Paris Peace Accords 23 Oct. 1991

Wednesday, January 15, 2014

ជប៉ុន​ ផ្ដល់​ជំនួយ​ ជាង​១​សែន​ដុល្លារ​ សម្រាប់​ ផ្គត់ផ្គង់​ទឹក​ស្អាត ​នៅ​កែប

កែប ៦១០
ទិដ្ឋភាព​នៅ​មាត់​សមុទ្រ​ទីក្រុង​កែប នា​ខេត្ត​កែប។ រូបថត​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ / RFA

ជប៉ុន​ ផ្ដល់​ជំនួយ​ ជាង​១​សែន​ដុល្លារ​ សម្រាប់​ ផ្គត់ផ្គង់​ទឹក​ស្អាត ​នៅ​កែប

RFA | 15 Jan. 2014

រាជរដ្ឋាភិបាល​ ជប៉ុន ត្រៀម​ផ្ដល់​ជំនួយ​ ឥត​សំណង ​ជាង ១​សែន​ដុល្លារ​ សហរដ្ឋអាមេរិក (១១២.៤២៣) ដល់​មន្ទីរ​ ឧស្សាហកម្ម ​រ៉ែ និង​ថាមពល ​ខេត្ត​កែប សម្រាប់ ​គម្រោង​ដំឡើង ​ប្រព័ន្ធ​ផ្គត់ផ្គង់​ ទឹក​ស្អាត​ ក្នុង​ក្រុង​កែប និង​ស្រុក​ ដំណាក់ចង្អើរ ខេត្ត​កែប។

សេចក្ដី​ប្រកាស​ព័ត៌មាន ​របស់ ស្ថានទូត​ជប៉ុន ​ប្រចាំ​កម្ពុជា ចុះ​ថ្ងៃ​ ទី​១៥ ខែ​មករា បាន​ឲ្យ​ដឹង​ថា, ពិធី​ចុះ​ហត្ថលេខា​ លើ​កិច្ចសន្យា ​ផ្ដល់​ជំនួយ​នេះ នឹង​ចាប់​ផ្ដើម ​នៅ​ព្រឹក​ថ្ងៃ ​ទី​១៦ ខែ​មករា នា​ស្ថានទូត​ជប៉ុន រវាង​ លោក គូម៉ាម៉ារ៉ូ យូជិ (Kumamaru Yuji) ឯកអគ្គរាជទូត ​ជប៉ុន ប្រចាំ ​ព្រះរាជាណាចក្រ​ កម្ពុជា និង​លោក យស់ មុន្នី ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ រ៉ែ និង​ថាមពល ​ខេត្ត​កែប៕


No comments:

Post a Comment