អំពើ ហិង្សា បង្ក្រាបក្រុមបាតុករ នៅកណ្តាល អាធ្រាត
ទាហានប្រដាប់ដោយអាវុធត្រៀបខ្លួនបង្រ្កាបបាតុករក្រោយពីបានចាប់ខ្លួនបាតុករមួយចំនួន។
សុខ ខេមរា \ វីអូអេ | 03 មករា 2014
វ៉ាស៊ីនតោន — កងកម្លាំង ប្រដាប់ អាវុធ បានប្រើ អំពើហិង្សា បំបែក ក្រុមបាតុករ រោងចក្រ កាត់ដេរ កាណាឌីយ៉ា ជាង៥០០នាក់ នៅរំលងអាធ្រាត ចូលដល់ព្រឹកថ្ងៃសុក្រនេះ ក្រោយពីមានការ ប៉ះទង្គិច គ្នាជាច្រើន ម៉ោងតាំង ពីរសៀលថ្ងៃ ព្រហស្បតិ៍មក។ នេះបើតាមការ អះអាង របស់ លោក ចាន់ សុវ៉េត មន្ត្រីស៊ើប អង្កេត ជាន់ខ្ពស់ នៃអង្គការ សិទ្ធិមនុស្ស អាដហុក ដែលបាន ចុះសង្កេតការណ៍ផ្ទាល់នៅកន្លែង កើតហេតុ។
«បែកអស់ហើយ។ ខ្ញុំនៅឈរ ទីនេះ គ្រាន់តែ ឃើញថា មានការ វ៉ៃដុំ ខ្លះដែរ តែ មិនជាធ្ងន់ធ្ងរ ពេកទេ គ្រាន់តែ គម្រាម កំញើញទៅ។ ហើយបាន ចាប់ខ្លួន យុវជនម្នាក់អត់ស្គាល់ ឈ្មោះ វ័យជាង ២០ឆ្នាំ ដាក់ម៉ូតូ យកទៅ»។
លោកអះអាងថា ក្រុមបាតុករបានដុតកង់ឡាន ដុតរទេះតាមផ្លូវហើយចំណែកកងកម្លាំងប្រដាប់អាវុធកំពុង
តាមរកចាប់ខ្លួនមេដឹកនាំបាតុករ ហើយបានបាញ់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែកចូលផ្ទះប្រជាជនផងដែរ។
ក្រុមកម្មករប្រដាប់ដោយដុំថ្ម ព្រនង់ ដំបងបានប៉ះទង្គិចគ្នាជាមួយអាជ្ញាធរ ប្រដាប់អាវុធ ប៉េអឹមចាប់តាំងពីម៉ោងប្រហែល៣រសៀលដល់ម៉ោងជិត១យប់រលងអាធ្រាត ហើយបានបិទផ្លូវវ៉េងស្រេងក្នុងរាជធានីភ្នំពេញមិនឲ្យមានចរាចរណ៍។
សេចក្តីរាយការណ៍ដំបូងៗបានអះអាងថា មានកម្មករជាង១០នាក់ដែលរងរបួសនៅរោងចក្រកាណាឌីយ៉ានេះ បន្ថែមពីលើរបួសនិងការចាប់ខ្លួននៅកន្លែងតវ៉ាពីរទៀតគឺផ្សារដីហុយ រាជធានីភ្នំពេញ និងនៅក្នុងរោងចក្រយ៉ាកជីង ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ចម្ងាយប្រមាណជាង២០គីឡូម៉ែត្រពី
ទីក្រុងភ្នំពេញ។
លោកចាន់ សុវ៉េតបានអះអាងថា អាជ្ញាធរមិនគួរធ្វើការបង្រ្កាបទៅលើកម្មករ ដោយអំពើហិង្សាដែលគ្រាន់តែប្រើសិទ្ធិទាមទារដើម្បីការរស់រានរបស់ខ្លួននោះទេ។
«ហើយបើទង្វើបែបហ្នឹងថា ជាការប្រឆាំង ហើយបង្ក្រាបដោយកងកម្លាំងប្រដាប់អាវុធ ដោយអត់ដោះស្រាយតាមគោលការណ៍ច្បាប់ លទ្ធិប្រជាធិបតេយ្យការ គោរព សិទ្ធិមនុស្សធ្វើជាមូលដ្ឋានដើម្បីអនុវត្ត ខ្ញុំគិតថា វាជាការរំលោភមួយយ៉ាងធ្ងន់ធ្ងរ»។
គណបក្សជំទាស់បានលុបចោលគម្រោងចរចាជាមួយគណបក្សកាន់អំណាចដោយសារការបង្ក្រាបដោយអំពើឃោរឃៅមកលើកម្មករ ពលរដ្ឋនិងព្រះសង្ឃ ហើយមិនបានកំណត់ថ្ងៃថា ជួបចរចាពេលណាទេ៕

No comments:
Post a Comment