១៩ មករា ២០១៤ - វីរបុរសខ្មែរ / 19 Jan. 2014 | Khmer national heroes - King Ang Duong (1796-1860)
ព្រះបាទ អង្គដួង (១៧៩៦-១៨៦០)
ព្រះអង្គដួង ជាព្រះមហាក្សត្រ ដែលមាន សមានចិត្តល្អ ចំពោះ ប្រជារាស្រ្ត ដោយបាន កសាងរាជាណាចក្រ ឡើងវិញ ទាំងផ្នែក វប្បធម៌ និងសេដ្ឋកិច្ច។ បន្ទាប់ពីឡើង សោយរាជ្យភ្លាម, ព្រះអង្គ ចាប់ផ្តើម បង្កើតស្ថាប័ន ផ្នែកសង្គមកិច្ច សម្រាប់ ជួយប្រជារាស្រ្ត ក្រីក្រ និងព្រះសង្ឃ បង្កើតតុលាការ សាលាឧទ្ធរណ៍ ដោយព្រះអង្គផ្ទាល់ ជាអធិបតី បង្កើតរចនាសម្ព័ន្ធនានា សម្រាប់ បង្ក្រាបចោរកម្ម និងបទឧក្រិដ្ឋ ផ្សេងៗ និងផ្តើម ឲ្យសង់កំពែង ការពាររាជធានី និងផ្លូវគមនាគមន៍ ដើម្បី សម្រួល ដល់រាស្រ្ត ស្រែចំការ ក្នុងការដឹកជញ្ជូន ភោគផល ទៅកំពង់ផែ ភ្នំពេញ។ ព្រះអង្គ បានបន្ថយ ពន្ធដារនានា, ហើយ បានពិនិត្យសើរើ ជាទូទៅ នូវមាត្រាច្បាប់នានា ដោយព្រះអង្គ បានចូលរួម ជាសកម្ម។ ព្រះអង្គ បានរើបម្រះ ចេញពីការត្រួតពិនិត្យ សៀម និងយួន, ហើយ ងាកមករក បស្ចឹមប្រទេសវិញ។
ព្រះអង្គ ជារាជឱរស សីលធម៌ និងជាពុទ្ធសាសនិកជន យ៉ាងខ្លាំងក្លា។ ស្នាព្រះហស្ថ ព្រះអង្គ មានរឿងកាកី និពន្ធនៅឆ្នាំ ១៨១៥, ច្បាប់ស្រី នៅឆ្នាំ១៨៣៧។
(ដកស្រង់ចេញ ពីសៀវភៅ ប្រវត្តិសាស្រ្តកម្ពុជា និងវរជនខ្មែរ និពន្ធដោយលោក សាគូ សាម៉ុត)
បើ ចង់អានអត្ថបទ ទាំងមូល, សូម ចុច៖ http://tinyurl.com/kgkb45x
No comments:
Post a Comment