Paris Peace Accords 23 Oct. 1991

Sunday, January 12, 2014

អ្នកភូមិ​ បឹងកក់ ​ធ្វើ​សន្និសីទ​កាសែត​ ទាមទារ​ ដោះលែង​មនុស្ស

អ្នកភូមិ​បឹងកក់​បន្ត​ការតវ៉ា តែ​អាជ្ញាធរ​បំបែក និង​ចាប់ខ្លួន​តំណាងអ្នកភូមិ។
អ្នកភូមិ​បឹងកក់​បន្ត​ការតវ៉ា តែ​អាជ្ញាធរ​បំបែក និង​ចាប់ខ្លួន​តំណាងអ្នកភូមិ។
©ម៉េងហួរ

អ្នកភូមិ​ បឹងកក់ ​ធ្វើ​សន្និសីទ​កាសែត​ ទាមទារ​ ដោះលែង​មនុស្ស

RFI Khmer | ថ្ងៃ អាទិត្យ 12 មករា 2014

អ្នកភូមិ បឹងកក់​ ដែល​មាន​គ្នា​ ប្រមាណ​ ជាង៥០នាក់ បាន​ប្រមូល​ផ្តុំ ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ ដើម្បី ​ទាមទារ​ ឱ្យ​រដ្ឋាភិបាល​ ដោះលែង​សកម្មជន​ បឹងកក់​ លោក ចាន់ ពុទ្ធិស័ក្ត, ប្រធាន​សមាគមន៍​ សេដ្ឋកិច្ច ​ក្រៅ​ប្រព័ន្ធ, លោក វ៉ន ពៅ និងលោក ថេង សាវឿន, ប្រធាន​ បណ្តាញ​កសិករ​​ កម្ពុជា, និង​កម្មករ​ រោងចក្រ ២០​រូប ​ផ្សេង​ទៀត។  សន្និសីទ​កាសែត ដែល​មាន​ព្រះសង្ឈ ​ចូល​រួម​ ប្រមាណ ​ជាង​១០អង្គ ​ដែរនោះ ​បាន​ប្រកាស ​ធ្វើ​បាតុកម្ម​ តវ៉ា​ ប្រសិន​បើ ​គ្មាន​ការដោះលែង។

សេចក្ដីរាយការណ៍របស់​ ស៊ុន មេសា
សម្រែក​ នៃ​ការទាមទារ​ ដោះលែង​ លោក ចាន់ ពុទ្ធិស័ក្ត, លោក វ៉ន ពៅ, និង​លោក ថេង​ សាវឿន, និង​កម្មករ ២០នាក់ ​ផ្សេង​ទៀត ​បាន​បន្លឺ​ឡើង ​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​រដ្ឋាភិបាល​ កម្ពុជា​ បាន​សម្រេច​ ឃុំ​ខ្លួន​មនុស្ស ២៣នាក់ ក្រោយ​បាតុកម្ម​ អហិង្សា ​កាល​ពី​ថ្ងៃ​ ទី២ និង​ទី៣ មករា។


នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី១២ មករា​នេះ អ្នក​ភូមិ​បឹង​កក់​ប្រមាណ​ជា​៥០នាក់ រួម​ទាំង​ព្រះសង្ឃ​ជាង១០ព្រះអង្គ​ផង បាន​ប្រកាស​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​មនុស្ស២៣រូប ដែល​ពួកគេ​អះអាង​គ្មាន​កំហុស​និង​មិន​បាន​ប្រើប្រាស់​អំពើ​ហិង្សា​អ្វី​នោះ​ ទេ។

ជា​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើ​ឡើង​នៅ​លើ​ផ្លូវ​រទេះ​ភ្លើង​នៅ​ខាង​មុខ​ ផ្ទះ​លោក ចាន់ ពុទ្ធស័ក្ត ក្នុង​ភូមិ​មួយ នៃ​សង្កាត់​បឹង​កក់ អ្នក​ចូល​រួម ដែល​មាន​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ និង​សមាគន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់​លោក វ៉ន ពៅ ផង​បាន​ប្រកាស​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​មាន​ការដោះលែង​ដោយ​មិន​បាន​កំណត់​ ថ្ងៃ​មួយ។ ភរិយា លោក ចាន់ ពុទ្ធិសាក់ លោក វ៉ន ពៅ និង លោក ថេង សាវឿន ម្នាក់​ស្ថិត​ក្នុង​ទឹក​មុខ​ក្រៀម​ក្រំ និង​ទ្រ​ហោ​យំ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ប្តី​របស់​គាត់ និង​មនុស្ស​ផ្សេងៗ​ទៀត។

អ្នក​ស្រី​ញុង​ សុហៀង ភិរិយា​នៃ​លោក ថេង សាវឿន បាន​បញ្ជាក់​ថា​ទាំង​ស្វាមី​នៃ​អ្នក​ស្រី និង​អ្នក​ផ្សេងៗ​ទៀត មាន​សភាព​ស្លេក​ស្លាំង និង​សុខភាព​ទន់​ខ្សោយ។ ទន់​ខ្សោយ​ព្រោះ​ថា​បន្ទប់​ឃុំ​ឃាំង​មួយ​បន្ទប់​ត្រូវ​ដាក់​មនុស្ស​ជាប់​ឃុំ ​រហូត​ដល់៩៨នាក់។

សូម​បញ្ជាក់​ឱ្យ​ដឹង​ថា ការ​ធ្វើ​សន្និ​សីទ​សារព័ត៌មាន​នេះ​ទាមទារ​ឱ្យ​ដោះលែង​មនុស្ស​នេះ គឺ​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ម៉ោង​មុន អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ លោក សូរិយា ប្រាសាទ​ស៊ូ​ប៊ែ​ឌី ចាប់​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន​តាន់​យ៉ុង នៅ​កម្ពុជា​ផង​ដែរ។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក​ អ៊ុំ សំអាត ដែល​បាន​ចូល​រួម​ក្នុង​សន្និសីទ​កាសែត​ដែរ​នោះ បាន​ថ្លែង​ថា រដ្ឋាភិបាល​គួរ​តែ​ដោះ​លែង​មនុស្ស​ទាំង២៣នាក់​នេះ។ ដោយសារ​តែ​ការចូលរួម​ តវ៉ា​នោះ គឺ​ជា​ការសម្តែង​មតិ និង​មិន​បាន​ប្រើប្រាស់​អំពើ​ហិង្សា​នោះ​ទេ៕








No comments:

Post a Comment