ព្រះសង្ឃ ៥អង្គ ដែលកងកម្លាំង ទ័ពឆត្រយោង៩១១ ចាប់ឃុំ ត្រូវបាន ដោះលែង

ព្រះសង្ឃ ៥អង្គ ដែលត្រូវដោះលែងពីបញ្ជាការដ្ឋានកងពលទ័ពពិសេសឆត្រយោង៩១១ នៅម៉ោង ១២អាធ្រាត្រ ចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។
RFA/Sek Bandith
ការដោះលែងនោះ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីមន្ត្រីឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងមន្ត្រីសិទ្ធិមនុស្សក្នុងស្រុកជាច្រើនទៀត។
អ្នកទាំង ១០នាក់នោះ ព្រះរាជអាជ្ញានឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី៣ មករា។
ព្រះសង្ឃទាំង៥អង្គ ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិល និងកម្មកររោងចក្រកាត់ដេរ១០នាក់ផ្សេងទៀត ត្រូវបានកងកម្លាំងអន្តរាគមន៍ពិសេសទ័ពឆត្រយោង៩១១ ប្រដាប់អាវុធ ទាហានឆ័ត្រយោងកងពល៩១១ វាយបង្រ្កាប និងចាប់ឃាត់ខ្លួន កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ ក្នុងពេលប៉ះទង្គិចគ្នា រវាងទាហាន និងកម្មករនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ យ៉ាក ជីន ស្ថិតនៅភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
No comments:
Post a Comment