Paris Peace Accords 23 Oct. 1991

Thursday, January 9, 2014

អាមេរិក និង​សាកលវិទ្យាល័យ​ បញ្ញា​សាស្ត្រ នឹង​រៀបចំ​ សន្និសីទ​ ស្តីពី​ តួនាទី​ របស់​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក្នុង​សង្គម​

អាមេរិក និង​សាកលវិទ្យាល័យ​ បញ្ញា​សាស្ត្រ នឹង​រៀបចំ​ សន្និសីទ​ ស្តីពី​ តួនាទី​ របស់​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក្នុង​សង្គម​

ដោយ៖​ ឡាយ សាមាន​ / វិទ្យុ វីអូឌី | ថ្ងៃពុធ ទី8 ខែមករា ឆ្នាំ2014

ស្ថានទូត​អាមេរិក និង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា នឹង​រៀបចំ​សន្និសីទ​ស្តីពី​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​យុវជន​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី​១១ ​ខែ​មករា ចាប់ពី​ម៉ោង ៨ និង​៣០​នាទី​ព្រឹក​។
សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក ចេញផ្សាយ​នៅ​ថ្ងៃទី​៨ ខែ​មករា ឲ្យដឹងថា សន្និសីទ​នេះ នឹង​មាន​ការចូលរួម​ពី​វាគ្មិន​មក​ពី​រដ្ឋាភិបាល វិស័យ​ឯកជន និង​សង្គម​ស៊ីវិល ដែល​នឹង​ចូលរួម​ក្នុង​ក្រុម​ពិភាក្សា​ស្តីពី​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នានា​ទំនាក់ទំនង​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជា​មួយ​វិជ្ជាជីវៈ​សារព័ត៌មាន​។
សេចក្តីប្រកាស​បន្ត​ថា អ្នកឯកទេស​ជាន់​ខ្ពស់​មក​ពី​កម្មវិធី​អាហារូបករណ៍ Fulbright របស់​សហរដ្ឋអាមេរិក គឺ​លោកស្រី Anne Elizabeth Moore ដែល​មក​ពី​សាលា​វិទ្យាស្ថាន​សិល្បៈ (School of the Art Institute) នៅ​ទីក្រុង Chicago នឹង​ធ្វើ​ជា​សមាជិក​ក្នុង​ក្រុម​វាគ្មិន និង​ជា​មជ្ឈន្តិកី​(Moderator) ។
សេចក្តីប្រកាស​ដដែល​ឲ្យដឹងថា តាំងពី​ឆ្នាំ​១៩៤៦​មក រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ធ្វើ​ការវិនិយោគ​សំរាប់​រយៈពេល​យូរ​លើ​ការអប់រំ​ជា​សាកល តាមរយៈ​កម្មវិធី​ផ្តល់​អាហា​រូបករ​ណ៍​​ដែល​មានឈ្មោះ​ថា J. William Fulbright Program​។ កម្មវិធី Fulbright បានផ្តល់​អាហារូបករណ៍​ដល់​មនុស្ស​ចំនួន ៣១៨ ០០០ នាក់ ដើម្បីអោយ​គេ​អាច​សិក្សា បង្រៀន និង​ធ្វើ​ការស្រាវជ្រាវ នៅក្នុង​សហរដ្ឋអាមេរិក និង​ប្រទេស​ដ៏ទៃទៀត ហើយ​ផ្លាស់ប្តូរ​គំនិត​យោបល់​៕


No comments:

Post a Comment