Paris Peace Accords 23 Oct. 1991

Sunday, January 12, 2014

កងកម្លាំង​ ជា​ច្រើន ​ត្រូវ​ បាន​ដាក់​ពង្រាយ​ ក្នុង​ក្រុង​ បាត់ដំបង ខណៈ​មេបក្ស​ ប្រឆាំង​ បិទ​បញ្ចប់​ដំណើរ ​ចុះ​មូលដ្ឋាន​ ជា​ស៊េរី​ នៅ​ជុំវិញ​ បឹង​ ទន្លេ​សាប​ស៊េរី​ នៅ​ជុំវិញ​ បឹង​ ទន្លេ​សាប

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនៅក្នុងបាតុកម្មកន្លងទៅ។
លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ នៅក្នុងបាតុកម្ម កន្លងទៅ។
RFI/Im Rachna

កងកម្លាំង​ ជា​ច្រើន ​ត្រូវ​ បាន​ដាក់​ពង្រាយ​ ក្នុង​ក្រុង​ បាត់ដំបង ខណៈ​មេបក្ស​ ប្រឆាំង​ បិទ​បញ្ចប់​ដំណើរ ​ចុះ​មូលដ្ឋាន​ ជា​ស៊េរី​ នៅ​ជុំវិញ​ បឹង​ ទន្លេ​សាប

RFI Khmer | អត្ថបទចុះ​ផ្សាយ ​នៅ​ថ្ងៃ អាទិត្យ ១២ មករា ២០១៤

គណបក្ស​ សង្គ្រោះ​ជាតិ នា​ថ្ងៃ​អាទិត្យ​នេះ បាន​បិទ​បញ្ចប់​ដំណើរ​ពង្រឹង​​មូល​ដ្ឋាន​ជា​ស៊េរី​ក្នុង​ខេត្ត​​ជុំ​វិញ​​ បឹង​​ទន្លេ​សាប ​នៅ​ឯ​ក្រុង​ បាត់ដំបង។   នៅ​ក្រុង​បាត់ដំបង ដំណើរ​ចុះ​ សួរ​សុខ​ទុក្ខ អាជីករ​ផ្សារ បឹង​​ឈូក និង​ការ​ជួប​ប្រជុំ​ សកម្មជន ​ជាង​ពីរ​ពាន់​នាក់ បាន​ឋិត​ ក្រោម​ការឃ្លាំ​មើល ​របស់​ ក្រុម​កង​កម្លាំង ​សមត្ថកិច្ច​ ជា​​ច្រើន​​ ដែល​​ត្រូវ​​ បាន​​ដាក់​​ពង្រាយ​​ នៅ​​​គ្រប់​​ច្រក​​ល្ហក​​ នៃ​​ក្រុង​ បាត់​​ដំបង។ នេះ​​​ បើ​​ តាម​​ការ​​បញ្ជាក់ ​​របស់​​ មន្ត្រី​​សិទ្ធិ​មនុស្ស​​ លីកាដូ​​ ប្រចាំ​​ខេត្ត​​ បាត់ដំបង។

សេចក្ដីរាយការណ៍ របស់​ រិទ្ធិ ម៉ូនីកា/ RFI Khmer
នៅ​ថ្ងៃ​អាទិត្យ​ ទី១២ មករានេះ, កង​កម្លាំង​ សមត្ថកិច្ច​ ប្រមាណ ១០ ឬ​២០នាក់​ ត្រូវ​ បាន​ដាក់​ពង្រាយ ​តាម​គោលដៅ​ និមួយៗ​ គ្រប់​ច្រក​ល្ហក នៅ​ក្នុង​ក្រុង​ បាត់ដំបង, ពិសេស ​នៅ​ម្តុំ​ផ្សារ​ បឹង​ឈូក ទី​ដែល​មេ​ គណបក្ស​ សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ចុះ​សួរ​សុខ​ទុក្ខ​ ប្រជាជន ខេត្ត​បាត់​ដំបង។  លើស​ពី​នេះ នៅ​ភូមិ ​កម្មករ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់ដំបង ដែល​ជា​ទីតាំង​ ជួប​ជុំ​សកម្មជន​ បក្ស​សង្គ្រោះ​ជាតិ​ ជាង​ពីរ​ពាន់​នាក់​ ក៏​ឋិត​ ក្រោម​ក្រសែ​ភ្នែក ​រាប់​សិប​គូ ​របស់ ​កង​កម្លាំង​ មាន​សមត្ថកិច្ច ​​ផងដែរ។


