កឹម សុខា ក្នុងខេត្តតាកែវ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៤។ ©CNRP
បក្សសង្គ្រោះជាតិ ព្រមចូលសភា ល្គឹកណា តែ កំណែទម្រង់សន្យា ដោយរដ្ឋាភិបាល ប្រាកដប្រជា
RFI | ថ្ងៃ អាទិត្យ ១៩ មករា ២០១៤
អនុប្រធាន
គណបក្ស សង្គ្រោះជាតិ បានបង្ហើប អំពី លទ្ធភាពចូលប្រជុំ សភា ជាមួយ
តំណាងរាស្ត្រ គណបក្ស ប្រជាជន ក្នុងដំណើរ ចុះមូលដ្ឋាន
នៅថ្ងៃសៅរ៍ ម្សិលមិញ។ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ, លោក កឹម សុខា
ថ្លែងអំពីជំហរនេះ នៅចំពោះមុខ អ្នកគាំទ្រ ប្រហែល ប្រាំរយនាក់,
ប៉ុន្តែ ដោយភ្ជាប់ ជាមួយ លក្ខខណ្ឌ មួយចំនួន
ដើម្បី ចៀសវាង ការចាញ់ល្បិច លួងលោម របស់ គណបក្ស ប្រជាជនកម្ពុជា
ដែលបានស្នើ ឱ្យតំណាងរាស្ត្រ របស់ គណបក្សប្រឆាំង ចូលធ្វើការ ក្នុងរដ្ឋសភា។
គណបក្សសង្គ្រោះជាតិខ្លាចចាញ់បោកគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមអនុប្រធានគណបក្សប្រឆាំង ដែលបានជួបអ្នកគាំទ្រ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃសៅរ៍ម្សិលមិញ។ អមដំណើរដោយអ្នកតំណាងរាស្ត្រជាប់ឆ្នោតជាច្រើននាក់ផង លោក កឹម សុខា បានថ្លែងថា គណបក្សសង្គ្រោះជាតិគ្មានជំនឿលើពាក្យសន្យារបស់រដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាឡើយ ហើយថាតំណាងរាស្ត្រគណបក្សរបស់លោកព្រមចូលធ្វើការនៅក្នុងរដ្ឋសភា លុះត្រាតែគណបក្សប្រជាជនកម្ពុជាបំពេញលក្ខខណ្ឌចាំបាច់មួយចំនួន។ លោក កឹម សុខា៖
សំឡេង៖ កឹម សុខា
បើតាមលោក កឹម សុខា នេះគឺជាការបញ្ជាក់ជំហររបស់គណបក្សសង្គ្រោះជាតិ នៅចំពោះមុខលោក សូរិយា ស៊ូប៊ែឌី មុនពេលដែលអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ រូបនេះ បានជួបលោក ហ៊ុនសែន នៅថ្ងៃទី១៥ ខែមករា។ ការថ្លែងរបស់លោក កឹម សុខា ក្នុងថ្ងៃសៅរ៍ម្សិលមិញ ក៏ទំនងជាដើម្បីឆ្លើយតប ជាសាធារណៈ ទៅលោកនាយករដ្ឋមន្ត្រី ដែលបានស្នើឱ្យលោក ស៊ូប៊ែឌី ជម្រុញតំណាងរាស្ត្រនៃគណបក្សប្រឆាំងព្រមចូលធ្វើការនៅក្នុងរដ្ឋសភា ដើម្បីដោះស្រាយវិបត្តិនយោបាយកម្ពុជាបច្ចុប្បន្ន។ លោក កឹម សុខា បន្ត៖
សំឡេង៖ កឹម សុខា
លោក ស៊ូប៊ែឌី ធ្លាប់បានបញ្ជាក់ នៅថ្ងៃព្រហស្បតិ៍មុនថា បើមានសំណើពីគណបក្សទាំងពីរ លោក ឬអង្គការសហប្រជាជាតិ នឹងពិចារណាយ៉ាងប្រុងប្រយ័ត្ន។
មិនមានប្រតិកម្មពីមន្ត្រីគណបក្សប្រជាជននៅព្រឹកថ្ងៃអាទិត្យនេះ ទេ ប៉ុន្តែនៅថ្ងៃសៅរ៍ម្សិលមិញ អំឡុងពេលសម្ពោធភូមិកុមារ អេស អូ អេស នៅឯខេត្តក្រចេះ លោក ហ៊ុន សែន បានថ្លែងថា កម្ពុជាមានភាពចាស់ទុំគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហានយោបាយដោយខ្លួនឯង ហើយថាលោកមិនយល់ស្របឱ្យអង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្តាល សម្រាប់គណបក្សទាំងពីរឡើយ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លោក ស៊ូប៊ែឌី បានស្នើសុំធ្វើអាជ្ញាកណ្តាលពីរដង ប៉ុន្តែលោកបានបដិសេធទាំងស្រុង៕
No comments:
Post a Comment