Paris Peace Accords 23 Oct. 1991

Thursday, January 2, 2014

កម្មករ​ និង​សមត្ថកិច្ច​ ប្រឈមមុខ​ដាក់គ្នា​ នៅមុខ​តំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ ខណៈ​​តំណាង​កម្ម​ករ​ ៣នាក់​ ត្រូវបាន​ឃាត់ខ្លួន​

កម្មករ​ និង​សមត្ថកិច្ច​ ប្រឈមមុខ​ដាក់គ្នា​ នៅមុខ​តំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ ខណៈ​​តំណាង​កម្ម​ករ​ ៣នាក់​ ត្រូវបាន​ឃាត់ខ្លួន​


ដោយ៖​ ញឹម សុខន / វិទ្យុ វីអូឌី​ | ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014


ការប្រឈមមុខ​ដាក់គ្នា​រវាង​សមត្ថកិច្ចនិង​កម្មករនៅតំបន់សេដ្ឋកិច្ចពិសេស​ភ្នំពេញ នៅព្រឹក​ថ្ងៃ​ទី​០២​មករា (រូបថត ញឹម សុខន)
កម្មករ​រាប់ពាន់នាក់​ធ្វើការ​នៅ​រោងចក្រជាច្រើន​​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ កំពុង​ប្រឈមមុខ​ជាមួយ​កម្លាំង​សមត្ថកិច្ច ខណៈ​ដែល​តំណាង​កម្មករ ៣​នាក់ ត្រូវបាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​០២​ខែ​មករា​នេះ​។​
នៅ​ម៉ោង ១០:៣០​នាទីព្រឹក​ថ្ងៃ​ទី​០២​ខែ​មករា​នេះ គេ​សង្កេតឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជាង​១០០​នាក់ បាន​ចុះ​ទៅ​កាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ខណៈ​កម្មករ​ជា​ច្រើន​ពាន់​នាក់ បាន​ធ្វើ​កូដកម្ម ចេញ​ពី​រោងចក្រ ឈរ​ត្រៀបត្រា​នៅតាម​ដងផ្លូវ បណ្តាល​ឲ្យមាន​ការប្រឈ​មមុខ​ដាក់​គ្នា​។​
​ខណៈ​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ចេញ​តវ៉ា​ជា​ថ្មី​នេះ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋ​កិច្ច​​ក្រៅ​ប្រព័ន្ធ បានឲ្យដឹងថា តំណាង​កម្មករ​ចំនួន ៣​នាក់ ត្រូវបាន​អាជ្ញាធរ​ឃាត់​ខ្លួន ដោយសារ​ពួកគេ​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​​​ឈ្នួល ១៦០​ដុល្លារ​ក្នុង​មួយខែ​។ តែ​ជា​ទោះយ៉ាងណា មន្ត្រី​សហជីព​រូបនេះ នៅ​មិនទាន់​អាច​បញ្ជាក់​លំអិត​ជុំវិញ​ការឃាត់ខ្លួន​នេះ​នៅឡើយ​ទេ​។​
ការផ្ទុះ​កូដកម្ម​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ បាន​ធ្វើឡើង​ជា​ថ្មី​ទៀត បន្ទាប់​ពី​កម្មករ​និង​សហជីព បាន​ផ្អាក​ការតវ៉ា​មួយ​ថ្ងៃ កាលពី​ថ្ងៃ​ម្សិលមិញ​។ កម្មករ​និង​សហជីព​មួយ​ចំនួន បាន​បន្ត​ការតវ៉ា​ឲ្យមាន​ការដំ​ឡើងប្រាក់​ឈ្នួល​រហូតដល់ ១៦០​ដុល្លារ បន្ទាប់ពី​ពួកគេ​មិន​ទទួលយក​ការបន្ថែម​ប្រាក់​ឈ្នួល ២០​ដុល្លារ លើ​​​ប្រាក់​ឈ្នួល​ចំនួន​៨០​ដុល្លារ កាលពី​ឆ្នាំ​២០១៣៕


No comments:

Post a Comment