Paris Peace Accords 23 Oct. 1991

Friday, January 3, 2014

តើ​​ ព្រះ​សង្ឃ​ គួរ​ចូលរួម​ សកម្ម​ ក្នុង​កិច្ចការ​ ប្រទេស​ជាតិ​ឬ​ទេ?

តើ​​ ព្រះ​សង្ឃ​ គួរ​ចូលរួម​ សកម្ម​ ក្នុង​កិច្ចការ​ ប្រទេស​ជាតិ​ឬ​ទេ?

លោក​បណ្ឌិត ឡៅ ម៉ុងហៃ​ ជា​អ្នកវិភាគ​ឯករាជ្យ​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា។លោក​បណ្ឌិត ឡៅ ម៉ុងហៃ​ ជា​អ្នកវិភាគ​ឯករាជ្យ​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា។   

វ៉ាស៊ីនតោន៖ អ្នក វិភាគ​ បាន​អះអាង​ ថា ប្រទេស​ កម្ពុជា​ គួរ​បញ្ចប់​ មន្ទិល​សង្ស័យ​ ចំពោះ​ ការ​ចូលរួម​ យ៉ាង​សកម្ម​ របស់​ព្រះសង្ឃ​ ក្នុង​កិច្ចការ​ ប្រទេស​ជាតិ ដោយ​ថ្លែង​ថា ការធ្វើ​ការបង្រ្កាប​ ព្រះសង្ឃ​ ចាប់ខ្លួន ប្រើ​អំពើ​ហិង្សា​ ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​សាសនា​ និង​មុខ​មាត់​ ប្រទេស​ កម្ពុជា​ ដែល​កាន់​ ព្រះពុទ្ធ​ សាសនា។ នេះ​ បើ​តាម​ ការ​អះអាង​ របស់​លោក​ បណ្ឌិត ឡៅ ម៉ុងហៃ​ អ្នក វិភាគ​ ឯករាជ្យ​ ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជា​ វាគ្មិន ក្នុង​ កម្មវិធី​ ហេឡូ​វីអូអេ។

លោក​ថ្លែង​ថា​ប្រទេស​កម្ពុជា​និង​ប្រជាពលរដ្ឋ​ទាំងមូល​ត្រូវ​សម្រេច​ចិត្ត​អំពី​រឿង​នេះ​ ទៅ​ថ្ងៃ​អនាគត។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ចំ​ពេល​ដែល​មាន​ការបង្ក្រាប​ដោយ​អំពើ​ឃោរឃៅ​ ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទៅ​លើ​ក្រុម​ព្រះសង្ឃ​និង​កម្មករ​រោងចក្រ ដែល​គ្រាន់តែ​ទាមទារ​សុំ​ឲ្យ​មាន​ការតម្លើង​ប្រាក់​ខែ​កម្មករ​ដល់ ១៦០​ដុល្លា​សរអា៕

No comments:

Post a Comment