Paris Peace Accords 23 Oct. 1991

Thursday, January 2, 2014

ព្រះសង្ឃ ដូនជី និង​និស្សិត នៅ​វត្ត​លង្កា ជំទាស់​ ទៅ​នឹង​ការ​ដំ​ទ្បើង​ ប៉ុស្តិ៍​​អគ្គិសនី​​ចល័ត ជាប់​ របង​វត្ត​​

ព្រះសង្ឃ ដូនជី និង​និស្សិត នៅ​វត្ត​លង្កា ជំទាស់​ ទៅ​នឹង​ការ​ដំ​ទ្បើង​ ប៉ុស្តិ៍​​អគ្គិសនី​​ចល័ត ជាប់​ របង​វត្ត​​


ដោយ៖​ ឡាយ សាមាន​ / វិទ្យុអាស៊ីសេរី | ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014 

ព្រះសង្ឃ ដូនជី និង​និស្សិត នៅ​វត្ត​លង្កា សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជំទាស់​ទៅ​នឹង​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា ដែល​គ្រោង​ដំ​ទ្បើង​ប៉ុស្តិ៍​អគ្គិសនី​ចល័ត​លើ​ចញ្ចើមផ្លូវ​៥១ ជាប់​របង​វត្ត ដើម្បី​ពង្រីក​សមត្ថភាព​បណ្តាញ​ចែកចាយ​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ ។​
​ព្រះចៅអធិការ​វត្ត​លង្កា ព្រះនាម សៅរ៍ ច័ន្ទ​ថុល មាន​សង្ឃដីកា​ថា ព្រះអង្គ​បាន​ប្រជុំ​ជាមួយ​មន្ត្រី​ក្រុមហ៊ុន​អគ្គិសនី នៅក្នុង​វត្ត ដោយ​ព្រះអង្គ​លើកទ្បើង​ពី​ផលប៉ះពាល់​សោ​ភណ្ឌ​ភាព​វត្ត និង​ការ​មក​គោរពបូជា​របស់​ពុទ្ធ​សាសនិក​។ ព្រះអង្គ​បាន​​ស្នើឲ្យ​ក្រុមហ៊ុន​អគ្គីសនី​កម្ពុជា​​ប្តូរ​ទីតាំង​ទៅ​កន្លែង​ផ្សេង​ទៀត ពីព្រោះ រាជធានី​ភ្នំពេញ​មាន​កន្លែង​សមស្រប​ជាង​នេះ​។
ប្រធាន​បណ្តាញ​អគ្គីសនី​កម្ពុជា លោក ហង់ ទូច មានប្រសាសន៍ថា ការដំឡើង​ប៉ុស្តិ៍​អគ្គិសនី​ចល័ត​នេះ គឺ​ដើម្បី​បម្រើ​ឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​សង្កាត់​បឹង​កេងកង​១ ដោយសារ​ប្រអប់​អគ្គិសនី​ចាស់​ដែល​មាន​ស្រាប់​ប្រើប្រាស់​តូច និង​ចៀសវាង​ការផ្ទុះ​។ លោក បន្តថា ទីតាំង​នេះ​សមស្រប​ទៅ​នឹង​ការដំឡើង​ប៉ុស្តិ៍​។
​កន្លងមក អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បាន​អនុញ្ញត​ឲ្យ​តាម​ការស្នើសុំ​ដំ​ទ្បើង​ប៉ុស្តិ៍​អគ្គិសនី​ចល័ត​ទំហំ ២,៦​ម៉ែត្រ គុណ ៧​ម៉ែត្រ កម្ពស់ ៣​ម៉ែត្រ នៅលើ​ចញ្ចើមផ្លូវ​លេខ ៥១ ជាប់​របង​វត្ត​លង្កា​នេះ​។ ប៉ុន្តែ នៅ​ពេល​ដំណើរការ​ដំឡើង​ប៉ុស្តិ៍​អគ្គិសនី​ចល័ត និង​ការជីក​កប់​ខ្សែកាប​តាម​ចញ្ចើមផ្លូវ ព្រះសង្ឃ ដូនជី និង​និស្សិត បាន​យល់ព្រម​ឲ្យ​ដំណើរការ​បន្ត​នោះទេ​៕



No comments:

Post a Comment