លោក សម រង្ស៊ី ចាប់ផ្តើម ចូលបំភ្លឺ បន្ទាប់ពីលោក កឹម សុខា បញ្ចប់ការឆ្លើយ
VOD | 14 Jan. 2014
ប្រធាន គណបក្សសង្គ្រោះជាតិ លោក សម
រង្ស៊ី នៅម៉ោង ជាង១០ព្រឹកនេះ
ចាប់ផ្តើម ចូលបំភ្លឺ តាមការកោះហៅ របស់ សាលាដំបូង រាជធានីភ្នំពេញ។
ការចូលបំភ្លឺ របស់លោក ធ្វើឡើង បន្ទាប់ពីលោក រ៉ុង ឈុន និងលោក កឹម សុខា។ លោក រ៉ុង ឈុន និងលោក កឹម សុខា
បានបញ្ចប់ ការបកស្រាយ របស់ខ្លួន នៅក្នុងសវនាការ របស់តុលាការ
តែ មិនទាន់អះអាង ថា, មានការចោទប្រកាន់អ្វី នៅឡើយទេ។
ការកោះហៅអ្នកទាំងបី
ធ្វើឡើងបន្ទាប់ពីមានករណីប៉ះទង្គិចដោយហិង្សារវាងកងកម្លាំង
សមត្ថកិច្ចរាប់រយនាក់ និងក្រុមកម្មករ
ដែលតវ៉ាទាមប្រាក់ឈ្នួល១៦០ដុល្លារ កាលពីថ្ងៃទី០២ និងទី០៣ ខែមករា
នៅមុខរោងចក្រយ៉ាកជីង ក្នុងខណ្ឌពោធិសែនជ័យ
និងនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង បណ្តាលឲ្យកម្មករ
៥នាក់ស្លាប់ ជាច្រើននាក់រងរបួស និងមួយចំនួនទៀតត្រូវបានចាប់ខ្លួន។
កាលពីថ្ងៃទី០៤ ខែមករា
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
បានកោះហៅប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធាន លោក
កឹម សុខា ឲ្យចូលបំភ្លឺ នៅថ្ងៃទី១៤ ខែមករា
ករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ
ឬអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ដីកាកោះរបស់
សាលាដំបូងរាជធានីភ្នំពេញ ចុះកាលបរិច្ឆេតថ្ងៃទី០៣ ខែមករា
ដែលចុះហត្ថលេខាដោយ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ហៀង
សុភក្ត្រ អញ្ជើញឈ្មោះលោក សម រង្ស៊ី ចូលទៅកាន់តុលាការ នៅថ្ងៃទី១៤
ខែមករា វេលាម៉ោង១០ព្រឹក ចំណែកលោក កឹម សុខា
ចូលទៅបំភ្លឺនៅម៉ោង៩ព្រឹក៕
No comments:
Post a Comment