តុលាការក្រុង កោះហៅ មេដឹកនាំ បក្សប្រឆាំង ចូលបំភ្លឺ នៅសប្ដាហ៍ក្រោយ
មន្ត្រីជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី៤ មករា គណបក្សបានទទួលដីកាចំនួនពីរចុះថ្ងៃទី៣ មករា ដោយកោះអញ្ជើញ លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ឲ្យចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង ១០ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ដើម្បីសាកសួរអំពីដំណើររឿងពាក់ព័ន្ធនឹងការញុះញង់ឲ្យប្រព្រឹត្តនូវបទឧក្រិដ្ឋ ឬបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ទាក់ទងនឹងការកោះហៅពីតុលាការនេះ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ សុំមិនទាន់ធ្វើការអត្ថាធិប្បាយទេ ដោយថារង់ចាំពិនិត្យមើលព័ត៌មាននេះឲ្យបានច្បាស់លាស់សិន។
វិទ្យុអាស៊ីសេរី ក៏ពុំទាន់អាចទាក់ទងសុំការបំភ្លឺជុំវិញការកោះហៅនេះ ពីព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញបានទេ នៅថ្ងៃទី៤ មករា នេះ៕
This the same style as they did before .If Kem Sokha N Som Ransey goes in they arrest them N take to Prey Soar immediatly to stop them from call for protest again , this what they want to catch all leaders monks to cut plain demonstration.KRANHUN EASAN
ReplyDelete