Paris Peace Accords 23 Oct. 1991

Friday, January 3, 2014

បក្សប្រឆាំង​ ស្នើ​ឲ្យ​ រដ្ឋាភិបាល​ បញ្ឈប់​ជា​បន្ទាន់​ នូវ​ការប្រើ​អំពើ ហិង្សា ​លើ​ប្រជាពលរដ្ឋ​ ស្លូតត្រង់​​

បក្សប្រឆាំង​ ស្នើ​ឲ្យ​ រដ្ឋាភិបាល​ បញ្ឈប់​ជា​បន្ទាន់​ នូវ​ការប្រើ​អំពើ ហិង្សា ​លើ​ប្រជាពលរដ្ឋ​ ស្លូតត្រង់​​

ដោយ៖​ ថុល ស្រីលក្ខណ៍​ / វិទ្យុវីអូឌី | ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014

​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់​ជា​បន្ទាន់ នូវ​ការប្រើ​កម្លាំងប្រដាប់អាវុធ​បាញ់​បង្ក្រាប លើក​ម្មករ និង​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់ នៅ​សួន​កាណាឌីយ៉ា រាជធានី​ភ្នំពេញ ខណៈ​ពួកគេ​ធ្វើ​បាតុកម្មអហិង្សា​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​។​
​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤​នេះ បាន​ថ្កោលទោស​យ៉ាង​ដាច់​អហិង្សា ចំពោះ​ការបង្ក្រាប​ដោយ​ប្រើ​កងកម្លាំងប្រដាប់អាវុធ បាញ់​បង្ក្រាប បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​នៅ​ថ្ងៃនេះ​។ សេចក្តីថ្លែងការណ៍​ដដែល​បាន ហៅ​ការបង្ក្រាប​នេះ​ថា ជា​អំពើ​ឃោរឃៅ ព្រៃផ្សៃ ទៅ​លើ​កម្មករ និង​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដោយ​គ្រាន់តែ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ សម្រាប់​ចិញ្ចឹមជីវិត​។​
​សេចក្តីថ្លែងការណ៍​ព្រមាន​ថា ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​នឹង​មិន​ឈរ​អោបដៃ​ស្ងៀម មើល​អ្នក​មាន​អំណាច​ប្រើប្រាស់​អំពើ​ឃោរឃៅ ​ទៅ​លើ​ប្រជាពលរដ្ឋ​នោះទេ​។ គណបក្ស​នេះ បាន​អំពាវនាវ ដល់​សហគមន៍​អន្តរជាតិ ជួយ​តាមដានឃ្លាំមើល និង​ជួយ​អន្តរាគមន៍ ទប់ស្កាត់​បញ្ហា​នេះ​។​
នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច គ្នា​រវាង​កម្មករ​និង​កង​សមត្ថកិច្ច នៅ​ព្រឹក​ថ្ងៃ​សុក​នេះ  នៅលើ​កំណាត់​ផ្លូវវេង​ស្រេង ​រាជធានី​ភ្នំពេញ មាន​សេចក្ដី​រាយ​កាណ៍​ថា កម្មករ​ស្លាប់បីនាក់ និង​រង​បួស ជិត​៣០​នាក់៕

No comments:

Post a Comment