Paris Peace Accords 23 Oct. 1991

Tuesday, January 14, 2014

លោក​ សូរិយា ស៊ូ​ប៊ែរ​ឌី មិន​​បាន​ទៅ​ចូលរួម​ សង្កេត​ការណ៍​ ដំណើរ​ការ ឆ្លើយបំភ្លឺ ​របស់ ​ថ្នាក់ដឹកនាំ​ គណបក្ស​ សង្គ្រោះ​ជាតិ​



លោក​ សូរិយា ស៊ូ​ប៊ែរ​ឌី មិន​​បាន​ទៅ​ ចូលរួម​ សង្កេត​ការណ៍​ ដំណើរ​ការ ឆ្លើយបំភ្លឺ ​របស់​ ថ្នាក់ដឹកនាំ​ គណបក្ស​ សង្គ្រោះ​ជាតិ​

VOD | 14 Jan. 2014

អ្នករាយការណ៍​ ពិសេស​ អង្គការ សហប្រជាជាតិ ​(​ អ​.​ស​.​ប​.)​ ទទួលបន្ទុក ​ផ្នែក​សិទ្ធិមនុស្ស​ ប្រចាំ​នៅ​កម្ពុជា មិន​​បាន​ទៅ​ ចូលរួម​​​ សង្កេត​ការណ៍​​​ ពី​ការ​​សាកសួរ​ របស់ ​តុលាការ ទៅ​លើ​ថ្នាក់ ដឹកនាំ​ សង្គ្រោះ​ជាតិ​ ដែល​ធ្វើ​ឡើង​​ នៅ​ព្រឹក​ថ្ងៃអង្គារ​ នេះ​ទេ​។​

លោក សឺន សាលី ​មន្ត្រី​​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា  បានឲ្យ​ដឹង​នៅមុខ​សាលាដំបូង​រាជ​ធា​នី​ភ្នំពេញ​ថា នៅ​ព្រឹក​នេះ លោក សូរិយា ប្រាសាទ​​ស៊ូ​ប៊ែរ​ឌី អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ ប្រចាំ​នៅ​កម្ពុជា មិន​បាន​ទៅ​ចូលរួម​សង្កេតការណ៍ ពី​ការ​សាក​សួរ​របស់​តុលាការ​ទៅ​លើ​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទេ ដោយសារ​លោក​ជាប់​បេសកម្ម​។ តែ​ទោះជា​យ៉ាងណា លោក​​​​ថា បើ​ទោះ​លោក សូរិយា ស៊ូ​ប៊ែរ​ឌី មិន​បាន​ទៅ​ចូលរួម ប៉ុន្តែ​មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ជាច្រើន​នាក់ បាន​ចូលរួម​សង្កេត​ការណ៍​​ដំណើរការ​បំភ្លឺ​នេះ​។​

​កាលពី​ថ្ងៃ​ទី​០៩ ខែ​មករា គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា លោក សូរិយា ប្រាសាទ​ស៊ូ​ប៊ែរ​ឌី​(Surya P. Subedi) អ្នករាយការណ៍​ពិសេស​អង្គ​ការ​សហប្រជាជាតិ​(​អ​.​ស​.​ប​)​ទទួលបន្ទុក​ផ្នែក សិទ្ធិ​មនុស្ស​នៃ​ការិយាល័យ​សិទ្ធិមនុស្ស នឹង​ទៅ​សង្កេតការណ៍​ពី​ការសាកសួរ​របស់​តុលាការ​ទៅ​លើ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុប្រធាន លោក កឹម សុខា ដែល​ត្រូវបាន​ចោទប្រកាន់ ពីបទ ញុះញង់​ឲ្យ​ប្រព្រេត្ត​បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម ហើយ​ត្រូវ​អញ្ជើញ​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជ​នី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា​នេះ តាម​ដីកា​​កោះហៅ​របស់​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕




No comments:

Post a Comment