Paris Peace Accords 23 Oct. 1991

Friday, January 24, 2014

ហ៊ុន សែន តែងតាំង​ លោក ស ខេង ជា​ប្រធាន​ គណៈកម្មការ​ កំណែទម្រង់​ ការបោះឆ្នោត​

លោក ស ខេង រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ​ (រូបភាពដោយ វីអូឌី)

ហ៊ុន សែន តែងតាំង​ លោក ស ខេង ជា​ប្រធាន​ គណៈកម្មការ​ កំណែទម្រង់​ ការបោះឆ្នោត​


ដោយ៖​ ស៊ុន ណារិន​ / វីអូឌី | ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014

រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ លោក ស ខេង ត្រូវ​បាន​ តែ​តាំង​ ជា​ប្រធាន​ គណៈកម្មការ​ សិក្សា​ស្រាវជ្រាវ​ ការកែទម្រង់​ ការបោះឆ្នោត​។
សេចក្តី​សម្រច​របស់​នាយក​រដ្ឋមន្ត្រី ចុះផ្សាយ​នៅ​ថ្ងៃទី​០៩ ​ខែ​ធ្នូ ឆ្នាំ​២០១៣ ឲ្យដឹងថា សមាសភាព​នៃ​គណៈកម្មការ មាន​១០​រូប ក្នុងនោះ​៧​រូប​មកពី​ក្រសួង​មហាផ្ទៃ ដែល​ដឹកនាំ​ដោយ​លោក ស ខេង ជា​ប្រធាន​មួយរូប មកពី​ក្រសួង​ពាណិជ្ជកម្ម មួយ​រូប​មកពី​ក្រសួង​យុត្តិធម៌ និង​មួយ​រូប​ទៀត​ជា​ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស ដែលជា​អនុប្រធាន​គណៈ​កម្មការ​។
លោក ហ៊ុន សែន បានចង្អុលបង្ហាញ​ថា គណៈកម្មការ​នោះ នឹង​សិក្សា​ស្រាវជ្រាវ​អំពី​ច្បាប់ លិខិតបទដ្ឋាន​នានា និង​ដកស្រង់​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ពី​បណ្តា​ប្រទេ​ស​​នានា​។
សេចក្តី​សម្រច​របស់​នាយក​រដ្ឋមន្ត្រីបន្តថា គណៈកម្មការ​រៀបចំ​សិក្ខាសាលា​ជាតិ ដើម្បី​ប្រមូល​មតិយោបល់ និង​អនុសាសន៍​ស​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ រួម​មាន​តំណាង​ស្ថាប័ន​នីតិបញ្ញត្តិ នីតិប្រតិបត្តិ តំណាង​គណបក្ស​នយោបាយ ដែល​ចុះបញ្ជី តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត តំណាង​ស្ថានទូត​បណ្តា​ប្រទេស​ជា​មិត្ត តំណាង​សង្គម​ស៊ីវិល អង្គការ​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍​នានា ស្ថាប័ន និង​អ្នកពាក់ព័ន្ធ​ដទៃទៀត​។សេចក្តីសម្រេចបន្តថា ការប្រមូល​មតិ​នេះ សំដៅ​កសាង​ឲ្យបាន​នូវ​ក្របខ័ណ្ឌ​កំណែទម្រង់​ការបោះឆ្នោត ស្រប​តាម​គោ​ការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​នីតិរដ្ឋ​។ គណៈកម្មការ​នេះ មាន​សិទ្ធិ​​ប្រើប្រាស់​ត្រា និង​ថវិកា​របស់​ក្រសួងមហាផ្ទៃ​៕​


No comments:

Post a Comment