តុល្យការ នៃការខូចខាត អំឡុងពេល ប៉ះទង្គិចគ្នា រវាង កងកម្លាំងប្រដាប់អាវុធ និងបាតុករ មិនត្រូវគ្នា
ការបង្ក្រាបបាតុករកន្លងមក របស់អាជ្ញាធរសមត្ថកិច្ច ក្នុងទីក្រុងភ្នំពេញ។
RFI/Siv Channa
ដោយ ឯម មាឃ / វិទ្យុ RFI | ០៦ មករា ២០១៤
តុល្យការនៃការប៉ះទង្គិចគ្នាដោយហិង្សា ចាប់តាំងពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែមករា រវាងកងកម្លាំងប្រដាប់អាវុធ និងបាតុករ ប្រែប្រួលទៅតាមស្ថាប័ន។ ពុំទាន់មានរបាយការណ៍ផ្លូវការស្ថាពរ អំពីចំនួនអ្នកស្លាប់ អ្នករបួស និងអ្នកត្រូវចាប់ខ្លួន នៅឡើយទេ។ នៅថ្ងៃចន្ទនេះ អង្គការសិទ្ធិមនុស្សនិយាយថា ចំនួនអ្នកស្លាប់មានយ៉ាងតិច៤នាក់ ឯអាជ្ញាធរថាមាន៣នាក់។ ក្រៅពីនេះ ចំនួនអ្នករបួសក៏ខុសគ្នា ចំនួនអ្នកត្រូវចាប់ខ្លួនក៏ខុសគ្នា។មានតែអគ្គស្នងការនគរបាលជាតិទេ ដែលចាប់អារម្មណ៍លើទំហំនៃការខូចខាតសម្ភារៈ។
No comments:
Post a Comment