Paris Peace Accords 23 Oct. 1991

Friday, January 31, 2014

មន្ត្រី​ បក្ស​សង្គ្រោះ​ជាតិ ​នឹង​ទៅ​ជួប ​អ្នក​ជាប់​ឃុំ​ ២៣​នាក់​ ទោះ​តុលាការ​ មិន​អនុញ្ញាត

សុន ឆ័យ ៧៥

មន្ត្រី​ បក្ស​សង្គ្រោះ​ជាតិ ​នឹង​ទៅ​ជួប ​អ្នក​ជាប់​ឃុំ​ ២៣​នាក់​ ទោះ​តុលាការ​ មិន​អនុញ្ញាត

មន្ត្រី​ គណបក្ស​ សង្គ្រោះ​ជាតិ ប្រកាស​ នៅ​ថ្ងៃ​ ទី​៣០ មករា ថា, មន្ត្រី​ បក្ស​សង្គ្រោះ​ជាតិ ​នឹង​ទៅ​ សួរ​សុខ​ទុក្ខ​ លោក វន់ ពៅ ប្រធាន​ សមាគម​ ប្រជាធិបតេយ្យ​ ឯករាជ្យ ​នៃ​សេដ្ឋកិច្ច​ ក្រៅ​ប្រព័ន្ធ និង​អ្នក​ជាប់​ឃុំ ២២​នាក់​ទៀត ដែល​កំពុង​ ជាប់​គុក​ ត្រពាំងផ្លុង តាម​ថ្ងៃ​កំណត់, ទោះ​បី​ សាលាដំបូង ​រាជធានី មិន​ឆ្លើយ​តប​ តាម​ការ​ស្នើ​សុំ​ ក៏​ដោយ។

RFA | 30 Jan. 2014

បេក្ខជន​ តំណាងរាស្ត្រ​ ជាប់​ឆ្នោត​ បក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ អះអាង ​នៅ​ថ្ងៃ​ទី​៣០ មករា ថា៖ «យើង​ បាន​ដាក់​លិខិត​ កាល​ពី​ម្សិលម្ង៉ៃ (២៨ មករា), តែ​ មក​ទល់​ពេល​នេះ, ​យើង ​មិន​ឃើញ​ មាន​ចម្លើយ​ទេ។  តែ ទោះបី ​មាន ឬ​មិន​មាន (ចម្លើយ) ក៏​យើង ​ទៅ​ដែរ។  យើង ​បាន​រៀបចំ​ ទិញ​សម្ភារៈ ​អស់​ហើយ។»


នៅ​ដើម​សប្ដាហ៍​នេះ លោក សុន ឆ័យ មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ជីវ កេង សុំ​អនុញ្ញាត​ចូល​ជួប​អ្នក​ជាប់​ឃុំ ២៣​នាក់ នៅ​ត្រពាំងផ្លុង នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ដើម្បី​សួរ​សុខទុក្ខ​និង​ផ្គត់​ផ្គង់​ស្បៀង​អាហារ​ថ្នាំពេទ្យ​ដល់​ពួកគេ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​លោក ជីវ កេង បាន​ទេ នៅ​ថ្ងៃ​ទី​៣០ មករា ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម ដោយសារ​ទូរស័ព្ទ​របស់​លោក​រោទ៍​តែ​គ្មាន​អ្នក​ទទួល៕


No comments:

Post a Comment