Paris Peace Accords 23 Oct. 1991

Thursday, January 9, 2014

គណបក្សប្រឆាំង​ ប្រកាស ផ្ដល់​ជំនួយ​ សម្បុរ​ស​ធ​ម៌ ដល់​ ជនរងគ្រោះ ក្នុងករណី​ ហិង្សា​​

គណបក្សប្រឆាំង​ ប្រកាស ផ្ដល់​ជំនួយ​ សម្បុរ​ស​ធ​ម៌ ដល់​ ជនរងគ្រោះ ក្នុងករណី​ ហិង្សា​​

ដោយ៖​ នួន បូរិន​ / វិទ្យុ វីអូឌី | ថ្ងៃពុធ ទី8 ខែមករា ឆ្នាំ2014

​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាសថា ថវិកា​ដែល​ប្រមូលបាន​ពី​សម្បុរ​ស​ធ​ម៌ រយៈពេល​ពី​ថ្ងៃ​ទី​៣ ខែមករា ​ដល់​ ថ្ងៃទី​៦ ខែមករា នៅ​ទីលាន​ប្រជាធិតេយ្យ និង​ស្នាក់​ការ​បក្ស ចំនួន​ជាង​៦៥០០ដុល្លារ​នឹងត្រូវ​យកទៅ​ឧបត្ថម្ភ​ដល់​ជនរងគ្រោះ​ជា​កម្មករ​ និង​ប្រជាពលរដ្ឋ​ក្នុង​ឧបទ្ទវហេតុ​កាលពី​ថ្ងៃ​ទី២ និង​ទី៣ មករា រវាង​សមត្ថកិច្ច​ និង​កម្មករ។​
​យោងតាម​សេចក្ដីជូនដំណឹង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ឲ្យដឹង​ថា​ ថវិកា​នេះ គឺជា​ជំនួយ​សម្បុរ​ស​ធ​ម៌​ពី​ប្រជាជន​ខ្មែរ ដែល​មក​ចូលរួម​ផ្ដល់​ថវិកា​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​នៅ​ស្នាក់ការ​គណបក្ស​។​ គណបក្ស​ប្រឆាំង​នេះ​ប្រកាសថា មូលនិ​ធិ​នេះ នឹងត្រូវ​ចែកជូន​ជនរងគ្រោះ​នៅ​ពេល​ឆាប់ៗ​នេះ​។​
​ប៉ុន្តែ​គណបក្ស​ដែល​បាន​ធ្វើ​បាតុកម្ម​ជា​ហូរហែ​មក ដើម្បី​ទាមទារ​យុត្តិធម៌ ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ​ បាន​ថ្កោលទោស​​ករណី​បាញ់​កម្មក​រឲ្យស្លាប់ ​និង​របួស​ជាច្រើន​នាក់ ដោយ​ចាត់ទុកថា ​ជា​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​។​
​ទាំង​អង្គការសិទិ្ធមនុស្ស​ជា​តិ និង​អន្តរជាតិ​បាន​ថ្កោលទោស​យ៉ាងខ្លាំង ដោយ​ហៅ​ស្ថានការណ៍​នោះ​ថា ជា​ការរំលោភ​សិទិ្ធមនុស្ស​យ៉ាងធ្ងន់ធ្ងរ​។ 
​ប៉ុន្តែ​រដ្ឋាភិបាល អះអាងថា សមត្ថកិច្ច​គ្រាន់តែ​ជា​ការការពារ​ខ្លួន​តែប៉ុណ្ណោះ​។​
​កាលពី​ថ្ងៃ​ទី២ និងទី៣​ មករា​នេះ មនុស្ស៥​នាក់​បាន​ស្លាប់​រាប់សិប​នាក់​ទៀត​រងរបួស ​និង​ចាប់ខ្លួន​២៣​នាក់​ដោយសារ​ការប៉ះទង្គិច​ជាមួយ​កម្លាំង​សមត្ថកិច្ច​នៅ​រោងចក្រ​យ៉ា​ជិន​ខណ្ឌ​ពោធិ​សែន​ជ័យ និង​លើផ្លូវ​វ៉េងស្រេង ខាង​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​៕


No comments:

Post a Comment