Paris Peace Accords 23 Oct. 1991

Thursday, January 2, 2014

កម្មករ​ បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ពីរ​កន្លែង ទាមទារ​ ដោះលែង​មនុស្ស​ជាង​១០នាក់​ ដែល​អាជ្ញាធរ​ បាន​ឃាត់ខ្លួន​

កម្មករ​ បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ពីរ​កន្លែង ទាមទារ​ ដោះលែង​មនុស្ស​ជាង​១០នាក់​ ដែល​អាជ្ញាធរ​ បាន​ឃាត់ខ្លួន​


ដោយ៖​ ពេជ្រ សុធារី​​ / វិទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014


កម្មករ​បិទកំណាត់​ផ្លូវ​ជាតិ​លេខ​៤នៅ​មុខ​បញ្ជា​ការ​ដ្ឋាន​កង​ពល​តូច​​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១ នៅ​រសៀល​ថ្ងៃ​ទី​០២​មករា (រូបថត តាត ឧត្តម)
​​កម្មករ​រោងចក្រ​ជាច្រើន​រយ​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​០២​មករា​នេះ បាន​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៤ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ ចំនួន​ពីរ​កន្លែង ទាមទារ​ឲ្យ​ដោះលែង លោក​វន់ ពៅ និង​អ្នក​ដែល​ត្រូវបាន​អាជ្ញា​ធារ​ចាប់ខ្លួន​ប្រមាណ​១០​នាក់​ទៀត និង​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​​ដុល្លារ​ក្នុង​មួយខែ​។​
​អ្នកយក​ព័ត៌មាន​របស់​វី​អូ​ឌី លោក ញឹម សុខន បាន​រាយការណ៍​មក​ថា នៅ​ម៉ោង​ជិត​៥​រសៀល​នេះ កម្មករ​មកពី​ច្រើន​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​​​ភ្នំពេញ បាន​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៤​ចំនួន​ពីរ​កន្លែង គឺ​មួយ​កន្លែង​នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​មួយ​កន្លែង​ទៀត នៅមុខ​បញ្ជា​ការ​ដ្ឋាន​កងពលតូច​ទ័ព​ពិសេស​ឆ័ត្រយោង ៩១១​។ លោក​ថា ការតវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៤​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ទាមទារ​ឲ្យ​អាជ្ញាធ​រដោះ​លែង លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​មនុស្ស​១៤​នាក់​ផ្សេង​ទៀត ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ត្រង់នេះ និង​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ចំនួន ១៦០​ដុល្លារ​ក្នុង​មួយខែ​។
ដោយឡែក​ទាក់ទង​នឹង​ការចាប់ខ្លួន ព្រះសង្ឃ សកម្មជន​សហីជ​ព​និង​ដីធ្លី និង​កម្មករ​ប្រមាណ ១០​នាក់​នោះ រហូតមកដល់​ម៉ោង​ជាង ៦​ល្ងាច​នេះ នៅ​មិន​មាន​សេចក្តីរាយការណ៍​ណាមួយ​ថា​នឹង​មាន​ការដោះលែង ឬ​បញ្ជូន​ទៅ​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការចោទប្រកាន់​នៅឡើយ​ទេ​។

​បើ​តាម​មន្ត្រី​សិទ្ធិមនុស្ស លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​រងរបួស​ក្បាល ដេរ​ចំនួន​៨​ថ្នេរ ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​នោះ​។​
នៅ​ម៉ោង​ប្រមាណ ១២​ថ្ងៃ​ត្រង់នេះ មាន​ហិង្សា​មួយ​បាន​កើតឡើង​រវាង​កម្លាំង​ទ័ព​ឆ័ត្រយោង​៩១១ ជាមួយនឹង​កម្មករ​រោងចក្រ​រាប់ពាន់នាក់ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​សកម្មជនស​ហ​ជីព ព្រះសង្ឃ និង​កម្មករ រងរបួស​ធ្ងន់ និង​ស្រាល ហើយ​​មួយចំនួន​ទៀត​ត្រូវបាន​ឃាត់ខ្លួន ក្រោម​ការ​ចោទថា​ញុះញង់​កម្មករ​តវ៉ា​ដោយ​ហិង្សា​ទៅ​លើ​រោងចក្រ​យ៉ាក​ជី​ង​៕


No comments:

Post a Comment