Paris Peace Accords 23 Oct. 1991

Thursday, January 16, 2014

ព្រះសង្ឃ​ និង​ពលរដ្ឋ​ ធ្វើ​បុណ្យ​ ជូន​អ្នក​ស្លាប់​ ៤​នាក់ ​នៅ​វ៉េងស្រេង

កម្មករ វ៉េងស្រេង ៦១០
១៦-មករា-១០១៤៖ ពលរដ្ឋ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ឧទិស​កុសល​ដល់​អ្នក​ស្លាប់ ៤​នាក់ ដោយសារ​ការ​បង្ក្រាប​របស់​កម្លាំង​អាជ្ញាធរ​នៅ​ផ្លូវ​វ៉េងស្រេង។
RFA/Sek Bandith

ព្រះសង្ឃ​ និង​ពលរដ្ឋ​ ធ្វើ​បុណ្យ​ ជូន​អ្នក​ស្លាប់​ ៤​នាក់ ​នៅ​វ៉េងស្រេង

បណ្ដាញ​ ព្រះសង្ឃ​ ឯករាជ្យ និង​ប្រជាពលរដ្ឋ​ សរុប​ ប្រមាណ​ ជាង៥០០​នាក់​ និង​អង្គ នៅ​ព្រឹក​ថ្ងៃ​ ទី​១៦ មករា បាន​រួម​គ្នា​ ធ្វើ​បុណ្យ ​ទក្ខិណានុប្បទាន​ ដើម្បី​ ឧទ្ទិស​កុសល​ ជូន​ដល់​វិញ្ញាណក្ខន្ធ​ កម្មករ​ បួន​នាក់​ ដែល​បាន​ស្លាប់​ ក្នុង​ព្រឹត្តិការណ៍​ កង​កម្លាំង​ ប្រដាប់​អាវុធ​ រដ្ឋាភិបាល ​​បង្ក្រាប​បាតុកម្ម​ របស់​ កម្មករ នៅ​តំបន់​ សួន​ឧស្សាហកម្ម​ កាណាឌីយ៉ា តាម​បណ្ដោយ​ ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ ទី​៣ មករា កន្លង​ទៅ​នោះ។

RFA | 16 Jan. 2014

ពិធី​នេះ ​ធ្វើ​នៅ​ភូមិ​ បឹងកក់ ដោយ​មាន ​ក្រុម​គ្រួសារ ​សព​កម្មករ​ ទាំង​បួន​នាក់​ ចូល​រួម និង​មន្ត្រី​ សង្គម​ស៊ីវិល, សិទ្ធិ​មនុស្ស​ ចូល​រួម​ផង​ដែរ។

ក្នុង​ពិធី​នោះ​ដែរ ក្រុម​គ្រួសារ​សព, សកម្មជន​ដីធ្លី ​តំបន់​បឹងកក់, ព្រម​ទាំង ​បណ្ដាញ ព្រះសង្ឃ​ ឯករាជ្យ, ទាមទារ​ ឲ្យ​មាន​ ការ​ស៊ើប​អង្កេត ​រក​ជន​ដៃដល់ ​ក្នុង​ការ​បាញ់​សម្លាប់​ កម្មករ ​ទាំង​បួន​នាក់​នោះ​ យក​មក​ផ្ដន្ទាទោស ​តាម​ច្បាប់ និង​ប្ដឹង​ ទាមទារ​ សំណង​ មួយ​ចំនួន​ទៀត។


No comments:

Post a Comment