Paris Peace Accords 23 Oct. 1991

Thursday, January 16, 2014

លោក ស៊ូ​ប៊ែ​ឌី​៖ ការប្រើ​ពាក្យ​ប្រឆាំង​ជនជាតិ​វៀតណាម អាច​ធ្វើឲ្យ​កម្ពុជា​ផ្ទុយ​លទ្ធិប្រជាធិបតេយ្យ​

លោក ស៊ូ​ប៊ែ​ឌី​៖ ការប្រើ​ពាក្យ​ប្រឆាំង​ជនជាតិ​វៀតណាម អាច​ធ្វើឲ្យ​កម្ពុជា​ផ្ទុយ​លទ្ធិប្រជាធិបតេយ្យ​

ដោយ៖​ តាំង វីដា​ | ថ្ងៃព្រហស្បតិ៍ ទី16 ខែមករា ឆ្នាំ2014 

លោក សុរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេស​អង្គការសហប្រជាជាតិ​ប្រចាំកម្ពុជា​ ថ្លែងទៅអ្នកព័ត៌មាន​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤​(រូបភាពដោយ តាំង វីដា)
អ្នករាយការណ៍​ពិសេស​ អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូ​ប៊ែ​ឌី យល់ថា ការប្រើប្រាស់​ភាសា​ប្រឆាំងនឹង​ជនជាតិ​វៀតណាម​របស់​គណបក្ស​ប្រឆាំង អាច​នាំឲ្យ​មាន​ការរើសអើង​ពូជសាសន៍ ផ្ទុយ​នឹង​លទ្ធិប្រជាធិបតេយ្យ​។
ក្នុង​អនុសាសន៍ ដែល​លោក​បាន​អាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ចំពោះ​មុខ​អ្នកសារព័ត៌មាន លោក ស៊ូ​ប៊ែ​ឌី ឲ្យដឹងថា ក្រោម​ជំនួប​ជាមួយ​មេដឹកនាំ​បក្សប្រឆាំង លោក ក៏បាន​លើកឡើង​នូវ​បញ្ហា ដែល​បាន​កើតឡើង ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ភាសា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​នឹង​វៀតណាម នៅ​ទី​សាធារណៈ​។ លោក​ថា ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​កម្លាំង​សមត្ថកិច្ច និង​កម្មករ កាលពី​ថ្ងៃ​ទី​៣ ខែ​មករា អាជីវកម្ម និង​ហាង​វៀតណាម​មួយ​ចំនួន បណ្តោយ​ផ្លូវ​វ៉េងស្រេង ត្រូវ​បាន​រង​ការបំផ្លាញ​។
លោក ស៊ូ​ប៊ែ​ឌី ចាត់ទុកថា ការបន្ត​ផ្សព្វផ្សាយ​ពាក្យសម្តី​ប្រឆាំងនឹង​ជនជាតិ​វៀតណាម គឺ​អាច​បណ្តាលឲ្យ​កើតមាន​នូវ​ការរំលោភ​បំពាន​ពូជសាសន៍ សកម្មភាព​ហិង្សា​ជាដើម ដែល​នាំ​កម្ពុជា ប្រាសចាក​ពី​លទ្ធិប្រជាធិបតេយ្យ​។
សេចក្តីថ្លែងការណ៍​របស់ CCHR ចុះ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឲ្យដឹងថា ការប្រើ​ពាក្យ​នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដើម្បី​បន្តុះបង្អាប់​ប្រជាពលរដ្ឋ​វៀតណាម​នៅក្នុង​ប្រទេស​កម្ពុជា បំណង​ទទួលបាន​ការគាំទ្រ​ផ្នែក​នយោបាយ​។ សេចក្តីថ្លែងការណ៍​បន្ត​ថា ពាក្យ “​យួន​” មាន​បង្កប់ ឬ​គ្មាន​បង្កប់​នូវ​អត្ថន័យ​បង្អាប់បង្អោន​នោះ គឺជា​រឿង​មួយ​ចំណោទ ​គឺ​នៅ​ត្រង់​ថា មេដឹកនាំ​នយោបាយ​បាន​ថ្លែង​បែប​រើសអើង និង​រិះគន់​ជា​សាធារណៈ​លើ​ពលរដ្ឋ​វៀតណាម​។
កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ប្រធាន​CCHR បាន​ផ្ញើលិខិត​ចំហ​មួយ​ទៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដោយ​ស្នើ​ឲ្យ​លោក​សូម​ទោស​ជា​សាធារណៈ​ចំពោះ​ការប្រើ​ពាក្យ​នេះ​ដែល CCHR យល់ថា​មាន​លក្ខណៈ​រើសអើង​។ លិខិត​ចំហ​នោះ​ឲ្យដឹងថា លោក សម រង្ស៊ី បាន​ប្រើ​ពាក្យ​នេះ ក្នុង​សុន្ទរកថា​ទៅកាន់​ក្រុម​អ្នកគាំទ្រ នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ​។ បន្ទាប់​ពី​ផ្សព្វផ្សាយ​លិខិត​ចំហ​នេះ CCHR ទទួលរង​ការរិះគន់​ជាច្រើន តាមរយៈ​អ៊ី​ម៉ែ​ល និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក ដោយ​មាន​មតិ​ជាច្រើន​អះអាង​ថា​ពាក្យ “​យួន​” ពុំមែន​ជា​ពាក្យសម្តី​បង្អាប់បង្អោន​នោះទេ​។ តែ​លោក សម រង្ស៊ី បាន​បដិសេធ និង​បញ្ជាក់​ថា លោក​មាន​បំណង​លើកតម្កើង​តម្លៃ​ស្ត្រី​ទេ​៕​

3 comments:

  1. Anonymous6:56 PM

    We need Subedi,

    We need UN.

    But quite often UN don't understand deeply about Cambodian crisis. The root casue of Cambodian from the past, present and the future is Indochina Federation or also known as the Vietnamization of Cambodia under the so-called Hun Sen regime.

    We need Subedi,

    We need UN.

    But quite often UN don't act on Khmer interests for example Khmer Rouge trial or ECCC.

    So all Khmer must understand the root cause of Cambodian crisis and act on our own interest otherwise we will face the same fate as Champa, Lao and Kampuchea-Krom.

    I don’t blame Mr. Subedi, instead I honestly thank Mr. Subedi for what he has done for Khmer but I want to stress about the real danger of Khmer people before it is too late like Champa, Lao and Kampuchea-Krom.

    Solution:

    To protect Khmer and our country from having the same fate as Champa, Lao and Kampuchea-Krom all Khmer both home and abroad must be united and force Hun Sen to go by force by all means.

    ReplyDelete
  2. Anonymous3:28 AM

    Could some one explain to him what is yourn mean? Show him all the documentation about the word yourn. I don't think he understand or misunderstanding word yourn. Chin, Champ, Baraing, ah Kaing, Learv, Yourn, Siem,.......

    ReplyDelete
  3. Is this guy about to make a U-turn?

    ReplyDelete