Paris Peace Accords 23 Oct. 1991

Friday, January 3, 2014

កម្មករ​ រាប់ម៉ឺន​នាក់​ នៅ​ថ្ងៃ​នេះ​ ផ្ទុះ​បាតុកម្ម​ កាន់តែ​ធំ​ឡើង បន្ទាប់ពី​មាន​ការ​វាយ​បង្ក្រាប​

កម្មករ​ រាប់ម៉ឺន​នាក់​ នៅ​ថ្ងៃ​នេះ​ ផ្ទុះ​បាតុកម្ម​ កាន់តែ​ធំ​ឡើង បន្ទាប់ពី​មាន​ ការ​វាយ​បង្ក្រាប​

CAMBODIA. Phnom Penh.3/01/2014: Striking worker arrested and beaten up by armed forces during a brutal crackdown at Veng Sreng road.
Photo: John Vink

ដោយ៖​ ឡាយ សាមាន និងអ៊ឹង ប៊ុនថន​ / វិទ្យុវីអូឌី | ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014

កម្មករ​រោងចក្រ​ផលិស​ស្បែកជើង ក​ញ្ញ គុ​ន្ធា ឲ្យដឹងថា នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម កម្មករ​ប្រមាណ​៦០០០​នាក់ បាន​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ ជី ហួយ ដើម្បី​ទាមទារ​ប្រាក់ខែ​គោល​១៦០​ដុល្លារ​។ ក​ញ្ញ បន្តថា ខណៈ​ពេល​ធ្វើ​កូដកម្ម​នេះ មាន​សមត្ថកិច្ច​ប្រមាណ ២០០​នាក់​នៅ​ទីនោះ ប៉ុន្តែ​មិន​ទាន់​មាន​ការផ្ទុះ​ហិង្សា​នៅ​ឡើយ​ទេ​ ​៖ “​ប៉ុន្មាន​ថ្ងៃមុខ​មិនមែន​យើង​ឈប់​ដើម្បី​ទៅ​ធ្វើការ​បាតុកម្ម​ទេ គឺ​ខាង​ក្រុមហ៊ុន​ឲ្យ​យើង​ឈប់ បើ​គេ​ទាន់​ថា​ឲ្យ​យើង បើ​គេ​អត់​ចូល​ធ្វើការ​ឲ្យគេ​គឺ​អត់​បើ​ប្រាក់ខែ​ឲ្យ​យើង​ទេ ប៉ុន្ដែ​កម្មករ​ទាមទារ​ថា ទាល់តែ​បើក​ប្រាក់ខែ​ឲ្យបាន​កម្មករ​ចូល​ធ្វើការ ហើយ​ឥឡូវ​គេ​កំពុងតែ​ទាមទារ​ប្រាក់ខែ​គោល​” ។​កម្មករ​រាប់ម៉ឺន​នាក់​នៃ​រោងចក្រ​រាប់រយ នៅ​ថ្ងៃ​សុក្រ​នេះ នៅតែ​បន្ត​ការតវ៉ា​កាន់តែ​ច្រើនឡើង ​ដើម្បី​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​១៦០​ដុល្លារ បន្ទាប់ពី​មាន​ការ​វាយ​បង្ក្រាប ដោយ​កងទ័ព ទៅ​ក្រុមអ្នតវ៉ានោះ។
នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ត្រង់​សង្កាត់​ចាក់អង្រែ​ក្រោម​វី​ញ កម្មក​រោងចក្រ ​MV កញ្ញា ស្រី ម៉ៅ អាយុ ៣១​ឆ្នាំ ប្រាប់ VOD ថា នៅ​ម៉ោង​៧​ព្រឹក​នេះ កម្មករ​បាន​ប្រមាណ ៤០០​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ជាថ្មី​ម្តងទៀត ដោយ​ទាមទារ​ប្រាក់​ឈ្នួល​ដល់​១៦០​ដុល្លារ និង​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​កម្មករ​ដែល​ចាប់ខ្លួន​ការ​ពី​ម្សិលមិញ​ ​៖ “​ដោយសារ​ខ្ញុំ​ទាមទារ​ប្រាក់ខែ​១៦០​ដុល្លារ​ហ្នឹង ដោយសារ​ប្រាក់ខែ​ត្រឹម​៨០ ឫ​១០០​ពួក​ខ្ញុំ​អត់​គ្រប់គ្រាន់​ទេ ចឹង​ខ្ញុំត្រឹ​មការ​ជីវភាព​សមរម្យ បើ​ភាពជាក់ស្ដែង​ទំនិញ​ទីផ្សារ​ឡើងថ្លៃ​រហូត សូម្បី​តែ​ផ្ទះ​ជួល​ខ្ញុំ​ជាក់ស្ដែង ប្រាក់ខែ​មិន​ទាន់​ឡើង​ផង ឡើងថ្លៃ​ផ្ទះជួល​ពីរ​ដុល្លារ​បាត់​ហើយ​” ។​
រីឯ​នៅ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កម្មករ​រោងចក្រ​ ក​ញ្ញ អា នួន ថ្លែងថា កម្មករ​រាប់ពាន់នាក់​នៃ​រោក​ចក្រ​ចំនួន​៤ ចេញ​មក​តវ៉ា​ជា​ថ្មី ដើម្បី​ទាមទារ​ប្រាក់ខែ​គោល ១៦០ ដុល្លារ​។ ក​ញ្ញ យល់ ប្រាក់ខែ​សព្វថ្ងៃ​មិន​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​ជីវភាព ដោយសារ​ទំនិញ​ឡើងថ្លៃ​ខ្ពស់  ៖ “​និយាយ​រួម​ទៅ​គឺ​ពួក​គាត់​ចេញ​មក គាត់​មិន​មាន​ថា សង្ស័យ គាត់​ទាមទារ​ប្រាក់ខែ​ហ្មង​ណា អ្នកខ្លះ​គាត់​ទៅ​កន្លែង​រោងចក្រ អ្នកខ្លះ​គាត់​ទៅ ដូចជា​មុខក្រសួង​ការងារ អ្នក​ខ្លះ​ទៅ​ផ្ទះ​ដូច​ថា ខាង​ថៅកែ​រោងចក្រ​គាត់​ដាក់​កងកម្លាំង​ចឹង​ទៅ កម្មករ​គាត់​មាន​ការភ័យក្លាច ក្លាច​មាន​បញ្ហា​អីចឹង​ណា  ” ។​
កាលពី​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០១៤ នេះ​មាន​ការប៉ះទង្គិច​គ្នា​មួយ​រវាង​ក្រុមកម្មករ មន្ត្រី​សហជីព និង​ព្រះសង្ឃ​ជាមួយ​កម្លាំង​ទ័ព​ឆត្រយោង​៩១១ នៅ​មុខ​រោងចក្រ​យ៉ាក​ជីន​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បណ្តាលឲ្យ​មនុស្ស​១៥​នាក់​ត្រូវបាន​ឃាត់ខ្លួន និង​មនុស្ស​ជាច្រើន​នាក់​ទៀត​រងរបួស​៕​

No comments:

Post a Comment