Paris Peace Accords 23 Oct. 1991

Friday, January 3, 2014

សង្គម​ស៊ីវិល​ ចាត់​ទុក​ ការ​ចាប់​ខ្លួន​ មេ​ដឹក​នាំ​សហជីព​ និង​ព្រះសង្ឃ​ ជា​ការ​រំលោភ​សិទ្ធិ

សង្គម​ស៊ីវិល​ ចាត់​ទុក​ ការ​ចាប់​ខ្លួន​ មេ​ដឹក​នាំ​សហជីព​ និង​ព្រះសង្ឃ​ ជា​ការ​រំលោភ​សិទ្ធិ

អង្គការ​ ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ (LICADHO) និង​សមាគម​អាដហុក (ADHOC) ហៅ​ការ​ចាប់​ខ្លួន​ មេ​ដឹក​នាំ​ សហជីព​កម្មករ សមាគម និង​ព្រះសង្ឃ ដោយ​ កង​កម្លាំង​អន្តរាគមន៍​ពិសេស​ទ័ព​ឆត្រ​យោង ថា​ជា​ការ​រំលោភ​បំពាន​ លើ​សិទ្ធិ​សេរីភាព​ពលរដ្ឋ ដូច​ដែល​មាន​ចែង​ក្នុង​ រដ្ឋធម្មនុញ្ញ និង​ជា​ការ​គំរាម​កំហែង​ ក្រុម​សហជីព ដែល​ព្យាយាម​ តវ៉ា​ទាមទារ​ ដើម្បី​អត្ថប្រយោជន៍​កម្មករ។

ដោយ សុ ជីវី / វិទ្យុអាស៊ីសេរី | ០២ មករា ២០១៤
​បញ្ជាការដ្ឋាន​កងពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​៩១១ ៦១០
២-មករា-២០១៤៖ ស្លាក​សញ្ញា​របស់​បញ្ជាការដ្ឋាន​កងពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​៩១១។
Photo: RFA
សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សមាគម ទាំង​២ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែ​មករា អោយ​ដឹង​ថា លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មេ​ដឹក​នាំ​សហជីព​មួយ​ចំនួន និង​ព្រះសង្ឃ​ជាច្រើន​អង្គ ត្រូវ​ចាប់​ឃុំ​ខ្លួន​នៅ​ទី​បញ្ជាការ​កង​កម្លាំង​អន្តរាគមន៍​ពិសេស​ទ័ព​ឆត្រ​យោង ក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ។

លើស​ពី​នេះ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ទាំង​នេះ ក៏​បារម្ភ​ពី​សុវត្ថិភាព​របស់​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​ថា អាច​ប្រឈម​នឹង​ការ​វាយ​ដំ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ នៅ​ពេល​ពួក​គេ​ត្រូវ​បន្ត​ឃុំ​ខ្លួន។ ពួក​គេ​អំពាវនាវ​ដល់​អាជ្ញាធរ​ថា ត្រូវ​ធានា​សុវត្ថិភាព​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន និង​អនុញ្ញាត​អោយ​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​បាន​ទទួល​បាន​ការ​ព្យាបាល និង​សេវា​ផ្លូវ​ច្បាប់​នានា ព្រម​ទាំង​ដោះ​លែង​ពួក​គេ​ដោយ​គ្មាន​លក្ខខណ្ឌ។
សេចក្តី​ថ្លែងការណ៍​ដដែល​លើក​ឡើង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២ មករា យោធា​មួយ​ចំនួន​មក​ពី​ទី​បញ្ជាការដ្ឋាន​លេខ​៩១១ ត្រូវ​បាន​ដាក់​ពង្រាយ​ភ្លាមៗ ដើម្បី​បង្ក្រាប​ក្រុម​បាតុកម្ម​ដែល​ព្យាយាម​បិទ​ផ្លូវ​ជាតិ​លេខ​៤ បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា។ យោធា​មួយ​ចំនួន​ត្រូវ​បាន​គេ​ឃើញ​ថា បាន​កាន់​នូវ​បំពង់​ដែក កាំបិត កាំភ្លើង AK 47 ចំពាម និង​ដំបង៕

No comments:

Post a Comment