Paris Peace Accords 23 Oct. 1991

Monday, January 6, 2014

លោក ខេង ទី​តូ​៖ ការចាប់ខ្លួន​ ស្រី្ត​បឹងកក់ ជា​ តួនាទី​ សាលាដំបូង​ រាជធានី​ភ្នំពេញ​​

លោក ខេង ទី​តូ​៖ ការចាប់ខ្លួន​ ស្រី្ត​បឹងកក់ ជា​ តួនាទី​ សាលាដំបូង​ រាជធានី​ភ្នំពេញ​​


ដោយ៖​ ឡាយ សាមាន / វិទ្យុ វីអូឌី​ | ថ្ងៃចន្ទ ទី6 ខែមករា ឆ្នាំ2014

អ្នកស្រី ទេព វន្នី និងសកម្មជនដីធ្លីជាច្រើននាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅក្នុងរថយន្ត នៅមុខស្ថានទូតបារាំង (រូបថតដោយ តាត ឧត្តម)
មន្ត្រី​នាំពាក្យ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទី​តូ បញ្ជាក់ថា ការចាប់ខ្លួន​ស្រ្តីបឹងកក់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ គឺ​ធ្វើឡើង​តាម​ដីកា​របស់​តុលាការ​។​
​សមត្ថកិច្ច បាន​ចាប់ខ្លួន​ប្រជា​សហ​គន៍​បឹងកក់​៥​នាក់ នៅពេល ដែល​អ្នក​ទាំងនោះ​ទៅ​ប្រមូលផ្តុំ​នៅ​មុខ​ស្ថានទូត​បារាំង​ប្រចាំរាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ដាក់​ញត្តិ​ជំរុញ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​០២​ខែ​មករា នៅ​ពេល​កម្មករ​តវ៉ា​នៅខាងមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ លើ​ផ្លូវជាតិ​លេខ​៤​។​
លោក ខេង ទី​តូ ប្រាប់​VOD​ថា ការចាប់ខ្លួនេះ ជា​តួនាទី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ តែ​លោក​មិនទាន់​អាច​បញ្ជាក់​ថា មនុស្ស​ប៉ុន្មាន​នាក់ ដែល​ត្រូវ​ចាប់ខ្លួន ហើយ​ត្រូវបាន​បញ្ជូន​ទៅ​កន្លែង​ណា​នោះទេ​។​
​សកម្មជន​ដីធ្លី​ទាំង​៥​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ចន្ទ​នេះ រួមមាន អ្នកស្រី ទេព វ​ន្នី អ្នកស្រី យ៉ោម បុប្ផា អ្នកស្រី បូ ឆវី អ្នកស្រី ផាន់ ឈុន​រ៉េត និង​អ្នកស្រី សុង ស្រី​លាភ​។
VOD មិនអាច​ទាក់ទង​ព្រះរាជអាជ្ញារង​ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក មាស ច័ន្ទ​ពិសិដ្ឋ ដើម្បី​សុំ​ការអត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​៕


1 comment:

  1. Anonymous4:51 PM

    Problems and Solution for Cambodia.

    Problems:

    The root cause of all of these problems big or small that We Cambodian people have been facing for so long is from yuon Hanoi puppet Hun Sen and his thugs.

    Solution:

    Forcing Hun Sen to go by Khmer people power is the right first step toward real democracy .

    Forcing Hun Sen to go by Khmer people power we will get what we all have been fighting for. Otherwise we will face the same fate as Champa, Lao and Kampuchea-Krom.

    It is all about Indochina Federation also known as Vietnamizaiton of Cambodia under Hun Sen regime.

    ReplyDelete