រុមអ្នកតវ៉ាចោទថា ច្បាប់នោះ ធ្វើឡើងក្នុងគោលបំណងលើកទោសដល់លោក ថាក់ស៊ីន ជាបងប្រុសបង្កើតរបស់លោកស្រី ដែលតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពីរឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ និង រំលោភអំណាចរដ្ឋ៕

សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
រូបភាពដោយ តាំង វីដា

សម រង្ស៊ី បង្ហើប ពីការលើកឡើង «ច្បាប់ លើកលែងទោស» ក្នុងកិច្ចប្រជុំ ជាមួយលោក ហ៊ុន សែន
 
VOD | ថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ2014២០១៤

ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហើប ចំណុចមួយ គឺ «ច្បាប់ លើកលែងទោស» ដែលលោក បានពិភាក្សា ជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីកិច្ចជំនួប រវាង ថ្នាក់ដឹកនាំ កំពូល របស់ គណបក្ស ទាំងពីរ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣។

ការលើកឡើង របស់លោក សម រង្ស៊ី ធ្វើឡើងបន្ទាប់ ពីសារព័ត៌មាន ជាភាសាបារាំងមួយ (www.liberation.fr) បានចុះផ្សាយ តាមរយៈ ការដកស្រង់សម្តី របស់លោក ថា ក្នុងជំនួប កាលពីថ្ងៃទី១៦ ខែកញ្ញា, លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ ឲ្យគាត់ រៀបចំច្បាប់ លើក លែងទោស សម្រាប់ មន្ត្រីរដ្ឋាភិបាល ជាន់ខ្ពស់បំផុត បីរូប។  សារព័ត៌មាននេះ បានដកស្រង់សម្តី របស់លោក សម រង្ស៊ី បន្តថា, លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានគាំទ្រ ប្រសិនបើ គណបក្សប្រឆាំង មានគំនិត ក្នុងការបង្កើតច្បាប់នេះ។


លោក សម រង្ស៊ី ប្រាប់VOD នៅថ្ងៃចន្ទនេះ ថា, ពិតជាមាន ការលើកឡើង ពី «ច្បាប់ លើកលែងទោស» នេះមែន, តែ ចំណុចនេះ មិនមែនជារបៀបវារៈក្នុងកិច្ចប្រជុំនោះទេ គឺគ្រាន់តែជជែកគ្នាជាទូទៅ ដើម្បីធ្វើឲ្យកិច្ចជំនួបរលូន និងឆ្ពោះទៅរកលទ្ធិប្រជាធិតេយ្យតែប៉ុណ្ណោះ។ លោកថា ក្នុងនោះ លោកបានលើកយកបទពិសោធន៍ពីប្រទេសនានា ដែលមានការការផ្លាស់ប្តូរពីរបបមួយទៅរបបមួយទៀត ដោយសន្តិវិធី។

លោក សម រង្ស៊ី មិនបានបញ្ជាក់លម្អិតពីការលើកឡើងនៃកិច្ចពិភាក្សាលើ«ច្បាប់លើកលែងទោស»នេះទេ ហើយក៏មិនបានបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បំផុតបីរូប ដូចដែលបានចុះផ្សាយដោយសារព័ត៌មានរបស់បារាំងនោះទេ។

VOD បានព្យាយាមទាក់ទងមន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមកិច្ចជំនួបកាលពីថ្ងៃទី១៦ ខែកញ្ញា តែមិនទាន់អាចសុំការអត្ថាធិប្បាយបាននៅឡើយទេ។ មន្ត្រីទាំងនោះ រួមមានអនុប្រធានទី១ព្រឹទ្ធសភា លោក សាយ ឈុំ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ប្រាក់ សុខុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា នាយករងខុទ្ទកាល័យ គណបក្សជាជនកម្ពុជាលោក សោម សឿន និងលោក ឈាង វុន។

ក្នុងជំនួបរយៈពេលជិត៥ម៉ោង កាលពីថ្ងៃទី១៦ ខែកញ្ញា ភាគីទាំងពីរ លើកឡើងថា មានការឯកភាពគ្នា បង្កើតយន្តការមួយកែទម្រង់ការបោះឆ្នោតនៅពេលខាងមុខ។ តែមិនបានបានបញ្ជាក់ពីការលើកឡើងនៃការពិភាក្សាច្បាប់លើកលែងទោសនេះទេ។

នៅប្រទេសថៃ រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ បានរៀបចំសេចក្តីព្រាងច្បាប់លើកលែងទោសអ្នកនយោបាយ ដោយលោកស្រី បានអំពាវនាវឲ្យសាធារណជន មានការយោគយល់ចំពោះការរៀបចំបង្កើតច្បាប់លោកលែងទោសដល់អ្នកនយោបាយ ព្រោះលោកស្រីថា ច្បាប់នោះ ធ្វើឡើងដើម្បីបង្រួបបង្រួមជាតិ។ តែក្រុមអ្នកតវ៉ាចោទថា ច្បាប់នោះ ធ្វើឡើងក្នុងគោលបំណងលើកទោសដល់លោក ថាក់ស៊ីន ជាបងប្រុសបង្កើតរបស់លោកស្រី ដែលតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពីរឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ និង រំលោភអំណាចរដ្ឋ៕




No comments:

Post a Comment