យ៉ាង​ណា​ក៏​ដោយ​មិន​មាន​ការ​ប៉ះ​ទង្គិច​ឬ​ក៏​ការ​ហាម​ឃាត់​មិន​អោយ​មាន​ ការ​ជួប​ប្រជុំ​គ្នា​ស្តាប់​ការ​ថ្លែង​សារ​នយោបាយ​របស់​មេ​បក្ស​ទាំង​ពីរ​គឺ ​លោក ​សម រង្ស៊ី និងលោក កឹម សុខា នោះទេ។​ នេះ​បើ​តាម​ការ​អោយ​ដឹងពី​លោក ហេង សាយហុង អ្នក​សង្កេតការណ៍​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ប្រចាំ​នៅ​ខេត្ត​បាត់​ ដំបង។

នៅ​ក្នុង​ដំណើរ​ចុះ​មូលដ្ឋាន​ជួប​សកម្មជន និង​អ្នក​គាំ​ទ្រ​នៅ​ឯ​ក្រុង​បាត់ដំបង នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ លោក កឹម សុខា បាន​ថ្លែង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​​ធ្វើ​បាតុកម្ម​អហិង្សា រហូត​ដល់​​ទទួល​បាន​ដំណោះ​ស្រាយ។ ដំណោះស្រាយ​ ដែល​លោក កឹម សុខា បញ្ជាក់ថា គឺ​ជា​បោះឆ្នោត​ឡើង​វិញ​ស្រប​តាម​ឆន្ទៈ​រាស្ត្រ។ លោក​បន្ត​ថា​ការ​បោះឆ្នោត​ឡើង​វិញ​បាន ត្រូវ​ប្រព្រឹត្តិ​ទៅ​តាម​បី​ដំណាក់​កាល​សំខាន់ៗ​គឺ ដូរ​គណៈម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ចេញ  ទី២ ប្រជា​ពលរដ្ឋ​ដែល​បាត់​ឈ្មោះ​អាច​ចុះ​ឈ្មោះ​ឡើង​វិញ ហើយ​ចុង​ក្រោយ​នោះ​គឺ គណបក្ស​សង្គ្រោះជាតិ​ត្រូវ​ទទូល​បាន​សិទ្ធិ​​ក្នុង​ការ​បង្កើត​វិទ្យុ និងទូរទស្សន៍ ។

ចំនែក លោក សម រង្ស៊ី វិញ បន្ទាប់​​ពី​​ថ្លែង​​កាន់​ជើង​រដ្ឋាភិបាល​ចិន​តាម​រយៈ​ការ​សម្ភាសន៍​ជា​មួយ​ ទូរទស្សន៍​ចិន​ម្តង​ហើយ​នោះ នាព្រឹក​នេះ​លោក​បាន​បន្ត​ប្រកាស​ជំហរ​គាំទ្រ​រដ្ឋាភិបាល​ចិន ក្នុង​ជម្លោះ​ដែន​ទឹក​រវាង​ប្រទេស​ចិន​និង​​វៀតណាម​ទៀត។ យ៉ាង​ណា​ក៏​ដោយ​លោក​បាន​និយាយ​ថា លោក​ប្រកាស​រក្សា​ទំនាក់​ទំនង​ល្អ​ជា​មួយ​រាល់​ប្រទេស​ណា​ក៏​ដោយ​ដែល​គោរព​ អធិបតេយ្យភាព​កម្ពុជា និង​ផល​ប្រយោជន៍​ជាតិ​កម្ពុជា។

សូម​បញ្ជាក់​គណបក្ស​សង្គ្រោះ​ជាតិ បាន​​ផ្តើម​​ដំណើរ​​ចុះ​​ពង្រឹង​​មូល​ដ្ឋាន នៅ​​ខេត្ត​​ជុំ​​វិញ​​បឹង​ទន្លេ​​សាប រយៈពេល​បី​ថ្ងៃ គឺ​កាល​ពី​ថ្ងៃ​សុក្រ លោក​បាន​ទៅ​ជួប​សកម្មជន​អ្នក​គាំទ្រ​នៅ​ខេត្ត សៀម​រាប ហើយ​ថ្ងៃ​សៅរ៍ មាន​​ការ​ជួប​ជុំ នៅ​​ខេត្ត​​បន្ទាយ​មាន​ជ័យ ហើយ​​បិទ​​បញ្ចប់ នៅ​ខេត្ត​បាត់​ដំបង នា​​ព្រឹក​​ថ្ងៃ​អាទិត្យ នេះ៕





No comments:

Post a Comment